នាឱកាសបុណ្យចូលឆ្នាំថ្មី ប៊ិញង៉ ឆ្នាំ២០២៦ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានសហការជាមួយគណៈកម្មាធិការប្រជាជនសង្កាត់វិញចូវ ទីក្រុងកឹងធើ ចាត់តាំងកម្មវិធី “និទាឃរដូវការពារព្រំដែនកក់ក្តៅទឹកចិត្តអ្នកភូមិ” នៅប៉ុស្តិ៍ការពារព្រំដែនវិញចូវ។

វរសេនីយ៍ឯក ហាហ្វីទ្រឿង ស្នងការនយោបាយរងនៃកងទ័ពការពារព្រំដែនទីក្រុងកឹងធើជូនអំណោយដល់គ្រួសារប្រជាជន។
នៅក្នុងកម្មវិធីនេះ គណៈចាត់តាំងបានជូនអំណោយ ១៥៣ ចំណែកក្នុងមួយចំណែក តម្លៃ ៤០០.០០០ ដុងដល់គ្រួសារក្រីក្រ គ្រួសារគោលនយោបាយ; ជូនអាហារូបករណ៍ ២១ ចំណែកក្នុងកម្មវិធី “ជំរុញដំណើរប្អូនទៅសាលា” ក្នុងមួយចំណែកតម្លៃ ៥០០.០០០ដុង ដល់ប្អូនៗសិស្សានុសិស្សដែលមានជីវភាពលំបាកលើភូមិឋានសង្កាត់វិញចូវ។ ទន្ទឹមនឹងនោះ ថែមទាំងមានចាត់តាំងសកម្មភាព ដោះដូរវប្បធម៌ សិល្បៈ និងកីឡាអប់រំកាយទៀតផង។

ពិធីកាត់ខ្សែបូសម្ពោធសំណង់ស្តូប “អ៊ំហូជាមួយយុទ្ធជនការពារព្រំដែន”។
មានប្រសាសន៍ក្នុងកម្មវិធី វរសេនីយ៍ឯក ហាហ្វីទ្រឿង ស្នងការនយោបាយរងកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បញ្ជាក់៖ រយៈពេលជិត ១០ ឆ្នាំ អនុវត្តកម្មវិធី “និទាឃរដូវការពារព្រំដែនកក់ក្តៅទឹកចិត្តអ្នកភូមិ” បានក្លាយជាសកម្មភាពប្រចាំឆ្នាំ ប៉ុស្តិ៍ការពារព្រំដែននីមួយៗចាត់តាំងមានរបៀបរៀបរយប្រសិទ្ធភាព បង្កជាកម្លាំងរីកសាយភាយយ៉ាងទូលំទូលាយ ទទួលបានការយល់ស្របពីគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគនិងប្រជាជន។ អំណោយនិងសកម្មភាពពោរពេញដោយមនោសញ្ចេតនា ព្រមទាំងរូបភាពយុទ្ធជនកងទ័ពការពារព្រំដែន បានដក់ជាប់ក្នុងទឹកចិត្តប្រជាជន រួមចំណែកពូនជ្រុំទំនុកចិត្ត កសាងជំហរយុទ្ធសាស្ត្រទឹកចិត្តប្រជាជនរឹងមាំ។ តាមរយៈកម្មវិធីរួមចំណែកជួយមាមីងតំបន់ព្រំដែនសមុទ្ររបស់ទីក្រុង ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពកក់ក្តៅ សុខដុមរមនា ទន្ទឹមនឹងនោះ បង្កើនភាពសាមគ្គីកងទ័ព -ប្រជាជន បង្កើនគុណសម្បត្តិ “កងទ័ពអ៊ំហូ” កាន់តែថ្លៃថ្នូរក្នុងយុគសម័យថ្មី។
នាឱកាសនេះ ប៉ុស្តិ៍ការពារព្រំដែនវិញចូវ ក៏បានចាត់តាំងយ៉ាងឱឡារិកពិធីកាត់ខ្សែបូ សម្ពោធសំណង់ស្តូប “អ៊ំហូជាមួយយុទ្ធជនការពារព្រំដែន”៕
លីធាន - លីសៀ