មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្សនឹងប្រព្រឹត្តឡើងនៅរដ្ឋធានីហាណូយ ចាប់ពីថ្ងៃ១៩ - ២៥ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីអ្នកតំណាង១.៥៨៦នាក់ ដែលតំណាងឱ្យបក្ខជនជាង៥,៦លានអ្នកនៃបក្សកុម្មុនីស្តវៀតណាម។

កងកម្លាំងប៉ូលិសចរាចរបំពេញភារកិច្ចនៅមហាសាលនៃមជ្ឈមណ្ឌលសន្និបាត
ជាតិ។ (រូប៖ ទីភ្នាក់ងារសារព័ត៌មាន)
ចាប់ពីព្រឹកព្រលឹម បរិយាកាសខាងក្នុងនិងខាងក្រៅមជ្ឈមណ្ឌលសន្និបាតជាតិ ហាណូយ មានលក្ខណៈពិសេស។
ស្ថិតក្នុងបរិយាកាសនោះ នៅគ្រប់ទិសទីនៃមាតុភូមិ បរិយាកាសសប្បាយរីករាយអបអរសាទរ ឆ្ពោះទៅមហាសន្និបាតលើកទី XIV របស់បក្សរីកសាយភាយខ្លាំងក្លា។
កម្មាភិបាល បក្ខជន ប្រជាជន យុទ្ធជនបណ្តាកងកម្លាំងប្រដាប់អាវុធ សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេសសម្តែងការជឿជាក់និងមានក្តីសង្ឃឹមទៅលើព្រឹត្តិការណ៍នយោបាយដ៏មហោឡារិករបស់ប្រទេសជាតិ។
ជាមួយនឹងទិសស្លោក “សាមគ្គី - ប្រជាធិបតេយ្យ - ក្រឹត្យវិន័យ - លោតផ្លោះ - អភិវឌ្ឍ” មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្សនឹងប្រព្រឹត្តឡើងនៅរដ្ឋធានីហាណូយ ចាប់ពីថ្ងៃ១៩-២៥ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីអ្នកតំណាង១.៥៨៦នាក់ ដែលតំណាងឱ្យបក្ខជនជាង៥,៦លាននាក់នៃបក្សកុម្មុយនីស្តវៀតណាម។
មុនពេលចាប់ផ្តើមសម័យធ្វើការដំបូង បណ្តាថ្នាក់ដឹកនាំបក្ស រដ្ឋ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងអ្នកតំណាងចូលរួមមហាសន្និបាតទូទាំងប្រទេសលើកទី XIV របស់បក្ស នឹងអញ្ជើញមកដាក់កម្រងផ្កា ចូលវិមានគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ; ដាក់កម្រងផ្កានិងអុជធូបនៅស្តូបរំលឹកគុណវីរយុទ្ធជនពលី រំលឹកដល់កុលបុត្តដ៏ឆ្នើមរបស់ប្រជាជាតិដែលបានពលីជីវិតដើម្បីឯករាជ្យ សេរីភាពរបស់ប្រទេសជាតិ។
