មកកាន់មណ្ឌលឡុងហ្វា សង្កាត់ថើយឡុង ទីក្រុងកឹងធើ មាមីងអ្នកណាក៏ស្គាល់លោកត្រឹងវុាំងកយ (ណាំកយ)។ មិនត្រឹមតែឧស្សាហ៍ព្យាយាមពលកម្ម គាត់ថែមទាំងវាងវៃក្នុងការចាប់យកនិន្នាការ បច្ចេកទេសផលិតថ្មី បង្វែរពូជដំណាំ។ បច្ចុប្បន្ន លោកកយ មានដីចម្ការប្រមាណជាង ១,៥ ហិកតា ផ្តល់ទិន្នផលនិងប្រាក់ចំណូលខ្ពស់។

លោកត្រឹងវុាំងកយ នៅសង្កាត់ថើយឡុង ទីក្រុងកឹងធើ ណែនាំពីចម្ការទុរេនរបស់គ្រួសារ។
ឈានចូលអាយុ ៦៥ ឆ្នាំ លោកណាំកយបានផ្សារភ្ជាប់នឹងដីចម្ការប្រមាណជិត ៤០ ឆ្នាំ ។ បន្ទាប់ពីរៀបការរួចដោយមានបំណងចង់កសាងជីវភាពនៅភូមិកំណើត គាត់បានចាប់ផ្តើមកែប្រែចម្ការ ដាំមៀនស្បែកគោ និងមៀន Ido។ អាស្រ័យរវាសរវៃគួបផ្សំបទពិសោធន៍ ផ្ទាល់ខ្លួននិងបច្ចេកទេសពីថ្នាក់ហ្វឹកហ្វឺន ជំរុញកសិកម្មដាំឈើហូបផ្លែ ចម្ការមៀនរបស់លោកណាំកយ ផ្លែទន់មែក ផ្លែធំ សាច់ក្រាស់និងរសជាតិផ្អែមឈ្មួញតែងកក់ប្រាក់មុន ដើម្បី “រក្សាម៉ូយ” មានតម្លៃខ្ពស់។ ជារៀងរាល់ឆ្នាំ បរិមាណផល ផ្លែមៀនបានជិត ៤០ តោន គាត់រកបានប្រាក់ចំណូលជាមធ្យម ៦០០ លានដុង។
អស់រយៈកាលជាង ២០ ឆ្នាំ ច្បាមដីចម្ការមៀនចាស់ ផ្ដល់ទិន្នផលនិងប្រាក់ចំណេញទាប។ ឆ្នាំ ២០២០ លោកណាំកយ សម្រេចចិត្តកាប់ដើមមៀនចោល កែប្រែចម្ការ ១.៥ ហិកតា ដាំដើមទុរេន Ri6 និង Monthong ចំនួន ២០០ ដើម។ គាត់តែងទៅសិក្សារៀនសូត្រ ទស្សនាចម្ការទុរេនដែលមានប្រសិទ្ធភាព ដើម្បីស្វែងយល់ពីបច្ចេកទេសនិងបទពិសោធន៍ថែទាំ។ គាត់ឱ្យដឹង៖ “ខ្ញុំវិនិច្ឆ័យបច្ចេកទេសទៅតាមដំណាក់កាលនីមួយៗ ដើម្បីទុរេនលូតលាស់ល្អ; ផ្ដោតសំខាន់លើពន្លឺអាកាសធាតុ ស្រោចទឹកគ្រប់គ្រាន់ និងដាក់ជីត្រូវតាមពេលវេលា ដើម្បីទទួលបានទិន្នផលនិងប្រាក់ចំណូលខ្ពស់”។ ឆ្នាំដំបូង គាត់ប្រមូលផលបាន ៦ តោន ហើយឆ្នាំបន្ទាប់បាន ១០ តោន។ ឆ្នាំ ២០២៦ ប៉ាន់ស្មានទិន្នផលផ្លែទុរេននឹងកើនឡើងទ្វេដង។ លោកណាំកយ ថែមទាំងបង្កការងារដល់កម្មករភូមិភាគមួយចំនួន ដើម្បីជួយថែទាំនិងប្រមូលផលទុរេន។
បច្ចុប្បន្ន លោកណាំកយ ជាប្រធានសហករណ៍ដាំទុរេនសង្កាត់ថើយឡុង បង្កើតឆ្នាំ ២០២៤ រួមមានសមាជិកចំនួន ១៥ នាក់ និងមានផ្ទៃដីដាំដុះ សរុបជិត១០,៧ហិកតា។ ក្នុងពេលប្រជុំជីវភាព លោកនិងសមាជិកបានពិភាក្សាអំពីអាកាសធាតុ បរិយាកាសនិងតម្លៃទិញទីផ្សារ; ចែករំលែករបៀបដាក់ជី និងបាញ់ថ្នាំត្រូវពេលវេលានិងបរិមាណ ដើម្បីទុរេនសម្រេចទិន្នផលនិងលក់តម្លៃខ្ពស់។
លោក ត្រឹនវុាំងពុង អនុប្រធានសមាគមកសិករសង្កាត់ថើយឡុង ឱ្យដឹង៖ “លោកណាំកយ តែងសកម្មរៀនសូត្រ អនុវត្តបច្ចេកទេសថ្មីៗក្នុងការដាំដើមឈើហូបផ្លែ ទន្ទឹមនឹងនោះ គាត់វាងវៃក្នុងការតាមដានទីផ្សារ។ លើសពីនេះ គាត់តែងចែករំលែកនូវបច្ចេកទេសដាំទុរេនដោយអស់ពីចិត្តដល់សមាជិកក្រុមសហករណ៍ ដើម្បីសម្រេចបានទិន្នផល ប្រាក់ចំណូលខ្ពស់និងអភិវឌ្ឍប្រកបដោយចីរភាព”៕
តាម baocantho.com.vn-ទីទុយ