25/01/2026 - 19:25

និទាឃរដូវនៅតំបន់ព្រំដែនសមុទ្រហ្គាញ់ហាវ 

- ថ្ងៃទី ២៥ ខែមករា នៅប៉ុស្តិ៍ការពារព្រំដែនហ្ហាញ់ហាវ គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្តកាម៉ាវ បានចាត់តាំងកម្មវិធី "និទាឃរដូវការពារព្រំដែនកក់ក្តៅទឹកចិត្តអ្នកភូមិ" និង "និទាឃរដូវព្រំដែនកោះសមុទ្រ - បុណ្យចូលឆ្នាំ​ពោរ​ពេញដោយមនោសញ្ចេតនាកងទ័ពនិងប្រជាជន" ឆ្នាំ ២០២៦។


លោក ង៉ោវ៉ូវថាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ
ជូនអំណោយដល់ប្រជាជនក្រីក្រ។

កម្មវិធី "និទាឃរដូវការពារព្រំដែនកក់ក្តៅទឹកចិត្តអ្នកភូមិ" គឺជាគោលការណ៍ធំមួយមានអត្ថន័យនយោបាយ - សង្គម និងមនុស្សធម៌យ៉ាងជ្រាលជ្រៅ ដែលបានគណៈបញ្ជាការកងទ័ពការពារព្រំដែនបំផុសចលនា និងចង្អុលការអនុវត្តជាឯកច្ឆ័ន្ទក្នុងទូទាំងប្រទេសចាប់តាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ន ក្លាយជាសកម្មភាពប្រចាំឆ្នាំដែលមានលក្ខណៈចីរភាព និងរីកសាយភាយយ៉ាងទូលំទូលាយក្នុងកងកម្លាំងនិងក្នុងសង្គមទាំងមូល។
កម្មវិធី "និទាឃរដូវការពារព្រំដែនកក់ក្តៅទឹកចិត្តអ្នកភូមិ" និង "និទាឃរដូវតំបន់ព្រំដែនកោះសមុទ្រ - បុណ្យចូលឆ្នាំពោរពេញដោយមនោសញ្ចេតនាកងទ័ពនិងប្រជាជន" ឆ្នាំ ២០២៦ នៅប៉ុស្តិ៍ការពារព្រំដែនហ្ហាញ់ហាវ បានចាត់តាំងឡើងដោយមានសកម្មភាពជាក់ស្តែង និងមានន័យជាច្រើនដូចជា៖ ជូនអំណោយបុណ្យចូលឆ្នាំដល់គ្រួសារគោលនយោបាយ គ្រួសារដែលមានជីវភាពលំបាក ក្មួយៗសិស្សានុសិស្សក្នុងកម្មវិធី "ជំរុញដំណើរប្អូនទៅសាលា - កូនធម៌ប៉ុស្តិ៍ការពារព្រំដែន" និងសិស្សក្រីក្រជម្នះការលំបាក ចាត់តាំងពិនិត្យជំងឺ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនគ្រួសារគោលនយោបាយ និងអ្នកមានជីវភាពលំបាកនៅលើភូមិឋាន... កម្មវិធីក៏បានជូនអំណោយជាង ៦៥០ ចំណែក ដោយទឹកប្រាក់សរុប ៣៥០ លានដុង ដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងគ្រួសារលំបាកក្នុងឃុំ។ ជូនអាហារូបករណ៍ដល់សិស្សក្រីក្រជម្នះការលំបាកចំនួន ១១ នាក់ និងសិស្ស ៤ នាក់ក្នុងកម្មវិធី "ជំរុញដំណើរប្អូនទៅសាលា - កូនធម៌ប៉ុស្តិ៍ការពារព្រំដែន" ពិនិត្យសុខភាព ពិគ្រោះ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនគ្រួសារគោលនយោបាយ និងប្រជាជនលំបាកជាង ១៥០ គ្រួសារ។


យុទ្ធជនការពារព្រំដែនហ្ហាញ់ហាវ ស្ងោរនំអន្សមជ្រូក ជូនប្រជាជន។

កន្លងជិត ១០ ឆ្នាំអនុវត្តកម្មវិធី "និទាឃរដូវការពារព្រំដែនកក់ក្តៅទឹកចិត្តអ្នកភូមិ" តែងបានបណ្តាប៉ុស្តិ៍ការពារព្រំដែនអនុវត្តយ៉ាងម៉ឺងម៉ាត់ មានរបៀបរៀបរយ ប្រកបដោយប្រសិទ្ធភាព និងមានឥទ្ធិពលរីកសាយភាយយ៉ាងខ្លាំង បានគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ និងប្រជាជនឯកភាព គាំទ្រ កត់សម្គាល់និងវាយតម្លៃខ្ពស់។
លោកសេនីយ៍ឯក ផាមមិញយ៉ាង ស្នងការនយោបាយនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្តកាម៉ាវ បានបញ្ជាក់៖ "កម្មវិធី "និទាឃរដូវការពារព្រំដែនកក់ក្តៅទឹកចិត្តអ្នកភូមិ"  និង "និទាឃរដូវតំបន់ព្រំដែនកោះសមុទ្រ  - បុណ្យចូលឆ្នាំពោរពេញដោយមនោសញ្ចេតនាកងទ័ពនិងប្រជាជន" បន្តបានចាត់តាំងឡើងតាមទិសស្លោកជាក់ស្តែង ប្រសិទ្ធភាព និងចំមុខសញ្ញា។ បណ្តាប៉ុស្តិ៍ការពារព្រំដែននឹងជូនអំណោយជាង ១.៧០០ ចំណែក ចលនាសាងសង់ផ្ទះ ៤ ខ្នង ក្នុងតម្លៃសរុបជាង ២ ពាន់លានដុង"។

នេះគឺជាការចែករំលែកដោយស្មោះអស់ពីចិត្ត បង្ហាញពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់កម្មាភិបាល យុទ្ធ​ជន​កងទ័ពការពារព្រំដែនខេត្ត និងការរួមកម្លាំង រួមដំណើរពីបណ្តាស្ថាប័ន អាជីវកម្ម អង្គភាពឧបត្ថម្ភ សប្បុរសជន ចំពោះប្រជាជននៅតំបន់ព្រំដែនសមុទ្រក្នុងឱកាសបុណ្យចូលឆ្នាំមកដល់។ តាមរយៈនោះ រួម​ចំ​ណែក​ជួយ​ឱ្យប្រ​ជា​ជន​នៅ​តំបន់ព្រំដែនសមុទ្រមានបុណ្យចូលឆ្នាំកក់ក្តៅ និងសម្បូរសប្បាយជាង រឹតបន្តឹងចំណងសាមគ្គីភាព ផ្សារភ្ជាប់រវាងកងទ័ពនិងប្រជាជន បញ្ជាក់បន្ថែមពីគុណធម៌ដ៏ឧត្តុង្គឧត្តមរបស់ "កងទ័ពអ៊ំហូ" ក្នុងសម័យសន្តិភាព។


លីធាន - ត្រឹងរ៉ូន

ចែករំលែកអត្ថបទ