ក្នុងសន្និសីទសារព័ត៌មានអំពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស រសៀលថ្ងៃ១៤ ខែមករា លោកស្រីង្វៀងធីធូហា អនុប្រធានការិយាល័យប្រចាំការនៃការិយាល័យមជ្ឈិមបក្ស ឱ្យដឹង៖ មហាសន្និបាតនឹងចំណាយពេលមួយនាទីដើម្បីគោរពវិញ្ញាណក្ខន្ធសមមិត្តអតីតអគ្គលេខាបក្សង្វៀងភូទ្រុង និងបណ្តាសមមិត្តជាសមាជិកមជ្ឈិមបក្សដែលស្លាប់ក្នុងអាណត្តិកាលមហាសន្និបាតលើកទី XIII ។ នេះជាការសម្តែងនូវមនោសញ្ចេតនា ទឹកចិត្តដឹងគុណយ៉ាងជ្រាលជ្រៅនៃមហាសន្និបាតចំពោះការរួមចំណែកដ៏ធំធេងរបស់បណ្តាសមមិត្តក្នុងអាណត្តិកាលកន្លង ក៏ដូចជាការពលីសម្រាប់បុព្វហេតុកសាងបក្សនិងអភិវឌ្ឍប្រទេសជាតិ។
មហាសន្និបាតនឹងទទួលស្វាគមន៍បណ្តាសមមិត្តអតីតសមាជិកការិយាល័យនយោបាយ អតីតសមាជិកគណៈលេខាបក្ស អតីតសមាជិកមជ្ឈិមបក្ស; បណ្តាអ្នកម្តាយវៀតណាមវីរភាព; តំណាងឥស្សរជន បញ្ញវន្ត សិល្បករ ការិនី អ្នកមុខអ្នកការសាសនា យុវជនគំរូនៅគ្រប់ទិសទីនៃភូមិភាគក្នុងទូទាំងប្រទេសជាតិអញ្ជើញចូលរួម។
ប្រធានបទនៃមហាសន្និបាតគឺ៖ “ក្រោមទង់ជាតិត្រចះត្រចង់របស់បក្ស រួមកម្លាំង ស្រុះចិត្តគំនិតអនុវត្តជោគជ័យរាល់ទិសដៅអភិវឌ្ឍប្រទេសជាតិដល់ឆ្នាំ២០៣០; ស្វ័យភាពយុទ្ធសាស្រ្ត ម្ចាស់ការខ្លួនឯង ជឿជាក់ ឈានមាំក្នុងយុគសម័យឈានឡើងរបស់ប្រទេសជាតិ ដើម្បីសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ សម្បូរសប្បាយ រុងរឿង អារ្យធម៌ សុភមង្គល រឹងមាំឈានឡើងលទ្ធិសង្គមនិយម”។
មហាសន្និបាតនឹងពិភាក្សា អនុម័តបណ្តាឯកសារសំខាន់ៗរួមមានរបាយការណ៍នយោបាយរបស់គណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាល XIII នៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV; របាយការណ៍បូកសរុបបញ្ហាទ្រឹស្តីមួយចំនួន និងភាពជាក់ស្តែងនៃកិច្ចការផ្លាស់ថ្មីតាមទិសដៅលទ្ធិសង្គមនិយមក្នុងរយៈពេល៤០ ឆ្នាំកន្លងនៅវៀតណាម; របាយការណ៍បូកសរុប១៥ឆ្នាំ អនុវត្តលក្ខន្តិកៈបក្ស (២០១១ - ២០២៥) និងដាក់សំណើទិសដៅធ្វើវិសោធនកម្មលក្ខន្តិកៈបក្ស; របាយការណ៍ពិនិត្យឡើងវិញការដឹកនាំ កិច្ចចង្អុលការរបស់គណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាលទី XIII។
មកដល់ពេលនេះ ការងារត្រៀមបម្រុងមហាសន្និបាតបានសម្រេចជាស្ថាពរជាមួយនឹងស្មារតីផ្លាស់ថ្មី។
អំពីការងារត្រៀមបម្រុងឯកសារបក្សកុម្មុយនីស្តវៀតណាម បានអនុវត្តនូវជំហានកែទម្រង់ដ៏សំខាន់ រួមបញ្ចូលរបាយការណ៍ចំនួន៣គឺ៖ របាយការណ៍នយោបាយ របាយការណ៍សេដ្ឋកិច្ច - សង្គម និងរបាយការណ៍កសាងបក្ស ឱ្យទៅជារបាយការណ៍នយោបាយឯកភាពតែមួយ ព្រមៗគ្នា។
