អនុវត្តតាមពាក្យប្រៀនប្រដៅរបស់លោកប្រធានហូជីមិញ កម្មាភិបាល បក្ខជនសាខាបក្សភូមិទ្រឿងដុង B ឃុំផុងដៀង លើកកម្ពស់ស្មារតីឈានមុខ គំរូ “និយាយទន្ទឹមនិងធ្វើ”។ តាំងពីនោះ ប្រជាជនកាន់តែឯកភាព ស្ម័គ្រចិត្តរួមវិភាគទានជាកម្លាំងកាយ កម្លាំងទ្រព្យ កសាងមណ្ឌលប្រជាជនរស់នៅពីមួយថ្ងៃកាន់តែអភិវឌ្ឍ។ ឆ្នាំ២០២៥ សាខាបក្សភូមិបានទទួលស្គាល់ “សម្រេចឆ្នើមភារកិច្ច”។ សព្វថ្ងៃភូមិទ្រឿងដុង B អស់គ្រួសារក្រ។

ដោយការរួមចំណែករបស់ប្រជាជន ទើបស្ពានជាច្រើននៅភូមិទ្រឿងដុង B បានកសាង
រឹងមាំ ងាយស្រួលក្នុងការធ្វើដំណើរ។
បណ្តាការងារជាក់ស្តែងរបស់កម្មាភិបាល បក្ខជនសាខាបក្សភូមិទ្រឿងដុង B ក្នុងឆ្នាំ២០២៥ គឺសហការចលនាក្នុងសង្គមបានទឹកប្រាក់៧៣០លានដុង និង៤៨០ថ្ងៃពលកម្មកសាងថ្មីស្ពានជនបទចំនួន៣ ក្នុងនោះមានស្ពានស៊ែវឡា។ អ្នកមីងត្រឹងធីផឿង ប្រជាជនភូមិភាគ ឱ្យដឹង៖ “ផ្ទៃស្ពានចាស់តូច ខូចធ្ងន់ ការធ្វើដំណើរជួបលំបាក។ ពេលកម្មាភិបាលភូមិចលនា ឃើញសំណង់នាំមកអត្ថប្រយោជន៍រួម យើងខ្ញុំស្ម័គ្រចិត្តឧបត្ថម្ភ៥០លានដុងនិងជួយដាំបាយ បម្រើកងកម្លាំងកសាងស្ពាន” ។ អ្នកមីងត្រឹងធីបែ ក៏ឱ្យដឹង៖ “គ្រួសារខ្ញុំក៏ចូលរួម១០លានដុងដើម្បីកសាងស្ពានស៊ែវឡា។ ខ្ញុំនៅទាំងរៀបចំការងារផ្ទះ ដើម្បីជួយដាំស្លទៀតផង។ ដោយសារអ្នករាល់គ្នាគប់វាល់ម្នាក់បន្តិច ទើបស្ពានបានកសាងរឹងមាំ ធំទូលាយ មានបង្កាន់ដៃ មានអំពូលភ្លើងថាមពលព្រះអាទិត្យបើកបំភ្លឺ។ ឥឡូវធ្វើដំណើរងាយស្រួលមាមីងនរណាក៏ត្រេកអរ”។
ក្នុងឆ្នាំ២០២៥ កម្មាភិបាល បក្ខជនសាខាបក្សភូមិសហការចលនាក្នុងសង្គមបានទឹកប្រាក់ជាង៨០លានដុង ដំឡើងអំពូលភ្លើងថាមពលព្រះអាទិត្យ រួមនឹងការកសាងបង្គោលទង់ជាតិ បើកទូលាយ១កំណាត់ព្រែកបេនត្រាញ់ ប៉ះផ្លូវ ចាក់សីម៉ង់កុំឱ្យស្លែ។ល។ អ្នកមីងវ៉ាំងធីង៉ុកម៉ាយ ប្រជាជនក្នុងភូមិ និយាយ៖ “ចាប់ពីពេលមានភ្លើងបើកបំភ្លឺពេលយប់ មាមីងធ្វើដំណើរងាយស្រួល ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ក៏បានធានាជាង”។
