ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/01/2026 - 20:37

ទី​ក្រុង​កឹង​ធើ ពុះ​ពោ​រស​កម្ម​ភាព​អំ​ណរ​មហា​សន្និបាត​តំណាង​ទូ​ទាំង​ប្រ​ទេស​លើក​ទី​១៤ របស់​បក្ស​ 

សម្រប​នឹង​បរិយាកាស​ដ៏​រំភើប​រីក​រាយ​ទូ​ទាំង​ប្រ​ទេស​ ​អប​អរ​សា​ទរ​មហា​សន្និបាត​តំណាង​ទូ​ទាំង​ប្រ​ទេស​លើក​ទី​ ១៤ របស់​បក្ស​ ​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​សកម្ម​ភាព​ជា​ច្រើន​ដើម្បី​អប​អរ​សា​ទរ​ ផ្សព្វ​ផ្សាយ​ទូ​លំ​ទូ​លាយ​ស្មារតី​សាមគ្គី​ ទំនុក​ចិត្ត​និង​ការ​ទទួល​ខុស​ត្រូវ​របស់​កម្មា​ភិបាល​ បក្ខ​ជន​ និង​ប្រ​ជា​ជន​។ មហា​សន្និបាត​លើក​ទី​ ១៤ ប្រព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី​ ១៩ ដល់​ថ្ងៃ​ទី​ ២៥ ខែ​មក​រា​ ឆ្នាំ​២០២៦ នៅ​រដ្ឋ​ធានី​ហាណូយ​ ដោយ​មាន​គណៈ​ប្រតិ​ភូ​អញ្ជើញ​ចូល​រួម​១.៥០០នាក់​ ​តំណាង​ឱ្យ​បក្ខ​ជន​ជាង​ ៥,៦ លាន​នាក់​ក្នុង​ទូ​ទាំង​ប្រ​ទេស​។

ទី​ក្រុង​កឹង​ធើ រំ​លេច​ដោយ​ទង់​ជាតិ​និង​ទង់​ជ្វា​លា​ស្រស់​ឆើត​ឆាយ​
ដើម្បី​អប​អរ​សា​ទរ​មហា​សន្និបាត​លើក​ទី​១៤ ។

ដើម្បី​អប​អរ​សា​ទរ​មហា​សន្និបាត​ នៅ​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​សកម្ម​ភាព​ឃោស​នា​យ៉ាង​ទូ​លំ​ទូ​លាយ​ដោយ​រូប​ភាព​សម្បូរ​បែប​និង​រស់​រវើក​។ នៅ​តាម​ដង​វិថី​ធំ​ៗ មណ្ឌល​រដ្ឋ​បាល​ ស្ថា​ប័ន និង​អង្គ​ភាព​នា​នា​ បាន​តុ​បតែង​លម្អ​ដោយ​ទង់​ជាតិ​ បដា​ ផ្ទាំង​ប៉ាណូ និង​ផ្ទាំង​រូប​ភាព​អប​អរ​សា​ទរ​មហា​សន្និបាត​លើក​ទី​១៤ របស់​បក្ស​។ ក្នុង​បរិយាកាស​រំភើប​រីក​រាយ​និង​មោទនភាព​បាន​ផុលផុស​ក្នុង​អា​រម្មណ៍​ប្រ​ជា​ជន​ រួម​ចំណែក​ពញ្ញាក់​ស្មារតី​ស្នេហា​ជាតិ​ ក្ដី​ជឿ​ជាក់​និង​បំណង​ប្រាថ្នា​នៃ​ការ​អភិវឌ្ឍ​ប្រ​ទេស​ជាតិ​ក្នុង​យុគ​សម័យ​ថ្មី​។

ទន្ទឹម​នឹង​នោះ​ ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​របស់​ស្ថា​ប័ន អង្គ​ភាព​ និង​ភូមិ​ភាគ​នា​នា​ទូ​ទាំង​ទី​ក្រុង​ក៏​បាន​ផ្លាស់​ប្តូរផ្ទៃ​រូប​ភាព​ និង​រូប​តំណាង​ បង្ហោះ​ព័ត៌មាន​និង​រូប​ភាព​អប​អរ​សា​ទរ​មហា​សន្និបាត​។ តាម​រយៈ​នោះ​ បង្ក​ឥទ្ធិ​ពល​ជា​វិជ្ជមាន​ក្នុង​សហ​គមន៍។

នៅ​ឃុំ​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ សមាគម​និង​អង្គ​ការ​មហា​ជន​នា​នា​បាន​ចាត់​តាំង​សកម្ម​ភាព​មាន​អត្ថ​ន័យ​ជា​ច្រើន​ ពិសេស​ សកម្ម​ភាព​ទាក់​ទង​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​។ ជា​គំ​រូ​ គឺ​  "កម្ម​វិធី​គ្រូ​ពេទ្យ​វ័យក្មេង​ស្ម័គ្រ​ចិត្ត​ - ព្រួត​ដៃ​ដើម្បី​សុខ​ភាព​សហ​គម​ន៍" អា​ស្រ័យ​អង្គ​ការ​សម្ព័ន្ធ​យុវជន​ទី​ក្រុង​កឹង​ធើ ចាត់​តាំង​ពិនិត្យ​ជំងឺ​ ពិគ្រោះ​សុខ​ភាព​ ជូន​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជា​ជន​នៅ​ឃុំ​សា​ភៀង លីវ​ទូ​ ឡុង​ភូ​ ជា​ដើម​។ កម្ម​វិធី​នេះ​ បាន​ទាក់​ទាញ​ប្រ​ជា​ជន​ចូល​រួម​ជាង​ ៣.០០០ លើក​នាក់​ រួម​ចំណែក​លើក​កម្ពស់​យល់​ដឹង​ពី​ការ​ថែ​ទាំ​សុខ​ភាព​ និង​ជួយ​ឧបត្ថម្ភ​បាន​ទាន់​ពេល​ដល់​ករណី​លំបាក​ៗ។