ពិសេស គឺជាលើកដំបូងដែលឯកសារមានកម្មវិធីនយោបាយភ្ជាប់ជាមួយ កំណត់ច្បាស់លើគម្រោងនីមួយៗ សន្ទុះល្បឿននិងទទួលខុសត្រូវអនុវត្ត ធានាសេចក្តីសម្រេចចិត្តអាចនឹងអនុវត្តភ្លាមៗ ក្រោយពីមហាសន្និបាត។ ពង្រាងឯកសារបានផ្ញើស្រង់មតិពីប្រជាជន ទទួលបានមតិយោបល់ចូលរួមជិត១៤លាន បញ្ជាក់ពីការយល់ស្របខ្ពស់រវាងឆន្ទៈបក្សនិងទឹកចិត្តប្រជាជន។
ការត្រៀមបុគ្គលិកគណៈប្រតិបត្តិការមជ្ឈិមនីតិកាលទី XIV បានគណៈប្រតិបត្តិការមជ្ឈិមនីតិកាល XIII និងអនុគណៈកម្មការបុគ្គលិកដំណើរការត្រូវតាមសេចក្តីកំណត់របស់បក្ស គោលការណ៍ប្រមូលផ្តុំប្រជាធិបតេយ្យ តាមបទប្បញ្ញត្តិនៃច្បាប់; ព្រមៗគ្នា មានលក្ខណៈវិទ្យាសាស្ត្រ ហ្មត់ចត់ ប្រជាធិបតេយ្យ សត្យានុមតិ តម្លាភាព ពង្រីកប្រជាធិបតេយ្យ បញ្ញា; ធានាសមស្រប សមហេតុផលរវាងបទដ្ឋាននិងរចនាសម្ព័ន្ធ; រវាងអ្នកស្នងបន្ត លំនឹងផ្លាស់ថ្មី អភិវឌ្ឍ; រវាងមុខជំនាញបណ្តុះបណ្តាល ជាមួយទេពកោសល្យនិងសមត្ថភាពជាក់ស្តែង; រវាងប្រិយភាព បទពិសោធន៍ការងារជាមួយទិសដៅអភិវឌ្ឍ។
ការងារភ័ស្តុភារគប្បីត្រៀមហ្មត់ចត់។ ការងារធានាសន្តិសុខ សុវត្ថិភាពបានផ្សព្វផ្សាយយ៉ាងប្តូរផ្តាច់ គ្រប់ជ្រុងជ្រោយ។ ការងារព័ត៌មានផ្សព្វផ្សាយអំពីមហាសន្និបាតទី XIV របស់បក្ស បានផ្សព្វផ្សាយឆាប់រហ័ស មានផែនការចាត់តាំងអនុវត្តជាក់ស្តែង បែបបទ រួមចំណែកពង្រឹងក្តីទុកចិត្តរបស់កម្មាភិបាល បក្ខជន និងប្រជាជនទៅលើមហាសន្និបាត បង្កការឯកភាពខ្ពស់ក្នុងបក្សនិងការយល់ស្របក្នុងសង្គម។
តាមព័ត៌មាននៅថ្ងៃសម្ពោធមជ្ឈមណ្ឌលសារព័ត៌មាននៃមហាសន្និបាត (ថ្ងៃ១៤ ខែមករា) មានអ្នកយកព័ត៌មាន អ្នកបច្ចេកទេស៥៩៧នាក់នៃស្ថាប័នសារព័ត៌មានចំនួន ១១៣ស្ថាប័នក្នុងប្រទេស (ប្រៀបនឹងអ្នកយកព័ត៌មានក្នុងប្រទេសចំនួន៤៩៨នាក់ នៅមហាសន្និបាតទី XIII); អ្នកយកព័ត៌មាននិងអ្នកជំនួយការសារព័ត៌មាន៧៩នាក់នៃទីភ្នាក់ងារសារព័ត៌មានបរទេស អ្នកយកព័ត៌មានជាអាណិកជន អ្នកយកព័ត៌មានបណ្តាគណៈបក្សនយោបាយ គណៈបក្សចូលរួមនយោបាយចំនួន៤៣ (ប្រៀបនឹងអ្នកយកព័ត៌មានអន្តរជាតិ៦៦នាក់ នៅមហាសន្និបាតទី XIII) ដែលចុះឈ្មោះចូលរួមយកព័ត៌មាននៃមហាសន្និបាត៕
យោង៖ ទីភ្នាក់សារព័ត៌មាន - ប្រែសម្រួល៖ លីសៀ