12/02/2026 - 09:34

អាង​យ៉ាង​អភិ​វឌ្ឍ​អប់រំ​បណ្ដុះ​បណ្ដាល បង្ក​ជាមូល​ដ្ឋាន​គ្រឹះ​លើក​កម្ពស់​គុណ​ភាព​ធន​ធាន​មនុស្ស​ 

ប៉ុន្មាន​ឆ្នាំ​កន្លង ខេត្ត​អាង​យ៉ាង​បាន​ជំ​រុញ​ឥត​ឈប់​ឈរ​ការ​អភិ​វឌ្ឍ​អប់រំ​បណ្តុះ​បណ្តាល លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​ តាម​រយៈ​នោះ រួម​ចំ​ណែក​លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា និង​ជំ​រុញ​ការ​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព​តំ​បន់​ជន​ជាតិ​ភាគ​តិច។​

សកម្ម​ភាព​សម្តែង​សិល្បៈ​ប្រ​ពៃណី​របស់​សិស្ស​សា​លា​ជន​ជាតិ​អន្តេ​វា​សិក។​

អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់ ភ្នំ​ដំ​ណាក់​កាល ២០២១- ២០២៥ គម្រោង ៥ - អភិ​វឌ្ឍ​អប់រំ​បណ្តុះ​បណ្តាល លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​បាន​ខេត្ត​អាង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​ព្រម​ៗគ្នា និង​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់ៗ​ជា​ច្រើន រួម​ចំ​ណែក​លើកកម្ពស់​ប្រ​ជា​បញ្ញា​បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធានមនុស្ស​លើក​ស្ទួយ​ជីវ​ភាព​ដល់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​ឋាន​ខេត្ត។​

ទោះ​បី​នៅ​មាន​ការ​លំ​បាក​មួយ​ចំ​នួន​ក៏​ពិត​មែន ប៉ុន្តែ​ការ​ផ្សព្វ​ផ្សាយ​គម្រោង​៥ នៅ​ខេត្ត​អាង​យ៉ាង បាន​នាំ​មក​លទ្ធ​ផល​ជា​វិជ្ជ​មាន។​ រយៈ​ពេល​កន្លង ខេត្ត​បាន​វិនិ​យោគ​បង្កើន​កម្រិត ជួស​ជុល​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន ៧ សា​លា​ជា​ជំ​ហាន​លើក​ស្ទួយ​មូល​ដ្ឋាន​សម្ភារៈ បង្ក​បរិ​ស្ថានរៀន​សូត្រ​សុវត្ថិ​ភាព ស្អាត​បាត​ដល់​សិស្សា​នុសិស្ស។​ ទន្ទឹម​នឹង​នោះ ខេត្ត​ចាត់​តាំង​បើក​ថ្នាក់​បំ​ប៉ន​សមត្ថ​ភាព ១៣៦ ថ្នាក់​ដល់​សហ​គមន៍ និង​កម្មា​ភិបាល​ផ្សព្វ​ផ្សាយ​កម្ម​វិធី​គ្រប់​លំ​ដាប់​ថ្នាក់ចូល​រួម ៤៦១ នាក់; ថ្នាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ផ្នែកជន​ជាតិ ៦២ ថ្នាក់ ជូន​កម្មា​ភិបាល អ្នក​រដ្ឋ​ការ បុគ្គ​លិក ១.១៤៩ នាក់; ថ្នាក់​បណ្តុះ​បណ្តាល​វិជ្ជា ជីវៈ១៥ ថ្នាក់ ជូន​ពល​ករ ១.៦០៧ នាក់។​ ក្រៅ​ពី​នេះ ប្រ​ជា​ជន​នៅ​ភូមិ​នីមួយៗ បាន​បណ្តុះ​បណ្តាល​បំ​ប៉ន​ចំ​ណេះ​ដឹង បំ​ណិន​ផ្សព្វ​ផ្សាយ​កម្ម​វិធី រួម​ចំ​ណែក​ពង្រីក​តួនា​ទី​អង្គ​សំ​ខាន់​នៃ​សហ​គមន៍។​

លទ្ធ​ផល​លេច​ធ្លោ​បាន​បង្ហាញ​ច្បាស់​ក្នុង​វិស័យ អប់​រំចំ​ណេះ​ទូ​ទៅ​និង​លើក​កម្ពស់​ប្រ​ជា​បញ្ញា។​ អត្រា​កុមារ​មត្តេយ្យ​អា​យុ​ ៥ ឆ្នាំ​ទៅ​សា​លា​សម្រេច ៩៩,​៨៧% លើស​ផែន​ការ​ដាក់​ចេញ; អត្រា​សិស្ស​បឋម​សិក្សា​ទៅ​សា​លា​សម្រេច ៩៩,៩៩%; សិស្ស​អនុ​វិទ្យា​ល័យ​សម្រេច​ ៩៥,​៨១% សម្រេច និង​លើស​ទិស​ដៅ។​ ពិ​សេស អត្រា​សិស្ស​វិទ្យា​ល័យ​ទៅ​សា​លា​សម្រេច​ ៨៣,​៤៦% បើ​ប្រៀបនឹង​ផែន​ការ​ខ្ពស់​ជាង​៦០%។ ព្រម​ជា​មួយ​នោះ អត្រា​មនុស្ស​ចាប់​ពី​អា​យុ​១៥ ឆ្នាំ​ឡើង​ទៅ​ចេះ​អាន ចេះ​សរ​សេរ​ភា​សា​វៀត​ណាម សម្រេច​៩៦​,២៦% លើស​ទិស​ដៅ​ជាង ៩០% រួម​ចំ​ណែក​ដ៏​សំ​ខាន់​ក្នុង​ការ​លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា និង​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិច។​

លោក​យ័ញ​ភុក នា​យក​មន្ទីរ​ជន​ជាតិ​និង​សាស​នា ខេត្ត​អាង​យ៉ាង បញ្ជាក់៖ “ការ​អភិ​វឌ្ឍ​អប់រំ បណ្តុះ​បណ្តាល លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិច គឺ​ជា​ភារ​កិច្ច​មាន​អត្ថ​ន័យ​ជា​យុទ្ធ​សាស្ត្រ​យូរ​អង្វែង ទាម​ទារ​មាន​ការ​ចូល​រួម​ព្រមៗ​គ្នា​ពី​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ និង​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​ប្រ​ជា​ជន។​ រយៈ​ពេល​ខាង​មុខ ខេត្ត​នឹង​បន្ត​ផ្តុំ​កម្លាំង​កៀរ​គរ​ប្រ​ភព​កម្លាំង​ផ្សារ​ភ្ជាប់​ការ​បណ្តុះ​បណ្តាល​ទៅនឹង​តម្រូវ​ការ​ជាក់​ស្តែង រួម​ចំ​ណែក​លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា និង​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព​តំ​បន់​ជន​ជាតិ​ភាគ​តិច”៕

វឌ្ឍា - លីសៀ

ចែករំលែកអត្ថបទ