មន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ ចាត់តាំងសន្និបាតបូកសរុបការងារជនជាតិនិងសាសនា ឆ្នាំ២០២៥។ អញ្ជើញចូលរួមមានលោក ង្វៀងវ៉ាំងខើយ សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ លោក ឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិនិងសាសនា រួមជាមួយតំណាងថ្នាក់ដឹកនាំគ្រប់មន្ទីរ គណៈ ផ្នែកពាក់ព័ន្ធ។
អញ្ជើញចូលរួម មានលោក តាវវៀតថាំង នាយករងនៃនាយកដ្ឋានឃោសនាកិច្ចការជនជាតិ សាសនានៃក្រសួងជនជាតិនិងសាសនា។

ទិដ្ឋភាពសន្និបាតបូកសរុបការងារជនជាតិនិងសាសនា ឆ្នាំ២០២៥។
យោងតាមរបាយការណ៍បូកសរុបការងារជនជាតិ ជំនឿនិងសាសនា ឆ្នាំ២០២៥ ទិសដៅភារកិច្ច ឆ្នាំ២០២៦ ការងារជនជាតិ ជំនឿនិងសាសនាលើភូមិឋានទីក្រុងកឹងធើ បន្តបានផ្សព្វផ្សាយព្រមៗគ្នា សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន រួមចំណែករក្សារឹងមាំស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ទូទាំងទីក្រុង បច្ចុប្បន្ន មានជនជាតិភាគតិចប្រមាណជាង ៦៦០.០០០ នាក់ ស្រូបអត្រាជាង ១៧% នៃចំនួនប្រជាជន ក្នុងនោះ ជនរួមជាតិខ្មែរស្រូបអត្រាជាង១៤%។
ឆ្នាំ២០២៥ បណ្តាកម្មវិធីនិងគោលនយោបាយជនជាតិ បានបន្តផ្សព្វផ្សាយព្រមៗគ្នា។ ទីក្រុងបានឧបត្ថម្ភទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលជាង១១២.០០០សន្លឹក ជូនជនជាតិភាគតិច សរុបថវិកាជាង ២១,២ ពាន់លានដុង។ កម្មវិធីទិសដៅជាតិនៅតំបន់ជនជាតិភាគតិច បានយកចិត្តទុកដាក់វិនិយោគ ពិសេសគឺកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច រួមចំណែកកែលម្អជីវភាព បន្ថយភាពក្រីក្រដោយចីរភាព។
វិស័យអប់រំនិងវប្បធម៌ សម្រេចបានលទ្ធផលវិជ្ជមាន។ ទូទាំងទីក្រុងមានសាលាចំនួន ១៥៩ បានចាត់តាំងបង្រៀនអក្សរខ្មែរ ក្នុងនោះ មានសាលាចំណេះទូទៅជនជាតិអន្តេវាសិកចំនួន ១៣ សាលា។ ការងារអភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ប្រារព្ធពិធីបុណ្យប្រពៃណី បានអនុវត្តត្រឹមត្រូវតាមសេចក្តីកំណត់ ធានាសុវត្ថិភាពនិងមានភាពសមរម្យ។
អំពីការងារជំនឿ សាសនា ទូទាំងទីក្រុង បច្ចុប្បន្ន មានអង្គការសាសនាចំនួន ១៣ បានរដ្ឋទទួលស្គាល់ដោយមានមូលដ្ឋានជំនឿ សាសនា ៧៥២ កន្លែង មានបព្វជិតជាង ១.៥០០ អង្គ មានអ្នកមុខអ្នកការសាសនា ៣.៥០០ អង្គនិងរូប មានសាសនិកប្រមាណជាង ១,៣៥ លាននាក់ ស្រូបអត្រាជាង៤២%នៃចំនួនប្រជាជន។ ឆ្នាំ២០២៥ អង្គការសាសនានានាបានកៀរគរប្រភពកម្លាំងសង្គមូបនីយកម្មសម្រាប់សកម្មភាពសប្បុរសធម៌និងមនុស្សធម៌ សរុបថវិកាជាង ២៦៣ ពាន់លានដុង រួមចំណែកយ៉ាងសកម្មសម្រាប់ការងារសុខុមាលភាពសង្គម។
ថ្លែងនៅក្នុងអង្គសន្និបាត លោកង្វៀងវ៉ាំងខើយ សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បញ្ជាក់៖ ឆ្នាំ២០២៦ គឺជាឆ្នាំដំបូងរបស់អាណត្តិកាលថ្មី សំណូមពរមន្ទីរជនជាតិនិងសាសនា គប្បីបន្តការពង្រីកស្មារតីសាមគ្គី ទទួលខុសត្រូវ ច្បាមភារកិច្ច ម្ចាស់ការសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរ ផ្នែកនិងភូមិភាគនានា ដើម្បីអនុវត្តសម្រេចល្អភារកិច្ចដែលបានប្រគល់ ព្រមទាំងបង្កើនការពិនិត្យឡើងវិញនូវគោលនយោបាយជនជាតិ ដើម្បីលើកឡើងទិសដៅនិងដំណោះស្រាយសមស្របទាន់ពេល ធានាការផ្សព្វផ្សាយមានប្រសិទ្ធភាពក្នុងដំណាក់កាលថ្មី បង្កើនការផ្លាស់ប្តូរឌីជីថលក្នុងការងារគ្រប់គ្រង។ល។ ទន្ទឹមនឹងនោះ រំពឹងថា អ្នកមុខអ្នកការសាសនានិងសាសនិក បន្តការផ្សព្វផ្សាយចលនាប្រជាជនអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ៕
ហុងទើ-មុនី