តាមលោកឡឹមហ្វាងហាយ លេខាសាខាបក្សភូមិទ្រឿងដុង B ការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបឋហូជីមិញ គណៈកម្មាធិការបក្សបានផ្សព្វផ្សាយឱ្យបក្ខជនចុះឈ្មោះ “ធ្វើតាម” ដោយការងារជាក់ស្តែង។ រួមជាមួយការចលនាប្រជាជនគប់វាល់កសាងហេដ្ឋារចនាសម្ព័ន្ធ កម្មាភិបាល បក្ខជន ឃោសនាចលនាប្រជាជនអនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនក្នុងការផលិត កសាងបណ្តាទម្រង់ផលិតមានប្រសិទ្ធភាព ទន្ទឹមនោះឧទ្ទេសនាមប្រជាជនបុលទុនពីធនាគារគោលនយោបាយសង្គម ប្រហែល៧ពាន់លានដុង ដើម្បីអភិវឧ្ឍសេដ្ឋកិច្ច រៀនសូត្រ ឧបត្ថម្ភ២គ្រួសារបុល១០០លានដុងពីមូលនិធិឧបត្ថម្ភកសិកររបស់មជ្ឈិម។ ក្នុងឆ្នាំកន្លង កម្មាភិបាល បក្ខជន សហការចលនាអង្ករ វត្ថុប្រើប្រាស់មានតម្លៃជាង ៣២លានដុង ជូនគ្រួសារក្បែរក្រមានស្ថានភាពលំបាក ចលនាសៀវភៅ ២០០ក្បាលឧបត្ថម្ភឱ្យសិស្ស។ល។
បានឧបត្ថម្ភច្រើនផ្នែក ប្រជាជនភូមិទ្រឿងដុង B ក៏វិនិយោគកែប្រែចម្ការគ្មានប្រសិទ្ធភាព ដាំបណ្តាប្រភេទរុក្ខជាតិមានតម្លៃសេដ្ឋកិច្ចខ្ពស់។ បងលឺហ្វាងឡុង បង្វែរផ្ទៃដីចម្ការជាង ៩.០០០ម៉ែត្រការ៉េ ដាំខ្នុរគ្មានប្រសិទ្ធភាព មកដាំទុរេនវិញ។ បងហ្វាងឡុង និយាយ៖ “បានកម្មាភិបាលឧទ្ទេសនាមបុលទុនពីធនាគារគោលនយោបាយសង្គម គ្រួសារខ្ញុំមានប្រាក់ទិញកូនពូជ ជីនិងថ្នាំការពាររុក្ខជាតិ។ល។ ខ្ញុំដាំប្រហែល១២០គល់ទុរេនឆ្លាស់ជាមួយខ្នុរ។ សង្ឃឹមឆ្នាំក្រោយ ទ្រឿងដុង B ឱ្យដឹង៖ សាខាបក្សភូមិបន្តពង្រីកតួនាទីរបស់កម្មាភិបាល បក្ខជន ក្នុងការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបឋហូជីមិញ ដោយសកម្មភាពជាក់ស្តែង ថែទាំគិតអាន លើកកម្ពស់ជីវភាពបណ្តាគ្រួសារមានស្ថានភាពលំបាក ចលនាប្រជាជនបង្វែរទម្រង់ផលិដើមទុរេនលូតលាស់ល្អ ចំណូលនឹងគ្រាន់បើ។
លោកឡឹមហ្វាងហាយ លេខាសាខាបក្សភូមិតសមស្រប នាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ទន្ទឹមនោះ ចលនាប្រជាជនគប់វាល់កសាងទិដ្ឋភាពមណ្ឌលប្រជាជនរស់នៅពីមួយថ្ងៃកាកាន់តែសមរម្យ៕
ថាញធី-ចន្ថា