ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/01/2026 - 10:28

នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ៖

គប្បី​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ខិត​ខំ​ឱ្យ​អស់​ពី​សមត្ថ​ភាព​ និង​សកម្ម​ភាព​ប្តូរ​ផ្តាច់​ក្នុង​សមា​ហ​រណ​កម្ម​អន្តរ​ជាតិ​ 

នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ បាន​អញ្ជើញ​ជា​អធិប​តី​ក្នុង​អង្គ​សន្និបាត ​បូក​សរុប​ការ​ងារ​ឆ្នាំ ២០២៥ និង​ដាក់​ចេញ​ទិស​ដៅ​ ភារ​កិច្ច​ឆ្នាំ ២០២៦ របស់​គណៈ​ចង្អុល​ការ​ជាតិ​ស្តី​ពី​សមា​ហ​រណក​ម្ម​អន្តរ​ជាតិ។​

អង្គ​សន្និ​បាត​បាន​ចាត់​តាំង​ឡើង​តាម​ទម្រង់​បន្ត​ផ្ទាល់ ផ្គួប​ផ្សំ​និង​អន​ឡាញ តភ្ជាប់​ពី​ទី​ស្នាក់​ការ​នៃ​រដ្ឋា​ភិបាល​ទៅ​កាន់​ទី​តាំង​តភ្ជាប់​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជន​ជន​ទាំង​ ៣៤ ខេត្ត ក្រុង​ចំ​ណុះ​មជ្ឈិម។​ អញ្ជើញ​ចូល​រួម​នៅ​ទី​តាំង​ទី​ក្រុង​កឹង​ធើ មាន​លោក​ ត្រឿង​កាញ់​ត្វៀង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង; លោក វឿង​ក្វឹក​ណាម អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​នៃ​ស្ថា​ប័ន​ដែល​ពាក់​ព័ន្ធ។​

សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​ ២០២៥ និង​ផ្សព្វ​ផ្សាយ​ការ​ងារ​ឆ្នាំ ២០២៦ របស់​រដ្ឋា​ភិបាល​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ។​

ថ្លែង​បើក​អង្គ​សន្និ​បាត​ នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ មាន​ប្រ​សាសន៍៖ រយៈ​ពេល​កន្លង​ ការិ​យា​ល័យ​នយោ​បាយ​បាន​ចេញ​សេចក្តី​សម្រេច​ជា​យុទ្ធ​សាស្ត្រ​សំ​ខាន់ៗ​ចំ​នួន​៩ ដែល​ជា​សសរ​ស្តម្ភ​សម្រាប់​អភិ​វឌ្ឍន៍​ប្រ​ទេស​ជាតិ​លើ​គ្រប់​វិស័យ។​ ដើម្បី​ធ្វើ​ឱ្យ​ជាក់​ច្បាស់​នូវ​គោល​ការណ៍​ទាំង​នេះ រដ្ឋ​សភា​បាន​ចេញ​នូវ​ច្បាប់​និង​សេចក្តី​សម្រេច​នា​នា; រដ្ឋា​ភិបាល​ក៏​បាន​ចេញ​នូវ​កម្ម​វិធី​សកម្ម​ភាព​នា​នា​ ពិ​សេស​គឺ​ការ​ផ្សព្វ​ផ្សាយ​សេចក្តី​សម្រេច​លេខ​៥​៩-NQ/TW របស់​ការិ​យា​ល័យ​នយោ​បាយ​ ស្តី​ពី​សមា​ហ​រណ​កម្ម​អន្តរ​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី។​

