ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/02/2026 - 22:06

កសាងបក្ខភាគឃុំ សង្កាត់ ផ្ទឹមស្មើភារកិច្ច មានជំនឿមុតមាំឈានចូលយុគសម័យថ្មី 

អត្ថបទទី១: កសាងកងជួរកម្មាភិបាល បក្ខជនមានចិត្តស្មោះត្រង់ បញ្ញាពិត

ភាពជាក់ស្តែង ៩៦ឆ្នាំកសាងនិងអភិវឌ្ឍ បក្សកុម្មុយនីស្តវៀតណាម តែងអះអាងបណ្តាបក្ខភាគឃុំ សង្កាត់ ជាអង្គការបក្សរក្សាតួនាទី “ស្នូល” នយោបាយ មូលដ្ឋានគ្រឹះ ដឹកនាំដោយផ្ទាល់ នាំយកគោលការណ៍របស់បក្សនិងគោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋទៅក្នុងជីវភាព ពង្រឹងក្តីជំនឿរបស់ប្រជាជន។ ជាមួយអត្ថន័យនោះ បណ្តាគណៈកម្មាធិការបក្ស អង្គការគណៈកម្មាធិការបក្សឃុំ សង្កាត់ទីក្រុងកឹងធើ បានផ្សព្វផ្សាយនូវដំណោះស្រាយកសាងបក្សស្អាតស្អំ រឹងមាំ ចង្អុលការអនុវត្តជោគជ័យភារកិច្ចនយោបាយរបស់ភូមិភាគ។

ថ្នាក់ដឹកនាំឃុំវិញទ្រិញ ជូនលិខិតសរសើរដល់៥សមូហភាព សម្រេចឆ្នើមភារកិច្ច ឆ្នាំ២០២៥។

កាលនៅមានជីវិត លោកប្រធានហូជីមិញ បានបង្ហាញច្បាស់៖ “កម្មាភិបាលជាឫសគល់នៃការងារ” “ចង់ឱ្យការងារសម្រេចជោគជ័យ ឬបរាជ័យ គឺអាស្រ័យកម្មាភិបាលពូកែ ឬខ្សោយ”។ គណៈកម្មាធិការបក្ស រដ្ឋអំណាចទីក្រុងកឹងធើ តែងយកចិត្តទុកដាក់កសាង អភិវឌ្ឍកងជួរកម្មាភិបាល បក្ខជននិយាយរួម និងនៅឃុំ សង្កាត់និយាយដោយឡែក មានគុណសម្បត្តិ សីលធម៌ កម្រិតវិជ្ជា សមត្ថភាពគ្រប់គ្រាន់ ឆ្លើយតបសំណូមពរភារកិច្ចក្នុងសភាពការណ៍ថ្មី សំខាន់ក្នុងបរិការណ៍ផ្សព្វផ្សាយអនុវត្តទម្រង់រដ្ឋអំណាចភូមិភាគ២កម្រិត។

បង្កើនកម្រិតកម្មាភិបាល បក្ខជន

ទីក្រុងកឹងធើ ប្រមូលផ្តុំលើកកម្ពស់គុណភាពកងជួរកម្មាភិបាល បក្ខជនមូលដ្ឋាន ឆ្លងតាមការពិនិត្យបណ្តុះបណ្តាលនិងបំប៉នមុខវិជ្ជាជំនាញនយោបាយ។ ទន្ទឹមនោះ គណៈកម្មាធិការបក្សយកចិត្តទុកដាក់ដល់ការរៀបគម្រោងនិងការចាត់បញ្ជូនកម្មាភិបាល ផ្សារភ្ជាប់នឹងការវាយតម្លៃកម្មាភិបាលផ្អែកលើប្រសិទ្ធភាពនិងការពេញចិត្តរបស់ប្រជាជន។ នេះជាជំហានសំខាន់សំដៅឆ្លើយតបសំណូមពរដឹកនាំនិងអនុវត្តសម្រេចជោគ ជ័យបណ្តាភារកិច្ចនយោបាយ រួមចំណែកកសាងទីក្រុងកឹងធើក្លាយជាប៉ូលកំណើនមួយរបស់ប្រទេស។

មីងត្រឹងធីលី លេខាសាខាបក្សភូមិវិញថាញ់ ឃុំវិញទ្រិញ ឱ្យដឹង៖ ចូលរួមការងារភូមិភាគបានជិត១៥ឆ្នាំ ខ្ញុំបានថ្នាក់ដឹកនាំគ្រប់ថ្នាក់បង្កលក្ខណៈងាយស្រួលដើម្បីរៀនមហាវិទ្យាល័យច្បាប់ មធ្យមសិក្សាទ្រឹស្តីនយោបាយនិងចំណេះដឹងផ្សេងៗ ដូច៖ កំព្យូទ័រ អង្គគ្លេស បណ្តាវគ្គរៀនជួយខ្ញុំលើកកម្ពស់វិជ្ជាជីវៈ លទ្ធភាពដើម្បីរួមនឹងសមូហភាពសាខាបក្សចង្អុលការអនុវត្តមានប្រសិទ្ធភាពគ្រប់ផ្នែកការងារ។ ច្រើនឆ្នាំកន្លងសាខាបក្ស “សម្រេចឆ្នើមភារកិច្ច”។

