មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

21/01/2026 - 09:14

ជន​រួម​ជាតិ​ខ្មែរ​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​ 

ទន្ទឹម​ជាមួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ពលកម្ម​ផលិត​ និង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​ក្រុង​កឹង​ធើ​ ក៏​បាន​សកម្ម​គាំ​ទ្រចលនា​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ​តាម​រយៈ​ការ​ងារ​ជាក់​ស្តែង  រួម​ចំ​ណែក​កសាង​មាតុ​ភូមិ​សម្បូរ​សប្បាយ​។​

ជន​រួម​ជាតិ​ខ្មែរ​រួម​គ្នា​ដាំ​ផ្កា​ ថែ​ទាំ​និង​សម្អាត​ដង​ផ្លូវ​លើ​ភូមិ​ឋាន​ឃុំ​មីទូ ទី​ក្រុង​កឹង​ធើ​។​

អនុវត្ត​ទិស​ស្លោ​ក “រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ​” រយៈ​ពេល​កន្លង​ ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​ទី​ក្រុង​កឹង​ធើ​ តែ​ងពង្រីក​យ៉ាង​ខ្លាំង​ក្លា​នូវ​ស្មារ​តី​សាម​គ្គី​និង​ព្រួត​ដៃ​ជាមួយ​រដ្ឋ​អំ​ណា​ច​កសាងមាតុ​ភូមិ​កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ផ្តើ​មពី​ការ​ងារ​ចូល​រួម​កម្លាំង​ និង​ចលនា​ថវិកា​កសាង​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ និង​បរិច្ចាគ​ដី​ដើម្បី​អនុ​វត្ត​សំ​ណង់​ គម្រោង​ដែល​ផ្តល់​ផលប្រ​យោជន៍​ដល់​ សហគម​ន៍។​ តួយ៉ាង​ដូច​គ្រួ​សារ​លោក​ ហ្វិញ​គៀមទៀ​ង​ ជាគ្រួ​សារ​ឆ្នើម​បាន​រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី​នៅ​ឃុំ​មីហឿង។​ នៅ​ឆ្នាំ​ ២​០​២​៤​ គ្រួ​សារ​លោក​ទៀ​ង​ បាន​បរិច្ចាគ​ដី​ ៣​.០​០​០​ ម៉ែ​ត្រ​ការ៉េ​ ដើម្បី​សាង​សង់​សាលា​រៀន​; ហើយ​កៀរ​គរ​មាមីង​នៅ​ភូមិ​ភាគ​ចូល​រួម​វិភាគ​ទាន​ជាង​ ៣​០​០​ លាន​ដុង​; ដំ​ឡើង​​អំ​ពូល​ភ្លើ​ង​បំ​ភ្លឺ​ផ្លូវ​ដោយ​ថា​មពល​ពន្លឺ​ព្រះ​អា​ទិត្យ​ចំ​នួន​ ៦​៤​ ដើម​; ដាំ​ផ្កា​អម​សង​ខាង​ផ្លូវ​ និង​កសាង​ស្ពាន​ជន​បទ​ចំ​នួន​ ៣​ ដើម្បី​មាមីង​ធ្វើ​ដំណើរ​ទៅ​មក​បាន​ងាយ​ស្រួល​...។​ ផ្តើ​មពី​នោះ​ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​ភ្លឺ​ បៃតង​ ជ្រះ​ ស្អាត​។​ លោក​ទៀ​ង​ ឱ្យ​ដឹង​៖ “កាល​ពី​មុន​ ផ្លូវ​ថ្នល់​ធ្វើ​ដំណើរ​ទៅ​មក​ពិបាក​ណា​ស់​ ដូច្នេះ​នៅ​ពេល​ដែល​រដ្ឋ​អំ​ណា​ច​ផ្សព្វ​ផ្សា​យ​កសាង​ផ្លូវ​ ខ្ញុំ​ក៏​បាន​ចលនា​មាមីង​ចូល​រួម​ធ្វើ​។​ ទន្ទឹម​នឹង​នោះ​ ខ្ញុំ​ចលនា​មាមីង​ចូល​រួម​ជាកម្លាំង​ពលកម្ម​និង​ធនធាន​ដើម្បី​ដាំ​ផ្កា​ ដំឡើង​អំ​ពូល​ភ្លើ​ង​បំ​ភ្លឺ​ផ្លូវ​និង​ថែ​ទាំ​រក្សា​អនា​ម័យ​ជន​បទ​ បៃតង​ ជ្រះ​ ស្អាត​ រួម​ចំ​ណែក​កសាង​សម្រេច​នូវ​លក្ខឋាន​កសាង​ជន​បទ​ថ្មី​”។​