នា​យក​រដ្ឋ​មន្ត្រី​បាន​សង្កត់​ធ្ងន់​ថា​ សមា​ហ​រណកម្ម​អន្តរ​ជាតិ​គឺ​ជា​បុព្វ​ហេតុ​របស់​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ និង​ទូ​ទាំង​ប្រ​ជា​ជន​ ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​ និង​ការ​គ្រប់​គ្រង​របស់​រដ្ឋ; ប្រ​ជា​ជន​និង​អា​ជីវ​កម្ម​ជា​មជ្ឈ​មណ្ឌល​ ជា​អង្គ​ប្រ​ធាន​ ជា​កម្លាំង​ជំ​រុញ​ និង​ជា​ធន​ធាន​ក្នុង​ការ​អនុ​វត្ត។ សមា​ហ​រណ​កម្ម​អន្តរ​ជាតិ គប្បី​អនុ​វត្ត​ព្រម​ៗ​គ្នា​ ស៊ី​ជម្រៅ​គ្រប់​ជ្រុង​ជ្រោយ​និង​មាន​ប្រ​សិទ្ធ​ភាព​ ដោយ​ផ្លាស់​ប្តូរ​ពី “សុំ​-ទទួល” ចូល​រួម​ផ្លាស់​ទៅ​ជាម្ចាស់​ការ​រួម​ចំ​ណែក​កសាង​និង​កំ​ណត់​រូប​រាង​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ។​

ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ធ្វើ​ជា​អធិប​តី​ក្នុង​អង្គ​ប្រ​ជុំ​នៅ​ទី​តាំង​អន​ឡាញ​ក្រុង​កឹង​ធើ។​

នាយ​ក​រដ្ឋ​មន្ត្រី​សង្ឃឹម​និង​ជឿ​ជាក់​ថា​ បណ្តា​ក្រសួង​ ផ្នែក​និង​ភូមិ​ភាគ​នា​នា​ក៏​ដូច​ជា​សមា​ជិក​នៃ​គណៈ​ចង្អុល​ការ​ជាតិ​ អំ​ពី​សមា​ហ​រណ​កម្ម​អន្តរ​ជាតិ​ នឹង​បន្ត​លើក​កម្ពស់​ស្មារតី​ “បើ​និ​យាយ​គឺ​ត្រូវ​តែ​ធ្វើ​ បើ​សន្យា​គឺ​ត្រូវ​តែ​អនុវត្ត​; បើ​អនុ​វត្ត​ត្រូវ​តែ​មាន​ប្រ​សិទ្ធ​ភាព” និង “ត្រឹម​តែ​ពិភាក្សា​ធ្វើ​ មិន​ពិ​ភាក្សា​ដក​ថយ”; រួម​គ្នា​ខិត​ខំ​ជម្នះ​ការ​លំ​បាក​សាក​ល្បង ដើម្បី​សមា​ហ​រណ​កម្ម​អន្តរ​ជាតិ​ក្លាយ​ជា​សសរ​ស្តម្ភ​ពិត​ប្រា​កដ​ក្នុង​ការ​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ។​

យោង​តាម​ក្រសួង​ការ​បរ​ទេស​ រយៈ​ពេល​កន្លង​ ការ​ដឹក​នាំ​យ៉ាង​ជិត​ស្និទ្ធ​ ទាន់​ពេល​វេលា​របស់​បក្ស​ បាន​ជួយ​កំ​ណត់​ជា​រូប​រាង​នូវ​ការ​គិត​ថ្មី​អំ​ពី​សមា​ហ​រណ​កម្ម​អន្តរ​ជាតិ​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី; ការ​យល់​ដឹង​របស់​ក្រ​សួង ផ្នែក​និង​ភូមិ​ភាគ​នា​នា​អំ​ពី​សមា​ហ​រណ​កម្ម​អន្តរ​ជាតិ​មាន​ជំ​ហាន​ផ្លាស់​ប្តូរ​ជា​មូល​ដ្ឋាន។​ សមា​ហ​រណ​កម្ម​អន្តរ​ជាតិ​អំ​ពី​សេដ្ឋ​កិច្ច បាន​ផ្លាស់​ប្តូរ​ស្ថាន​ភាព​យ៉ាង​រហ័ស​ដើម្បី​បន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួល​ ឆ្លៀត​ចាប់​យក​ឱកាស​ទាក់​ទាញ​ប្រ​ភព​ធន​ធាន​សំ​ខាន់ៗ​ និង​ភាព​លោត​ផ្លោះ​ពី​ខាង​ក្រៅ​ រួម​ចំ​ណែក​ដល់​ការ​ចាត់​តាំង​រចនា​សម្ព័ន្ធ​ឡើង​វិញ​និង​ផ្លាស់​ថ្មី​នូវ​ទម្រង់​កំ​ណើន​ប្រ​កប​ដោយ​ចីរ​ភាព។​ សមា​ហ​រណ​កម្ម​អន្តរ​ជាតិ​អំ​ពី​នយោ​បាយ​ការ​ពារ​ប្រ​ទេស​និង​ សន្តិ​សុខ​ មាន​ជំ​ហាន​វឌ្ឍន​ភាព​ថ្មី គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ក្នុង​ការ​ការ​ពារ​មាតុ​ភូមិ លើក​កម្ពស់​សក្តានុ​ភាព និង​ឋានៈ​អន្តរ​ជាតិ​របស់​ប្រ​ទេស​ជាតិ។​ សមា​ហរណ​កម្ម​អន្តរ​ជាតិ​អំ​ពី​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​ ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្តូរ​ឌីជី​ថល​ ត្រូវ​បាន​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ក្លាយ​ជា​ចំ​ណុច​ស្នូល​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ដៃ​គូ​ បម្រើ​គោល​ដៅ​ជាក់​ស្តែង​ក្នុង​ការ​ផ្លាស់​ប្តូរ​ទម្រង់​កំ​ណើន​ពី​បរិ​មាណ​ទៅ​ជា​គុណ​ភាព។ សមា​ហ​រណ​កម្ម​អន្តរ​ជាតិ​អំ​ពី​វប្ប​ធម៌​សង្គម​ ទេស​ចរណ៍ បរិ​ស្ថាន​ ការ​អប់រំ-បណ្តុះ​បណ្តាល សុខា​ភិបាល​ និង​វិស័យ​ផ្សេងៗ​ទៀត មាន​ការ​ផ្លាស់​ប្តូរ​វិជ្ជ​មាន​ជា​ច្រើន​ ទាំង​ការ​លើក​កម្ពស់​ឋានៈ​ទាំង​បម្រើ​គោល​ដៅ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព។​