នៅឃុំវិញទ្រិន ចាប់ពីឆ្នាំ២០២០មកដល់សព្វថ្ងៃ មានកម្មាភិបាល បក្ខជនរាប់រយលើក បានបណ្តុះបណ្តាលលើកកម្ពស់វិជ្ជាជីវៈ។ បច្ចុប្បន្ន មានកម្មាភិបាល បុគ្គលិកឃុំ ១០០% មានមុខវិជ្ជាជំនាញពីមហាវិទ្យាល័យឡើងទៅ ក្នុងនោះមានមហាបរិញ្ញា៦រូប ៦០,២% មានកម្រិតវិជ្ជាទ្រឹស្តីនយោបាយពីមធ្យមសិក្សាឡើងទៅ គ្រប់រូបតែងមានវិញ្ញាបនបត្រអង់គ្លេស កំព្យូទ័រ មាន១១រូបមានសញ្ញាប័ត្រមហាវិទ្យាល័យ។

ឆ្នាំ២០២៥ ឃុំចូវថាញ់ អនុវត្តសម្រេចនិងសម្រេចលើសភាគកម្រិតដាក់ចេញ។ នោះគឺលទ្ធផលពីការខំប្រឹងរបស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជន។ ក្នុងនោះ បណ្តាកម្មាភិបាល បក្ខជន អនុវត្តល្អចំណេះវិជ្ជាបានបណ្តុះបណ្តាលក្នុងជាក់ស្តែងការងារ បង្កការប្រែផ្លាស់ជាវិជ្ជមានក្នុងវិស័យនីមួយៗ។ តួយ៉ាងដូចលោក ង្វៀងមិញទុង សមាជិកគណៈអចិន្ត្រៃយ៍ ប្រធានគណៈកសាងបក្សរបស់បក្ខភាគឃុំ។

មុនពេលបង្កើតឃុំចូវថាញ់ លោកទុង ជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកចូវថាញ់ លេខាគណៈកម្មាធិការបក្សទីរួមស្រុកង៉ាសាវ ខេត្តហូវយ៉ាង (ចាស់)។ លោកបានចូលរួមបណ្តាថ្នាក់​បណ្តុះ​បណ្តាល​មហាបរិញ្ញាគ្រប់គ្រង ថ្នាក់ឧត្តមទ្រឹស្តីនយោបាយ។ ពីខែកក្កដា ឆ្នាំ២០២៥ដល់សព្វថ្ងៃ ជាមួយតួនាទីជាប្រធានគណៈកសាងបក្សរបស់គណៈកម្មាធិការបក្ស​ឃុំ​ចូវ​ថាញ់ លោកទុង ពង្រីកចំណេះវិជ្ជាបានបណ្តុះបណ្តាល បទពិសោធន៍ការងារជំនួយការគណៈ​កម្មាធិការបក្សឃុំ ចាត់តាំងជ្រួតជ្រាបបណ្តាសេចក្តីសម្រេចរបស់បក្សឱ្យបក្ខជនជាង៩៨% បង្កើត​គណៈការងារ៣៥និងក្រុមសហការីក្តាប់មតិសង្គម ចង្អុលការអនុវត្តល្អការងារបង្កប្រ​ភព​មហាជនឆ្នើម បញ្ចូលបក្ខជនថ្មី៤៤ រូប សម្រេចភាគកម្រិតជាង១០២%។ ទន្ទឹមនោះ ធ្វើសេនាធិការរៀបចំតែងតាំងកម្មាភិបាល បុគ្គ​លិក​ឃុំ៩៧រូប កាន់តួនាទីការងារធានាត្រូវតាមសមត្ថភាពវិជ្ជាជំនាញ។

លោកទុង ចែករំលែក៖ “ខ្ញុំនិងខំប្រឹងជាងទៀត ក្នុងការធ្វើសេនាធិការជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សពីការងារកសាងបក្ស រួមចំណែកកសាងបក្ខភាគនិងប្រព័ន្ធនយោ​បាយ​ឃុំ​ស្អាតស្អំ រឹងមាំ”។