 

ធ្វើ​ការ​ពិនិត្យ​ជំងឺ​ ពិគ្រោះ​សុខ​ភាព​ និង​ផ្តល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​
ជូនប្រជាជននៅឃុំសាភៀង និងឃុំលីវទូ។

មក​ពិនិត្យ​ជំងឺ​នៅ​ទី​ស្នាក់​ការ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​លីវ​ទូ​ លោក​យាយ​ថា​ច់ធី​ស៊ុង នៅ​ភូមិ​ត្រា​អ៊ុង ចែក​រំលែក​៖ “បាន​គ្រូ​ពេទ្យ​ពិនិត្យ​សុខ​ភាព​និង​ជូន​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ទី​នេះ​ ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​។ នេះ​ជា​ទង្វើដ៏​មាន​អត្ថ​ន័យ​ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ និង​រដ្ឋ​ចំ​ពោះ​ប្រ​ជា​ជន​ ពិសេស​គឺ​ជន​រួម​ជាតិ​ខ្មែរ​”។

ទន្ទឹម​នឹង​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ សកម្ម​ភាព​ឧបត្ថម្ភ​សាង​សង់​លំ​នៅ​ឋាន​សម្រាប់​គ្រួ​សារ​ក្រី​ក្រ​ និង​គ្រួ​សារ​មាន​ស្ថាន​ភាព​លំបាក​ក៏​បាន​អនុ​វត្ត​ជាក់​ស្តែង​។ នៅ​ឃុំ​ឡុង​ភូ​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀតណាម​ឃុំ​ សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ឆ្នោត​ជាតិ​សុក​ត្រាំង​ រៀប​ចំ​ពិធី​ប្រ​គល់​ផ្ទះ​  "មហា​សាមគ្គី​" ៥​ ខ្នង​ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំបាក​ខាង​លំ​នៅ​ឋាន​ ជួយ​មា​មីង​លំ​នឹង​ជីវ​ភាព​ និង​ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត។

ប្រ​គល់​ផ្ទះ​ " មហា​សាមគ្គី​" ដល់​មា​មីង​នៅ​ឃុំ​ឡុង​ភូ​។

លោក​ស្រី​ ត្រឹង​ធី​ថា​ញហាំង សមាជិក​គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃ​យ៍ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀតណាម​ឃុំ​ឡុង​ភូ​ មាន​ប្រ​សាសន៍​៖ “ការ​ប្រ​គល់​ផ្ទះ​មហា​សាមគ្គី​ ដើម្បី​អប​អរ​សា​ទរ​មហា​សន្និបាត​ទូ​ទាំង​ប្រ​ទេស​លើក​ទី​១៤ របស់​បក្ស​ មិន​ត្រឹម​តែ​មាន​សា​រៈសំ​ខាន់​ខាង​សុខុមាល​ភាព​សង្គម​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ហាញ​ពី​ស្មារតី​សាមគ្គី​និង​ព្រួត​ដៃ​ដើម្បី​អ្នក​ក្រ​។ នេះ​គឺ​ជា​ប្រ​ភព​កម្លាំង​លើក​ទឹក​ចិត្ត​សម្រាប់​មា​មីង​ឈាន​ឡើង​ក្នុង​ជីវ​ភាព​ និង​ពង្រឹង​ក្តីជំនឿ​លើ​កា​រដឹក​នាំ​របស់​បក្ស​និង​រដ្ឋ​”។

សកម្ម​ភាព​អប​អរ​សា​ទរ​មហា​សន្និបាត​ទូ​ទាំង​ប្រ​ទេស​លើក​ទី​ ១៤ របស់​បក្ស​ នៅ​ទី​ក្រុង​កឹង​ធើ បាន​និង​កំ​ពុង​បង្ក​បរិយាកាស​នៃ​ការ​ប្រឡង​ប្រ​ណាំង​ដ៏​ពុះ​ពោរ​ សាយ​ភាយ​នៃ​ស្មារតី​ស្នេហា​ជាតិ​ តាម​រយៈ​នោះ​ រួម​ចំណែក​ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ និង​បង្កើត​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ដើម្បី​ទី​ក្រុង​រួម​ជា​មួយ​ទូ​ទាំង​ប្រ​ទេស​ អនុ​វត្ត​ជោគ​ជ័យ​នូវ​ទិស​ដៅ​យុទ្ធ​សាស្ត្រ​ក្នុង​យុគ​សម័យ​ថ្មី​៕

 

ហុង​ទើ-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