គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិនិងបណ្តាអង្គការនយោបាយ-សង្គមឃុំទ្រឿងឡុង ប្រមូលផ្តុំផ្សព្វផ្សាយបណ្តាផ្នែកការងារបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ ត្រូវតាមការកំណត់ សម្រេចត្រូវតាមល្បឿនដំណើរការ។ ទន្ទឹមនឹងនោះ បម្រុងម៉ត់ចត់រាល់ផ្នែក ឆ្ពោះដល់ការបោះឆ្នោតត្រូវតាមច្បាប់និងសម្រេចជោគជ័យ។

ម្ចាស់ឆ្នោតឯកភាពឧទ្ទេសនាមអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំទ្រឿងឡុង។
គណៈកម្មាធិការបក្សឃុំទ្រឿងឡុង បង្កើតគណៈចង្អុលការបោះឆ្នោត ចង្អុលការបង្កើតគណៈកម្មាធិការបោះឆ្នោតឃុំនិងបង្កើតបណ្តាអនុគណៈកម្មការបម្រើការបោះឆ្នោត។ គណៈចង្អុលការ គណៈកម្មាធិការបោះឆ្នោត បណ្តាអនុគណៈកម្មការនិងក្រុមជំនួយការ តែងផ្សព្វផ្សាយភារកិច្ចតាមការកំណត់ សម្រេចលទ្ធផលវិជ្ជមានជាច្រើន។ គណៈកម្មាធិការប្រជាជនឃុំបានចេញសេចក្តីសម្រេចបង្កើតគណៈបោះឆ្នោតចំនួន៦ និងមណ្ឌលបោះឆ្នោតចំនួន២០ ។
គណៈកម្មាធិការបក្សឃុំ ចង្អុលការចាត់តាំងកិច្ចប្រជុំពិភាក្សាយោបល់លើកទី១ ឯកភាពចំនួនបេក្ខជនឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំ ៤៨រូប ក្នុងនោះ អង្គការនយោបាយមាន ៨រូប អង្គការនយោបាយសង្គមមាន ៥រូប កងកម្លាំងប្រដាប់អាវុធមាន ៤រូប ផែនរដ្ឋមាន ៥រូប អង្គភាពបុព្វហេតុមាន ៦រូប សាសនា ១រូប និងបណ្តាភូមិគឺ ១៩រូប។
លោកត្រឹងវាំងដា លេខាសាខាបក្ស ប្រធានគណៈប្រជាជនភូមិទ្រឿងធ្វឹង ឱ្យដឹង៖ ភូមិទ្រឿងធ្វឹង បានឧទ្ទេសនាមបេក្ខជ២រូបចូលរួមតំណាងក្រុមប្រឹក្សាប្រជាជនឃុំ អាណត្តិកាល២០២៦-២០៣១។ យើងខ្ញុំចាត់តាំងយកយោបល់និងម្ចាស់ឆ្នោតឯកភាពឧទ្ទេសនាមកសិករផលិតពូកែ១រូប និងជនជាតិខ្មែរ១រូប។ យើងខ្ញុំបង្កើតបញ្ជីរាយនាមបេក្ខ ជនឈរឆ្នោត២រូបនេះ ផ្ញើគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំតាមការកំណត់។
តាមថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ ខាងមុខឃុំនឹងចាត់តាំងកិច្ចប្រជុំពិភាក្សាយោបល់លើកទី២ ទី៣និងកែសម្រួល ពិគ្រោះ ជ្រើសរើស បង្កើតបញ្ជីរាយនាមបេក្ខជនឈរឆ្នោត ៣៣រូប ដើម្បីជ្រើសតំណាងក្រុមប្រឹក្សាប្រជាជនឃុំ ២០រូប អាណត្តិកាល ២០២៦-២០៣១។
គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំចាត់តាំងសន្និសីទសហការ ដើម្បីយកយោបល់ម្ចាស់ឆ្នោតចំពោះបណ្តាអ្នកបានឧទ្ទេសនាមឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំ អាណត្តិកាល ២០២៦-២០៣១។ ឆ្លងតាមសន្និសីទ បណ្តាម្ចាស់ឆ្នោតតែងឯកភាពខ្ពស់ចំពោះការឧទ្ទេសនាមបណ្តាអ្នកក្នុងបញ្ជីរាយនាមដែលអង្គភាពលើកជូន ជាបេក្ខជនតំណាងក្រុមប្រឹក្សាប្រជាជនឃុំ អាណត្តិកាល ២០២៦-២០៣១។ មាន១៦ភូមិលើភូមិឋានឃុំសម្រេចសន្និសីទគណៈការងាររណសិរ្សដើម្បីឧទ្ទេសនាមអ្នកចូលរួមឈរឆ្នោត។ បណ្តាអង្គភាពក្នុងឃុំសម្រេចការឧទ្ទេសនាមត្រូវតាមការកំណត់។ ការងារពិនិត្យបញ្ជីរាយនាមកំពុងអនុវត្តប្រញាប់ដើម្បីបិទប្រកាសជាសាធារណៈត្រូវតាមការកំណត់។
តាមលោកង្វៀងថាញទ្វៀង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ដើម្បីការបោះឆ្នោតក្លាយជាថ្ងៃបុណ្យរបស់ទូទាំងប្រជាជន ឃុំជំរុញការឃោសនាលើប្រព័ន្ធផ្សាយសំឡេង សមាជិកឃោសនាមូលដ្ឋាន ព័ត៌មានអេឡិចត្រនិកសហគមន៍ ទំព័រព័ត៌មានអេឡិចត្រូនិកឃុំ ផ្ទាំងប៉ាណូ ពាក្យស្លោក ប័ណ្ណប្រកាស។ល។ ខ្លឹមសារឃោសនាផ្តោតសំខាន់អំពីបទដ្ឋាន រចនាសម្ព័ន្ធ ចំនួនតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អំឡុងពេលផ្សព្វផ្សាយការបោះឆ្នោត បណ្តាសមិទ្ធផលរបស់រដ្ឋសភាក្នុង៨០ឆ្នាំកន្លង ប្រឡងប្រណាំងបង្កើតស្នាដៃសាទរការបោះឆ្នោត។ល។ មីងង្វៀងធីមិញ ប្រជាជនភូមិទ្រឿងភូ និយាយ៖ ស្តាប់ការឃោសនាពីការបោះឆ្នោត ខ្ញុំស្វែងយល់បន្ថែមពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួន។ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៦ ខ្ញុំនិងចូលរួមបោះឆ្នោតដើម្បីរួមចំណែកជ្រើសអ្នកតំណាងរបស់ប្រជាជនដែលស័ក្តិសមបំផុត។
លោកង្វៀងធៀងជី អនុលេខាប្រចាំការគណៈកម្មាធិការបក្ស អនុប្រធានគណៈចង្អុលការបោះឆ្នោត អនុប្រធាន គណៈកម្មាធិការបោះឆ្នោតឃុំ ឱ្យដឹង៖ ជាមួយការបម្រុងម៉ត់ចត់លើគ្រប់ផ្នែក ការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល២០២៦-២០៣១ នៅឃុំទ្រឿងឡុង ដាច់ខាតប្រព្រឹត្តឡើងសម្រេចជោគជ័យល្អប្រសើរ៕
អាញ់យុង - ចន្ថា