តាមលោកង្វៀងមិញទ្រី លេខាគណៈកម្មាធិការបក្សឃុំចូវថាញ់ ជាមួយការយកចិត្តទុកដាក់បណ្តុះបណ្តាលរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច មកដល់បច្ចុប្បន្ន កម្មាភិបាល បក្ខ​ជន​ឃុំ​ភាគ​ច្រើនមានកម្រិតវិជ្ជាមហាវិទ្យាល័យឡើងទៅក្នុងនោះ មាន ១៥,៤៦% កម្មាភិបាល បក្ខ​ជន មានកម្រិតវិជ្ជាមហាបរិញ្ញា ជាង៨១% កម្មាភិបាល បក្ខជន មានកម្រិតវិជ្ជាទ្រឹស្តីនយោ​បាយ​ពីមធ្យមសិក្សាឡើងទៅ ក្នុងនោះជាង ៣០% មានកម្រិតវិជ្ជាជាន់ខ្ពស់និងបរិញ្ញា។

សព្វថ្ងៃ ១០៣ឃុំ សង្កាត់របស់ទីក្រុងកឹងធើ មានកម្មាភិបាល បុគ្គលិកជាង ៧.៥០០រូប ក្នុងនោះ មានកម្រិតវិជ្ជាមហាវិទ្យាល័យឡើងទៅ (បណ្ឌិត១១រូប មហាបរិញ្ញា១.៣០០រូប) ជាង៦០% កម្មាភិបាល បុគ្គលិក មានកម្រិតវិជ្ជាមធ្យមសិក្សាឡើងទៅ។

កងជួរកម្មាភិបាល បក្ខជនឃុំចូវថាញ់ បានបណ្តុះបណ្តាលលើកកម្ពស់កម្រិតវិជ្ជា ឆ្លើយតបសំណូមពរភារកិច្ចក្នុងដំណាក់កាលថ្មី។ ក្នុងរូប៖ បុគ្គលិកមជ្ឈមណ្ឌលបម្រើរដ្ឋបាលឃុំ ដោះស្រាយសំណុំរដ្ឋបាលរបស់ប្រជាជន។

បំពេញបន្ថែមប្រភពកម្លាំងគុណភាពឱ្យកងជួរឃុំ សង្កាត់

ប៉ុន្មានថ្ងៃនេះ លោកលឿងថាញ់ទ្វឹង អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់​ថូក​ណូក រួមនឹងកម្មាភិបាលសង្កាត់ បង្កើនការចុះទៅដល់បណ្តាមណ្ឌលតាំងទីលំនៅ ពិនិត្យការងារត្រៀមបម្រុងបោះឆ្នោតតំណាងរដ្ឋសភា នីតិកាល១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល​២០២៦-២០៣០ សួរសុខទុក្ខ លើកទឹកចិត្តយុវជនបម្រុង​ចូលបម្រើកងទ័ព ចលនាសប្បុរសជននិងអាជីវកម្មឧបត្ថម្ភអំណោយបុណ្យចូលឆ្នាំ​វៀត​ណាម​ជូន​​ប្រជាជនមានស្ថានភាពលំបាក។

ខែកក្កដា ឆ្នាំ២០២៥ ពេលកាន់មុខតំណែងជាប្រធានការិយាល័យវិនិយោគ មន្ទីរហិរញវត្ថុ លោកទ្វឹង បានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ចាត់មកធ្វើអនុលេខាគណៈ​កម្មាធិការ​បក្សសង្កាត់ និងបានប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងតែងតាំងជាប្រធានគណៈ​កម្មាធិការ​ប្រ​ជាជនសង្កាត់ថូកណូក។ ជាមួយការខំប្រឹងក្នុងផ្នែកការងារលោកទ្វឹង រួមនឹងសមូហភាព​គណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជនសង្កាត់ អនុវត្តជោគជ័យទាំង១៦ភាគកម្រិត​ដែលដាក់ចេញក្នុងឆ្នាំ២០២៥។ សំខាន់គឺលោកទ្វឹង តែងជិតដិតក្តាប់បណ្តាការលំ​បាក​ងឿង​ឆ្ងល់ សំណើរបស់ប្រជាជននិងអាជីវកម្ម ឆ្លងតាមការចាត់តាំងច្រើនលើកសន្ទនា ជួបសំ​ណេះសំណាលដើម្បីដោះស្រាយទាន់ពេល។

លោកឡេហ្វាយផុង លេខាសាខាបក្ស ប្រធានមណ្ឌលឡុងថាញ់២ និយាយ៖ “ឆ្លងតាមសំណើរបស់ប្រជាជន លោកទ្វឹងបានឧបត្ថម្ភ៣៨លានដុងពីប្រភពចលនារបស់ខ្លួន ដើម្បីលើកកម្ពស់ដងផ្លូវត្រាអុយ។ និយាយរួមរាល់សំណើរបស់ប្រជាជន ដូចជា សភាពការណ៍កកស្ទះសម្រាម បាក់ស្រុតមាត់ព្រែក លើភូមិឋានសង្កាត់ តែងបានលោកទ្វឹង កត់សម្គាល់និងចង្អុលការដោះស្រាយឆាប់រហ័ស”។

