ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/02/2026 - 09:56

អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ លោក​ង្វៀង​វ៉ាំងខើយ ចុះ​ពិនិត្យ​កា​រងា​របោះ​ឆ្នោត​នៅ​អង្គ​ភាព​ឃុំ​-សង្កាត់​ចំ​នួន​ ៥ 

នៅ​សង្កាត់​សុក​ត្រាំង​ ក្រុម​ត្រួត​ពិនិត្យ​លេខ​ ៥ ដឹក​នាំ​ដោយ​សម​មិត្ត​ ង្វៀង​វ៉ាំងខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ធ្វើ​ជា​ប្រ​ធាន​ក្រុម​ទី​ ២ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​ងារ​ចាត់​តាំង​កា​របោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រដ្ឋ​សភា​ នីតិ​កាល​ទី​ ១៦ និង​តំណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អាណត្តិ​កាល​ ២០២៦-២០៣១ នៅ​អង្គ​ភាព​ឃុំ​-សង្កាត់​ចំ​នួន​ ៥ រួម​មាន​៖ សង្កាត់​ភូ​ឡើយ​ សង្កាត់​សុក​ត្រាំង​ សង្កាត់​មី​ស្វៀង​ ឃុំ​ទ្រឿង​ខាញ់ និង​ឃុំ​តា​យវ៉ាំង។

សម​មិត្ត​ ង្វៀង​វ៉ាំងខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ
មាន​ប្រ​សាសន៍​ក្នុង​អង្គ​ប្រ​ជុំ​។

រយៈ​ពេល​កន្លង​ ការ​ងារ​ត្រៀម​បម្រុង​កា​របោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រដ្ឋ​សភា​ នីតិ​កាល​ទី​ ១៦ និង​តំណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អាណត្តិ​កាល​ ២០២៦-២០៣១ បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ត្រូវ​តាម​ទិស​ដៅ​និង​ធានា​តាម​ល្បឿន​ដំណើរ​ការ​។ ប្រ​ព័ន្ធ​ឯក​សារ​ចង្អុល​ការ​ ណែ​នាំ​បាន​ចេញ​គ្រប់​សព្វ​ និង​ព្រម​ៗគ្នា​ បង្កើត​ជា​មូល​ដ្ឋាន​គតិ​យុត្តដ៏​រឹង​មាំ​សម្រាប់​ភូមិ​ភាគ​អនុ​វត្ត​។ ការ​ងារ​ផ្សព្វ​ផ្សាយ​បាន​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ បង្កើត​ការ​ឯក​ភាព​ខ្ពស់​ក្នុង​ប្រ​ជា​ជន​។ ជំ​ហាន​នៃ​ការ​ពិគ្រោះ​យោបល់​ និង​ការ​ឧទ្ទេស​នាម​អ្នក​ឆ្នោត​ បាន​អនុ​វត្ត​តាម​លំ​ដាប់​លំ​ដោយ​ ធានា​បាន​នូវ​លក្ខ​ណៈប្រ​ជា​ធិ​បតេយ្យ​ បើក​ចំ​ហ​ និង​តម្លា​ភាព​។ អង្គ​ភាព​ឃុំ​-សង្កាត់​នា​នា​ក៏​បាន​បង្កើត​គណៈ​កម្ម​កា​របោះ​ឆ្នោត​ និង​ក្រុម​បោះ​ឆ្នោត​ រួម​ទាំង​ការ​ពិនិត្យ​អង្កេត​ជ្រើស​រើស​មណ្ឌល​បោះ​ឆ្នោត​ ទី​តាំង​បោះ​ឆ្នោត​ និង​ការ​ទទួល​ រក្សា​ទុក​មធ្យោបាយ​សម្ភារៈ​បច្ចេកទេស​សម្រាប់​បម្រើ​កា​របោះ​ឆ្នោត​...

ថ្លែង​ការណ៍​ក្នុង​អង្គ​ប្រ​ជុំ​ សម​មិត្ត​ ង្វៀង​វ៉ាំងខើយ បាន​សំណូម​ពរប​ណ្តា​អង្គ​ភាព​ឃុំ​-សង្កាត់​ ត្រូវ​តែ​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ ដើម្បី​ឱ្យ​ប្រ​ជា​ជន​បាន​ជ្រាប​អំ​ពី​កា​របោះ​ឆ្នោត​ និង​សកម្ម​ចូល​រួម​ឱ្យ​បាន​គ្រប់​រូប​។ ត្រូវ​បញ្ចប់​សន្និសីទ​ពិគ្រោះ​យោបល់​លើក​ទី​ ២ និង​ទី​ ៣ ឱ្យ​បាន​ឆាប់​ រួម​ទាំង​ការ​បិទ​ប្រ​កាស​បញ្ជី​ឈ្មោះ​អ្នក​ឈរ​ឆ្នោត​តំណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ អាណត្តិ​កាល​ ២០២៦-២០៣១។ ទន្ទឹម​នឹង​នោះ​ ត្រូវ​ដាក់​ចេញ​នូវ​វិធាន​ការ​នា​នា​ ដើម្បី​ធានា​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​មុន​ ក្នុង​និង​ក្រោយ​កា​របោះ​ឆ្នោត​។ ជា​ពិសេស​ អង្គ​ភាព​ឃុំ​-សង្កាត់​ត្រូវ​ប្រ​ញាប់​ប្រញាល់​សម្រេច​ការ​ងារ​ត្រួត​ពិនិត្យ​ និង​បង្កើត​បញ្ជី​ឈ្មោះ​ម្ចាស់​ឆ្នោត​ឱ្យ​បាន​ត្រឹម​ត្រូវ​ ហ្មត់​ចត់​ និង​ស្រប​តាម​បទ​ប្បញ្ញត្តិ​៕​

យ្វីអាញ់-ត្រឹងរ៉ូន

ចែករំលែកអត្ថបទ