ថ្លែង​មតិ​បូក​សរុប​ក្នុង​អង្គ​សន្និ​បាត​ នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ បង្ហាញ​ច្បាស់​ ឆ្នាំ ២០២៦ ជា​មួយ​នឹង​ស្មារតី​ម្ចាស់​ការ​ សកម្ម​សមា​ហ​រណ​កម្ម​អន្តរ​ជាតិ​បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្លា​ពី “ការ​ពង្រីក​ទំ​នាក់​ទំ​នង” ទៅ​ជា “លើក​កម្ពស់​គុណ​ភាព​ និង​ស៊ី​ជម្រៅ​” ពី “ការ​ចូល​រួម​” ទៅ​ជា “ការ​ដឹក​នាំ និង​កំ​ណត់​ជា​រូប​រាង”; សម្រប​ខ្លួន​ដោយ​ម្ចាស់​ការ​បត់​បែន​និង​មាន​ប្រ​សិទ្ធ​ភាព​ចំ​ពោះ​ការ​វិវត្ត​យ៉ាង​រហ័ស​ និង​ស្មុគ​ស្មាញ​នៃ​ស្ថាន​ភាព​អន្តរ​ជាតិ​ រួម​ចំ​ណែក​រក្សា​ភាព​ម្ចាស់​ការ​ក្នុង​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​ នាំ​សមា​ហ​រណ​កម្ម​អន្តរ​ជាតិ​ក្លាយ​ជា​សសរ​ស្តម្ភ​ពិត​ប្រាកដ​ក្នុង​ការ​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ។​

