ការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល២០២៦-២០៣១ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ប្រទេសជាតិ ជាទិវាជួបជុំរបស់ប្រជាជនទាំងមូល។ ជាមួយនឹងស្មារតីម្ចាស់ការ ប្រញាប់ទូទាំងប្រព័ន្ធនយោបាយកំពុងផ្តុំកម្លាំងផ្សព្វផ្សាយព្រមៗគ្នានូវផ្នែកការងារត្រៀមបម្រុង ធានាការបោះឆ្នោតប្រព្រឹត្តឡើងដោយប្រជាធិបតេយ្យ មិនលំអៀង និងត្រឹមត្រូវតាមច្បាប់។
ក្នុងសេចក្តីសម្រេចចិត្ត ក្រុមប្រឹក្សាការបោះឆ្នោតជាតិ បានកំណត់សម្រេច៖ ចំនួនអង្គភាពបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៦ ក្នុងទូទាំងប្រទេសសរុបចំនួន១៨២អង្គភាព។ ក្នុងនោះ ទីក្រុងកឹងធើ មានអង្គភាពបោះឆ្នោតចំនួន៦ ដោយបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភាចំនួន១៨ នាក់។ តាមការគ្រោងទុក ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ អាណត្តិកាល ២០២៦-២០៣១ នឹងបោះឆ្នោតជ្រើសរើសអ្នកតំណាង៨៥នាក់ ក្នុងចំណោមអ្នកឈរឆ្នោត១៥០នាក់ ធានាសមស្របសមាសភាពភេទជនជាតិ និងកម្រិតអាយុ; បានបែងចែកតាមផែនបក្ស រដ្ឋអំណាច កងកម្លាំងប្រដាប់អាវុធ រណសិរ្សមាតុភូមិ អង្គការមហាជន អង្គការសាសនា សេដ្ឋកិច្ចសង្គម វិជ្ជាជីវៈ ក៏ដូចជានៅថ្នាក់ឃុំ សង្កាត់។ ថ្ងៃបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ នឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦។

បដាផ្សព្វផ្សាយអំពីការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១។
នៅឃុំមីហឿង ជនរួមជាតិខ្មែរជាង៥៦% ដើម្បីជួយជនរួមជាតិខ្មែរយល់ច្បាស់នូវសេចក្តីកំណត់អំពីការបោះឆ្នោត គណៈកម្មាធិការបោះឆ្នោតឃុំកំពុងផ្តុំកម្លាំងផ្សព្វផ្សាយអំពីខ្លឹមសារនយោបាយនៃថ្ងៃបោះឆ្នោត ផ្សព្វផ្សាយច្បាប់ លក្ខណៈសម្បត្តិអ្នកតំណាងសិទ្ធិនិងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោត; ទន្ទឹមនឹងនោះ ផ្សព្វផ្សាយពីដំណើរការពិគ្រោះយោបល់ រចនាសម្ព័ន្ធ សមាសភាពចំនួនអ្នកឈរឆ្នោត ឈរឆ្នោតដោយខ្លួនឯង និងពេលវេលាចាត់តាំងបោះឆ្នោតជាដើម។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយទូលំទូលាយនៅលើទំព័រព័ត៌មានអេឡិកត្រូនិចឃុំមីហឿង បណ្តាញសង្គម (Facebook, Zalo...); ពង្រីកតួនាទីរបស់កងជួរឃោសនិក; ឆ្លងតាមរយៈសកម្មភាពវប្បធម៌-សិល្បៈ; ពាក្យស្លោកនៅតំបន់តាំងទីលំនៅ នៅក្នុងកិច្ចប្រជុំ ប្រជុំសាខាបក្ស និងអង្គការមហាជន; ដំឡើងពាក្យស្លោក បដា នៅមណ្ឌលរដ្ឋបាលឃុំ តំបន់តាំងទីលំនៅ មណ្ឌលកម្សាន្ត ដំណាក់សុខាភិបាល សាលារៀនតាមដងផ្លូវធំនិងច្រកចូលឃុំជាដើម។
ការផ្សព្វផ្សាយបោះឆ្នោតនៅឃុំមីហឿង ជំហានដំបូងបានពង្រីកប្រសិទ្ធភាព បង្កើតបរិយាកាសសោមនស្សរីករាយ។ ប្រជាជនយល់កាន់តែច្បាស់អំពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួន ត្រៀមចូលរួមបោះឆ្នោត ជ្រើសរើសអ្នកតំណាងដែលសក្តិសម តំណាងឱ្យឆន្ទៈ គោលបំណង សិទ្ធិធ្វើម្ចាស់របស់ប្រជាជន។ លោក ត្រេវស៊ុន នៅភូមិបឹងកក់ ឱ្យដឹង៖ “ឆ្លងតាមព័ត៌មានតាមរយៈឧបករណ៍បំពងសម្លេងចល័ត បណ្តាញសង្គម និងនៅក្នុងកិច្ចប្រជុំសមាគមអំពីការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ ខ្ញុំយល់ច្បាស់ពីផលប្រយោជន៍ កាតព្វកិច្ចរបស់ម្ចាស់ឆ្នោត និងត្រៀមចូលរួមបោះឆ្នោតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។ ពិសេសជាងទៀត ក្នុងនាមជាអ្នកមានប្រិយភាព ខ្ញុំនឹងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយជាងទៀត ដើម្បីមាមីងខ្មែរយល់ និងពង្រីកភាពធ្វើម្ចាស់ ជ្រើសរើសអ្នកតំណាងឆ្នើម មានបញ្ញា ចរិយាសម្បត្តិ និងមានប្រិយភាព”។

