ជាក់ស្តែងអំណរមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស សមាគមនិងអង្គការមហាជនគ្រប់ថ្នាក់នៅទីក្រុងកឹងធើ បានបំផុសចលនាការប្រឡងប្រណាំងចំណុចកំពូលព្រួតដៃកសាងជនបទថ្មី។ ដោយមានសំណង់ ផ្នែកនៃការងារជាក់ស្តែងផ្តើមពីការអភិវឌ្ឍសេដ្ឋកិច្ចរហូតដល់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការចលនាបង្កើតបានជាបរិយាកាសពល កម្មដ៏ស្វាហាប់ រួមចំណែកធ្វើឱ្យផ្លាស់ប្តូរទិដ្ឋភាពភូមិស្រុក។

បងឡឹមប៊ិចធី (ឃុំឡាយហ្វា) កំពុងដាំខ្ទឹមស្លឹកតាមទិសសុវត្ថិភាព រួមចំណែកការពារបរិស្ថាន។
នៅឃុំឡាយហ្វា បរិយាកាសប្រឡងប្រណាំងតែងបានសមាគមកសិករអនុវត្តតាមរយៈការចលនា “កសិករផលិត ធ្វើអាជីវកម្មពូកែ”។ ជាគំរូគឺក្រុមសហការដាំបន្លែសុវត្ថិភាព នៅភូមិហ៊ីបហ្វា។ ដើម្បីបង្កើតស្នាដៃអំណរមហាសន្និបាត សមាជិកទាំងឡាយបានផ្លាស់ប្ដូរការគំនិត បង្វែរពីការផលិតតាមបែបបុរាណមកផលិត តាមទម្រង់ដាំដំណាំរយៈពេលខ្លី ឆ្លាស់រដូវ អាទិភាពប្រើប្រាស់ជីសរីរាង្គនិងផលិតផលជីវសាស្រ្ត។
របៀបធ្វើនេះមិនត្រឹមតែជួយកែប្រែដី បន្ថយដង្កូវក្រា នៅទាំងបង្កើតបានផលិតផលសុវត្ថិ ភាពជូនអ្នកប្រើប្រាស់ទៀតផង។ បងឡឹមប៊ិចធី សមាជិកសមាគមកសិករឃុំឡាយហ្វា ឱ្យដឹង ដោយក្ដីរីករាយ៖ ចូលរួមការចលនាដែលសមាគមបំផុស ខ្ញុំដាំដំណាំឆ្លាស់រដូវនិងប្រើប្រាស់ជីសរីរាង្គ។ អាស្រ័យហេតុនោះ ដីផុសដំណាំលូតលាស់ល្អ ទិន្នផលនិងប្រាក់ចំណូលក៏លំនឹងបើ ប្របនឹងពីមុន”។
បរិយាកាសប្រឡងប្រណាំងអំណរមហាសន្និបាតបក្សកាន់តែមានភាពពុះពោរ នៅឃុំសាភៀង ជាមួយសកម្មភាពកែលម្អហេដ្ឋារចនាសម្ព័ន្ធ។ ភូមិភាគបានចាត់តាំងយុទ្ធនាការជួសជុលដងផ្លូវនៅជនបទ ដោយកៀរគរការចូលរួមពីកម្មាភិបាល សមាជិកា សមាជិកសម្ព័ន្ធយុវជននិងប្រជាជន។
មានដងផ្លូវជាច្រើនបានជួសជុលទាន់ពេល។ ទង្វើនេះមិនត្រឹមតែធានាបានសុវត្ថិភាពចរាចរណ៍ ងាយស្រួលសម្រាប់ការលក់ដូរទំនិញតែនៅទាំងរួមចំណែកសម្រេចលក្ខឋានចរាចរណ៍ក្នុងការ កសាងជនបទថ្មី។
បងស្រី ង្វៀងធីអ៊ុក អនុប្រធានសមាគមនារីឃុំសាភៀង ឱ្យដឹង៖ “សមាគមកំណត់ច្បាស់ ការងារ ចូលរួមអនុវត្តនូវសំណង់ហេដ្ឋារចនាសម្ព័ន្ធ គឺជាសម្មភាពជាក់ស្តែងដើម្បីសមាជិកាគ្រប់រូបបង្ហាញពីកាតព្វកិច្ចចំពោះសហគមន៍។ នៅពេលខាងមុខ សមាគមនារីឃុំនឹងបើកទូលាយការងារទាំងនេះ បង្កបរិយាកាសប្រឡងប្រណាំងយ៉ាងពុះពោរ បង្កើតស្នាដៃអំណរមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់”។
បណ្តាសំណង់ និងផ្នែកការងារជាក់ស្តែងផ្តើមពីការអភិវឌ្ឍសេដ្ឋកិច្ចរហូតដល់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធជាសក្ខីភាពក្នុងស្មារតីសាមគ្គី ច្នៃប្រតិដ្ឋរបស់ប្រជាជនទីក្រុងកឹងធើ។ នេះជាគំរូឆ្នើមបំផុតក្នុងការប្រឡងប្រណាំងស្នេហាជាតិ បញ្ជាក់ពីតួនាទីរបស់ប្រជាជនក្នុងការកសាងភូមិស្រុកស៊ី វិល័យសម្បូរសប្បាយ ឆ្ពោះទៅមហាសន្និបាតទូទាំងប្រទេស លើកទី ១៤ របស់បក្ស៕
វឌ្ឍា-ដាលីន