នា​យក​រដ្ឋ​មន្ត្រី​បាន​ស្នើ​ឱ្យ​ក្រសួង​ ផ្នែក​និង​ភូមិ​ភាគ​នា​នា​ ផ្អែក​លើ​មូល​ដ្ឋាន​មុខ​ងារ​ ភារ​កិច្ច​និង​សិទ្ធិ​អំ​ណាច​របស់​ខ្លួន​ ម្ចាស់​ការ និង​សកម្ម​ក្នុង​ការ​ចាត់​តាំង​អនុ​វត្ត​សមា​ហ​រណ​កម្ម​អន្តរ​ជាតិ​ ឱ្យ​សម​ស្រប​តាម​គោល​ការ​ណ៍ គោល​ម៌ា​គា និង​គោល​នយោ​បាយ​របស់​បក្ស​ និង​រដ្ឋ​ ដោយ​ផ្ដោត​លើ​ភារ​កិច្ច​សំ​ខាន់ៗ​ចំ​នួន​៦ មាន​ដូច៖ ទី​មួយ៖ បន្ត​ជ្រួត​ជ្រាប​ឱ្យ​បាន​ស៊ី​ជម្រៅ​ ផ្លាស់​ប្តូរ​ថ្មី​នូវ​ការ​គិត​ ការ​យល់​ដឹង​និង​សកម្ម​ភាព​ ធ្វើ​ឱ្យ​សុក្រឹត​ទ្រឹស្ដី​របស់​បក្ស​អំ​ពី​កិច្ច​ការ​បរ​ទេស និង​សមា​ហ​រណ​កម្ម​អន្តរ​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី។​ ទី​ពីរ៖ លើក​កម្ពស់​គុណ​ភាព​សមា​ហ​រណ​កម្ម​អន្តរ​ជាតិ​ ដើម្បី​បម្រើ​ដល់​ផ្នែក​ និង​វិស័យ​ដែល​មាន​លក្ខណៈ​យុទ្ធ​សាស្ត្រ... ទី​បី៖ ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​សមា​ហ​រណ​កម្ម​អន្តរ​ជាតិ អំ​ពី​នយោ​បាយ​យោ​ធា​ និង​សន្តិ​សុខ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ ជាក់​ស្តែ​ងនិង​មាន​ប្រ​សិទ្ធ​ភាព។​ បង្កើន​កិច្ច​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​កិច្ច​ការ​បរ​ទេស​ សន្តិ​សុខ​និង​ការ​ពារ​ប្រ​ទេស​ ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​បរ​ទេស​ បង្កើត​ជា “ខ្សែ​ការ​ពារ​ចម្រុះ​ពី​ចម្ងាយ” ក្នុង​ការ​ធ្វើ​សមា​ហ​រណ​កម្ម​អន្តរ​ជាតិ។​ ទី​បួន៖ ធ្វើ​ឱ្យ​ថ្មី​និង​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​សមា​ហ​រណ​កម្ម​អន្តរ​ជាតិ​អំ​ពី​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ផ្លាស់​ប្តូរ​ឌីជី​ថល; ផ្តោត​លើ​វិស័យ​ផ្លូវ​ដែក​ល្បឿន​លឿន​ ថា​មពល​នុយ​ក្លេ​អ៊ែរ​ លើក​កម្ពស់​ទិន្ន​ផល​និង​គុណ​ភាព​ផលិត​ផល; សមា​ហរណ​កម្ម​វប្ប​ធម៌ សង្គម​ ទេស​ចរណ៍​ បរិស្ថាន​ សុខា​ភិបាល​ អប់​រំ​បណ្តុះ​បណ្តាល​និង​វិស័យ​ផ្សេងៗទៀត។​ ទី​ប្រាំ៖ ប្តេជ្ញា​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​ចុះ​ហត្ថ​លេខា​ និង​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ជាក់​ស្តែង​បណ្តា​កិច្ច​សន្យា​ កិច្ច​ព្រម​ព្រៀង​អន្តរ​ជាតិ​ ត្រួត​ពិនិត្យ​ និង​កែ​សម្រួល ធានា​បាន​នូវ​ប្រ​សិទ្ធ​ភាព។​ ទី​ប្រាំ​មួយ៖ បន្ត​ពង្រីក​តួនាទី​របស់​គណៈ​ចង្អុល​ការ​ជាតិ​អំ​ពី​សមា​ហរណ​កម្ម​អន្ត​ជាតិ​ គឺ​ជា​ដើម​ទង​ក្នុង​ការ​សម្រប​សម្រួល​ ចង្អុល​ការ​និង​ដោះ​ស្រាយ​ឱ្យ​បាន​ទាន់​ពេល​នូវ​រាល់​ការ​លំ​បាក​ និង​បញ្ហា​ដែល​ជាប់​ជំ​ពាក់​នឹង​យន្ត​ការ គោល​នយោ​បាយ​ ក៏​ដូច​ជា​បញ្ហា​អន្តរ​ផ្នែក​ និង​អន្តរ​តំ​បន់៕

                             ណាម​ហឿង-វ៉ាន់​តឹន

ចែករំលែកអត្ថបទ