ក្រៅ​ពី​លោក​ទៀ​ង​ នៅ​មាន​បុគ្គ​លគំ​រូ​ជាច្រើន​ទៀ​ត​ ដែល​បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ ចល​នា​​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ​។​ ក្នុង​នោះ​ ក៏​មាន​អ្នក​មីង​យ័ញ​ធីលួង នៅ​ឃុំ​មីទូ បាន​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​ជាង​ ៤​០​០​ ម៉ែ​ត្រ​ការ៉េ​ កសាង​ស្ពាន​បេ​តុង​ចំ​នួន​ ៤​ និង​ដំឡើង​អំ​ពូល​ភ្លើ​ង​បំ​ភ្លឺ​ផ្លូវ​ ជន​បទ​ចំ​នួន​ ៣​០​ ដើម​  ដោយ​សរុប​ថវិកា​ជាង​ ៧​០​០​ លាន​ដុង​។​ ទន្ទឹម​នឹង​នោះ​ អ្នក​មីង​ឡឹម​ធីង៉ុក​ម៉ា​យ នៅ​ឃុំ​មីទូ ក៏​បាន​សហកា​រជាមួយ​អង្គ​ការ​មហា​ជន​ ចលនា​ប្រ​ជា​ជន​ឱ្យ​កាប់​ឆ្ការ​ ធ្វើ​របង​ និង​ដំឡើង​អំ​ពូល​ភ្លើ​ង​បំ​ភ្លឺ​ផ្លូវ​ជន​បទ​ចំ​នួន​ ៦​៧​ ដើម​ សរុប​ថវិកា​ជាង​ ១​០​០​ លាន​ដុង​។​ ក្រៅ​ពី​នេះ​ អ្នក​មីង​ម៉ា​យ ក៏​បាន​ចលនា​សប្បុរ​ស​ជន​និង​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ចូល​រួម​កសាង​ស្ពាន​ជន​បទ​ចំ​នួន​ ១​២​ សរុប​ថវិកា​ជាង​ ២​ ពាន់​លាន​ដុង​...។​ តាម​រយៈ​នោះ​ បង្ក​ជាទិដ្ឋ​ភាព​ជន​បទ​ បៃតង​ ជ្រះ​ ស្អាត​ ជួយ​ប្រ​ជា​ជន​ធ្វើ​ដំណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន​កសិផល មាន​ភាព​ងាយ​ស្រួល​។​

ដោយ​មាន​ការ​ចូល​រួម​របស់​លោក​ទៀ​ង​ អ្នក​មីង​ធីម៉ា​យ និង​អ្នក​មីង​ធីលួង បាន​រួម​ចំ​ណែក​កសាង​ ទិដ្ឋ​ភាព​ភូមិ​ស្រុក​កាន់​តែ​ស្រស់​ស្អាត​ ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនាគ​មន៍​ជន​បទ​បាន​វិនិ​យោ​គ​កសាង​រឹង​មាំ។​ ប្រ​ការ​នេះ​ បាន​បង្ហាញ​នូវ​គោល​ការ​ណ៍​ដ៏​ត្រឹម​ត្រូវ​និង​ទង្វើ​ដ៏​សមស្រប​របស់​រដ្ឋ​អំ​ណា​ច​ភូមិ​ភាគ​ តែ​ងទទួល​បាន​ការ​ចូល​រួម​កម្លាំង​ ការ​ស្របចិត្ត​របស់​ប្រ​ជា​ជន​ ក្នុង​នោះ​ មាន​ជន​រួម​ជាតិ​ខ្មែរ​ ដើម្បី​កសាង​ជន​បទ​ទី​ក្រុង​កឹង​ធើ​កាន់​តែ​ស៊ី​វិ​ល័យ​និង​ទំ​នើប​៕

                      ​ញវ៉ាងថា-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