លោកត្រឹងវុាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង បានដឹកនាំក្រុមការងារអន្តរផ្នែកចុះទៅពិនិត្យផ្សារអណ្តែតកៃរុាំង (សង្កាត់កៃរុាំង) Mekong Silt Ecolodge និងភូមិទេសចរណ៍មីខាញ់ (សង្កាត់អាងប៊ិញ)។

លោកត្រឹងវុាំងហ្វៀង(ខាងស្តាំ) អនុលេខាគណៈកម្មាធិការបក្សទីក្រុង ដឹកនាំក្រុមការងារចុះពិនិត្យទីតាំង ធ្វើគុយទាវលើក្បូននៅផ្សារអណ្តែតកៃរុាំង។ រូបថត៖កេវម៉ាយ
ក្រុមការងារចុះពិនិត្យដងព្រែកតភ្ជាប់ទៅកាន់ផ្សារអណ្តែត សេវាកម្មនិងផលិតផលមួយចំនួន ដែលមានស្រាប់នៅទីនោះ ព្រមទាំងស្វែងយល់ពីស្ថានភាពជាក់ស្តែង ដើម្បីបន្តកំណត់ទិសដៅអភិរក្សនិងអភិវឌ្ឍន៍ផ្សារអណ្តែត កសាងគម្រោងពង្រីកផ្សារអណ្តែតភ្ជាប់នឹងវិស័យទេសចរណ៍ក្នុងដំណាក់កាលថ្មី។
Mekong Silt Ecolodge និងភូមិទេសចរណ៍មីខាញ់ មណ្ឌលទេសចរណ៍ទាំង២នេះ ជាគោលដៅទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនលើភូមិឋានសង្កាត់អាងប៊ិញ។ ភូមិទេសចរណ៍មីខាញ់ មានផ្ទៃដីទំហំជាង ៣០ ហិកតា ដោយមានសេវាកម្មនិងផលិតផលជាង២០មុខ ឆ្លើយតបទៅនឹងតម្រូវការសម្បូរបែបរបស់ចរន្តភ្ញៀវ ជាច្រើនបំផុតគឺក្រុមភ្ញៀវទេសចរដែលមនុស្សចំនួនច្រើន។ ឆ្នាំ២០២៥ ភូមិទេសចរណ៍មីខាញ់ ទទួលភ្ញៀវមកកម្សាន្តជាង ២០០.០០០ លើក នាក់ រកបានប្រាក់ចំណូលប្រមាណ ៤០ ពាន់លានដុង រួមចំណែកបង្កើតការងារធ្វើដល់ពលករជិត ២០០ នាក់ ក្នុងនោះក្នុងតំបន់ ៩៥%។ ចំណែក Mekong Silt Ecolodge លេចធ្លោបំផុត ជាមួយទម្រង់ទេសចរណ៍សម្រាកលម្ហែកាយបៃតង ទាក់ទាញភ្ញៀវអន្តរជាតិ។ នៅទីនេះ មានការឆ្លងកាត់ពិសោធន៍ជាច្រើនប្រកបដោយលក្ខណៈក្នុងតំបន់ ជាមួយនឹងផលិតផលនិងសេវាកម្មជាច្រើនអំពីសុខភាព ម្ហូបអាហារ ភូមិរបរ បរិស្ថាន ។ល។ ឆ្លើយតបទៅនឹងតម្រូវការ ទេសចរណ៍ចង់ស្វែងយល់ស៊ីជម្រៅអំពីវប្បធម៌របស់ភ្ញៀវលំដាប់កំពូល។

លោកត្រឹងវុាំងហ្វៀង (ខាងឆ្វេង) អនុលេខាគណៈកម្មាធិការបក្សទីក្រុង ដឹកនាំក្រុមការងារចុះពិនិត្យនៅ Mekong Silt Ecolodge។ រូបថត៖កេវម៉ាយ
ស្របក្នុងឱកាសនេះដែរ អ្នកតំណាងអង្គភាពនិងមូលដ្ឋានទេសចរណ៍នានា បានស្នើឱ្យដោះស្រាយបញ្ហាប្រឈមអំពីយន្តការ គោលនយោបាយអភិវឌ្ឍទេសចរណ៍ យកចិត្តទុកដាក់អភិរក្សនិងអភិវឌ្ឍទេសចរណ៍នៅផ្សារអណ្តែតកៃរុាំង បញ្ហាបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធបម្រើទេសចរណ៍ តភ្ជាប់បន្ថែមជើងហោះហើរជាច្រើនមកកាន់កឹងធើនិងការអភិវឌ្ឍទេសចរណ៍ផ្លូវទឹក...។
តាមរយៈការចុះពិនិត្យ លោកត្រឹងវុាំងហ្វៀង ឱ្យដឹង៖ ដើម្បីបង្កើតបន្ថែមភាពសម្បូរបែបលក្ខណៈចងសម្ព័ន្ធនិងផលិតផលប្លែកៗសម្រាប់ទេសចរណ៍កឹងធើ ការចុះពិនិត្យនេះ គឺដើម្បីក្តាប់ពីស្ថានភាពទេសចរណ៍ ព្រមទាំងធនធាននិងឧត្តមភាពរបស់ភូមិភាគនីមួយៗ។ ផ្តើមពីនោះ នឹងមានទិសដៅដំណោះស្រាយរៀបចំផែនការអភិវឌ្ឍទេសចរណ៍សមស្របនឹងឋានៈតួនា ទីរបស់កឹងធើក្នុងដំណាក់កាលថ្មី។ ជាមួយនឹងគោលដៅទេសចរណ៍នៅសង្កាត់អាងប៊ិញ គប្បីរក្សាផលិតផលដែលមានស្រាប់ ព្រមទាំងលើកទឹកចិត្តបង្កើតបន្ថែមទម្រង់ចងសម្ព័ន្ធ ពិសេសគឺតភ្ជាប់ជាមួយប្រជាជននៅជុំវិញ ដើម្បីធ្វើទេសចរណ៍ជាមួយគ្នា ផ្តោតសំខាន់លើការបង្កើតបន្ថែមផលិតផលថ្មីប្រកបដោយអត្តសញ្ញាណវប្បធម៌ក្នុងតំបន់ ព្រមទាំងលើកកម្ពស់គុណភាពសេវាកម្មតាមទិសដៅជំនាញ៕
អាយឡាម-មុនី