ឃុំមីហឿង យកយោបល់ម្ចាស់ឆ្នោតនៅថ្នាក់មូលដ្ឋាន។
តាមគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំមីហឿង បានកំណត់អង្គភាពបោះឆ្នោតចំនួន៦ ដោយមានក្រុមបោះឆ្នោតចំនួន៣៥ក្រុម បានរៀបចំនៅតាមអគារវប្បធម៌ អគារសកម្មភាពសហគមន៍របស់ភូមិ។ លោកស្រី ង្វៀងធីហុងកឹម លេខាគណៈកម្មាធិការបក្សឃុំមីហឿង ឱ្យដឹង៖ “អាស្រ័យជំរុញការងារផ្សព្វផ្សាយ មកទល់ពេលនេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំបានសម្រេចកិច្ចប្រជុំយកយោបល់ម្ចាស់ឆ្នោតនៅមូលដ្ឋាន។ ទន្ទឹមនឹងនោះ ត្រៀមបម្រុងចាត់តាំងកិច្ចប្រជុំពិគ្រោះយោបល់លើកទីពីរ លើកទីបី និងបង្កើតបញ្ជីឈ្មោះជាផ្លូវការ ធានាប្រជាធិបតេយ្យ និងត្រូវតាមសេចក្តីកំណត់របស់ច្បាប់។ កិច្ចប្រជុំនឹងអនុម័តលើបញ្ជីឈ្មោះ ជីវប្រវត្តិសង្ខេប និងលក្ខណៈសម្បត្តិរបស់អ្នកឈរឆ្នោត៤១នាក់ ដែលបានឧទ្ទេសនាមឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំ អាណត្តិកាល ២០២៦-២០៣១ និងបោះឆ្នោតជ្រើសរើសអ្នកតំណាង២៥នាក់ ចូលរួមក្រុមប្រឹក្សាប្រជាជនឃុំអាណត្តិកាល ២០២៦-២០៣១”។
ទន្ទឹមនឹងនោះ ភូមិភាគនានានៅលើភូមិឋានឃុំ សង្កាត់របស់ទីក្រុងកឹងធើ បានត្រៀមការបោះឆ្នោតរួចរាល់។ តាមគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំលឿងតឹម ការងារបុគ្គលិក កិច្ចប្រជុំពិគ្រោះយោបល់លើកទីមួយ បានឧទ្ទេសនាមអ្នកឈរឆ្នោត៤២នាក់ ជាមួយនឹងរចនាសម្ព័ន្ធគ្រប់សមាសភាព។ គណៈកម្មាធិការរៀបចំការបោះឆ្នោត បានពង្រឹងរចនាសម្ព័ន្ធបុគ្គលិក និងបានឯកភាពកំណត់អង្គភាពបោះឆ្នោតចំនួន ៦ ដើម្បីបោះឆ្នោតជ្រើសអ្នកតំណាង ២០ នាក់ តំណាងក្រុមប្រឹក្សាប្រជាជនឃុំអាណត្តិកាលថ្មី។ តាមស្ថិតិលើទិន្នន័យប្រជាជន បច្ចុប្បន្នទូទាំងឃុំ មានម្ចាស់ឆ្នោតចំនួន ១៧.៥៤៨ នាក់ ក្នុងនោះ មានម្ចាស់ឆ្នោត ១៣.៣៤១ នាក់ មានវត្តមាននៅភូមិភាគ។ គណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ក៏បានគ្រោងទុកនឹងបែងចែកតំបន់បោះឆ្នោតជា១៥ តំបន់ ដើម្បីធានាភាពងាយស្រួលបំផុតជូនប្រជាជនអនុវត្តសិទ្ធិពលរដ្ឋ។
រួមជាមួយភូមិភាគដទៃទៀតនៅលើភូមិឋាន ការត្រៀមបម្រុងបោះឆ្នោតនៅតាមឃុំ ក៏បានអនុវត្តព្រមៗគ្នា ធានាដំណើរការត្រូវតាមផែនការបានដាក់ចេញ។ មកដល់ដំណាក់កាលនេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំតឹងថាញ់ បានចាត់តាំងផ្សព្វផ្សាយភារកិច្ចអនុវត្តការបោះឆ្នោត។ គណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ បានកំណត់អង្គភាពបោះឆ្នោតចំនួន៧ បានឧទ្ទេសនាមអ្នកតំណាងចំនួន៤៤នាក់ បោះឆ្នោតជ្រើសរើស ២២ នាក់ តំណាងក្រុមប្រឹក្សាប្រជាជនឃុំអាណត្តិកាលថ្មី។ ចំពោះឃុំឡុងភូ ឆ្លងតាមរយៈការពិគ្រោះយោបល់លើកទីមួយ ចំនួនអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំដែលឧទ្ទេសនាមចំនួន ៤៦ នាក់ ក្នុងនោះ បោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សាប្រជាជនឃុំ អាណត្តិកាលថ្មីចំនួន២៣ នាក់៕
យ្វីអាញ-វិមាន