ឆ្នាំ២០២៥ បក្ខភាគសង្កាត់មីគ្វើយ បានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកឹងធើជូនប័ណ្ណសរ​សើរ “សម្រេចឆ្នើមភារកិច្ច”។ ក្នុងស្នាដៃរួមនោះ លោកគីមថាយផុង លេខាគណៈ​កម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនសង្កាត់ ជាមួយតួនាទីនាំមុខ លោកតែងច្បាមមូលដ្ឋានចង្អុលការដាច់ណាត់ជួយអនុវត្តមានប្រសិទ្ធភាពបណ្តាភារកិច្ចនយោ​បាយ​សេដ្ឋកិច្ច-សង្គមនៅភូមិភាគ។

លោកគីមថាយផុង ធ្លាប់ជាអនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រ​ជា​ជន​ទី​រួមខេត្តងាណាំ ខេត្តសុកត្រាំង(ចាស់)។ ពេលបង្កើតសង្កាត់មីគ្វើយ លើមូលដ្ឋានរួមបញ្ចូលសង្កាត់ទី​៣ ឃុំមីបិញ និងឃុំមីគ្វើយលោកបានចាត់មកធ្វើលេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនសង្កាត់។ លោកផុង ឱ្យដឹង៖ “ខ្ញុំតែងគិតធ្វើយ៉ាងណាឱ្យភូមិភាគមួយថ្ងៃកាន់តែអភិវឌ្ឍ ចាត់តាំងល្អកិច្ចសហការផលិត តភ្ជាប់បង្កការងារធ្វើបង្កើនចំណូលនិងជីវ​ភាព​របស់ប្រជាជន”។

ពីការខ្វល់ខ្វាយនោះ លោកផុង រួមជាមួយសមូហភាពគណៈប្រតិបត្តិការបក្ខភាគសង្កាត់ បានចេញសេចក្តីសម្រេចចិត្ត ផែនការចង្អុលជាច្រើន ដឹកនាំបណ្តាផ្នែកសេដ្ឋកិច្ច-សង្គម ការពារជាតិ សន្តិសុខ កសាងបក្សនិងប្រព័ន្ធនយោបាយ សំខាន់ផ្សព្វផ្សាយរហ័សសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងបក្ខភាគសង្កាត់ អាណត្តិកាល​២០២៥​-២០៣០។ អនុវត្តការរៀបគម្រោងប្លង់សង្កាត់មីគ្វើយឡើងវិញ ដោយឆ្លៀតយកប្រភពធនធានវិនិយោគពីទីក្រុង។ លោករួមនឹងសមូហភាពគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការសង្កាត់ ចាត់ភារកិច្ចដល់សមាជិកគណៈអចិន្ត្រៃយ៍​នៃគណៈកម្មាធិការបក្ស សមាជិកគណៈប្រតិបត្តិការបក្ខភាគសង្កាត់ ជ្រួតជ្រាបការងារណាច្បាស់ត្រូវប្តេជ្ញាចិត្ត ម្ចាស់ការចាត់តាំងអនុវត្តមិនពឹងចាំថ្នាក់លើ។ ដូច្នេះអង្គការសង្កាត់ស្ថិរភាព សកម្មភាពមានប្រសិទ្ធភាពក្រោយពីរួមបញ្ចូល។ ឆ្នាំ២០២៥ សង្កាត់សម្រេចទាំង១៩ភាគកម្រិត ក្នុងនោះ មាន១៣ ភាគកម្រិតសម្រេចលើសផែនការ។

លោកទ្វឹងនិងលោកផុង ជាកម្មាភិបាលបានចាត់បញ្ជូនពីក្រុង ថ្នាក់ស្រុក(ចាស់) មកបំពេញការងារនៅឃុំ សង្កាត់ពេលអនុវត្តទម្រង់រដ្ឋអំណាចភូមិភាគ២កម្រិត។ ការ “ជ្រើសត្រូវមនុស្ស ប្រគល់ត្រូវការងារ” របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស បង្កឱកាសដើម្បីកម្មាភិបាលបានជិតមូលដ្ឋានហាត់ពត់ ទន្ទឹមនោះ រួមចំណែកជុំរុញសេដ្ឋកិច្ច-សង្គមនៅភូមិភាគអភិវឌ្ឍ៕

 (នៅតទៀត)

អាញយុង-ចន្ថា

ចែករំលែកអត្ថបទ