គណៈកម្មាធិការបក្ស គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ចាត់តាំងសន្និបាតសកម្មភាពនយោបាយបញ្ជ្រាបស្ថានភាពភារកិច្ចការងារការពារព្រំដែន និងបំផុសចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះឆ្នាំ២០២៦។ វរសេនីយ៍ឯក ហ្វិញថាញហ៊ុង ស្នងការនយោបាយនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើដឹកនាំកិច្ចប្រជុំ។
ឆ្នាំ២០២៥ គណៈកម្មាធិការបក្ស គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានដឹកនាំ ចង្អុលការ សម្រេចជាស្ថាពរភារកិច្ចការងារការពារព្រំដែន។ ក្នុងនោះ បានធ្វើសេនាធិការទាន់ពេលជូនគណៈកម្មាធិការបក្សទីក្រុងនិងគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ គណៈកម្មាធិការបក្ស មេបញ្ជាការកងទ័ពការពារព្រំដែន គណៈកម្មាធិការបក្ស មេបញ្ជាការយោធាទីក្រុងកឹងធើ ពីវិធីទប់ទល់ និងដំណោះស្រាយជាច្រើន; ដោះស្រាយមានប្រសិទ្ធភាពរាល់ហេតុការណ៍ មិនឱ្យកើតមានភាពបាត់ម្ចាស់ការដោយយថាហេតុ ពង្រីកល្អតួនាទីកងកម្លាំងស្នូល ទទួលបន្ទុកក្នុងការគ្រប់គ្រង ការពារអធិបតេយ្យ; បង្ការប្រឆាំងឧក្រិដ្ឋកម្ម; បង្ការគ្រោះធម្មជាតិ ជួយសង្គ្រោះមធ្យោបាយនាវិកកប៉ាល់នេសាទ រួមចំណែកការពាររឹងមាំអធិបតេយ្យ រក្សាលំនឹងសន្តិសុខនយោបាយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅតំបន់ព្រំដែនសមុទ្ររបស់ទីក្រុង។
លេចធ្លាយដូច៖ តស៊ូជោគជ័យផែនការវិជ្ជាជីវៈចំនួន៦ ចាត់នីតិវិធីស៊ើបអង្កេតដំបូង៦ករណី មានមុខសញ្ញា៦នាក់ ស្តុកទុកដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ រឹបអូសវត្ថុតាងមាន១៤,៥ក្រាម Methamphetamine; ចាត់នីតិវិធីស៊ើបអង្កេតដំបូង១ករណី មានមុខសញ្ញា៤នាក់ ជួញដូរមនុស្សក្រោមអាយុ១៦ឆ្នាំ; ឃាត់ខ្លួន ចាត់វិធានការ១ករណី ដឹកជញ្ជូនទំនិញប្រេងឥន្ធនៈជាង៨០០.០០០លីត្រខុសច្បាប់ឆ្លងព្រំដែន; រក្សាមានប្រសិទ្ធភាពកម្មវិធី ទម្រង់ដូច៖ “និទាឃរដូវការពារព្រំដែនកក់ក្តៅ ទឹកចិត្តអ្នកភូមិ” “ទិវាបុណ្យការពារព្រំដែនទូទាំងប្រជាជន” “ជំរុញដំណើរប្អូនទៅសាលា” ទម្រង់ “កូនចិញ្ចឹមប៉ុស្តិ៍ការពារព្រំដែន” “បង្រៀនអក្សរខ្មែរ” “ផ្សារណាត់សូន្យដុង” “ផ្សារណាត់ពិសេស” តាមរយៈនោះ បានជូនអំណោយរាប់ពាន់ចំណែក ផ្ទះមហាសាមគ្គីរាប់សិបខ្នង កង់១០០គ្រឿង និងអាហារូបករណ៍ជាង៤០០ចំណែក៘ ជូនអ្នកក្រនិងសិស្សក្រីក្រតំបន់ព្រំដែនសមុទ្រ គិតជាតម្លៃទឹកប្រាក់សរុបជាង២,៥ពាន់លានដុង។
ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ វរសេនីយ៍ឯក ហ្វិញថាញហ៊ុង ស្នងការនយោបាយនៃកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានអំពាវនាវ៖ រយៈពេលខាងមុខ គណៈកម្មាធិការបក្ស បញ្ជាការគ្រប់ស្ថាប័ន អង្គភាពគប្បីបន្តបញ្ជ្រាប ក្តាប់ច្បាស់គោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ សេចក្តីសម្រេចចិត្ត បទបញ្ជា ផែនការ ឯកសារចង្អុលការ សេចក្តីណែនាំរបស់ថ្នាក់លើ; ធ្វើឱ្យជាក់ស្តែង អនុវត្តឈ្លាសវៃ ច្នៃប្រតិដ្ឋ ត្រូវតាមគោលការណ៍ សមស្របនឹងភាពជាក់ស្តែងរបស់ស្ថាប័ន និងអង្គភាពនីមួយៗ។ ពិសេស រក្សាម៉ឹងម៉ាត់របបត្រៀមប្រយុទ្ធ ធានាសុវត្ថិភាពអង្គភាព ភូមិឋាននាឱកាសបុណ្យចូលឆ្នាំថ្មី សំខាន់គឺឱកាសប្រព្រឹត្តឡើងមហាសន្និបាតបក្សទូទៅប្រទេសលើកទី XIV និងបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី XVI បោះឆ្នោតក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល២០២៦ - ២០៣១។ អនុវត្តល្អភារកិច្ចដឹកនាំក្នុងការជួយសង្រ្គោះ មធ្យោបាយនាវិកកប៉ាល់នេសាទតាមសមុទ្រ បង្ការប្រឆាំងបទល្មើសឧក្រិដ្ឋកម្ម និងបង្ការប្រឆាំងការទាញយកផល IUU។

បណ្ដាអង្គភាពចុះកិច្ចសន្យាប្រឡងប្រណាំងអនុវត្តចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំ កងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានបំផុសចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះឆ្នាំ២០២៦ ក្រោមប្រធានបទ “សាមគ្គី ក្រឹត្យវិន័យ លោតផ្លោះ ច្នៃប្រតិដ្ឋ ប្តេជ្ញាឈ្នះ” ជាមួយឧត្តមគតិចង្អុលការជាប្រចាំគឺ៖ បង្កើនការសាមគ្គី រក្សារឹងមាំក្រឹត្យវិន័យ ប្តេជ្ញាចិត្តលោតផ្លោះ ផ្លាស់ថ្មីច្នៃប្រតិដ្ឋ សម្រេចភារកិច្ចឆ្នើម។

ជូនប័ណ្ណសរសើររបស់មេបញ្ជាការកងទ័ពការពារព្រំដែនដល់បុគ្គលដែលមានស្នាដៃឆ្នើម ក្នុងការតស៊ូបង្ការប្រឆាំងបទល្មើសរត់គយ ក្លែងបន្លំពាណិជ្ជកម្ម។
នាឱកាសនេះ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង បានជូនគឿ្រងឥស្សរិយយសការពារមាតុប្រទេសលេខបីដល់សមមិត្ត១រូប; ប័ណ្ណសរសើររបស់មេបញ្ជាការកងទ័ពការពារព្រំដែនជូនសមូហភាពចំនួន២ និងបុគ្គល៤រូប មានស្នាដៃឆ្នើមក្នុងការតស៊ូបង្ការប្រឆាំងបទល្មើសរត់គយ ក្លែងបន្លំពាណិជ្ជកម្ម៕
យ្វីអាញ - លីសៀ