គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបដាក់ឱ្យប្រើសារលិខិតលេខ ៥២/UBND-XD ĐT, ចុះថ្ងៃទី៧ មករា ឆ្នាំ២០២៦ ស្តីពីការផ្សព្វផ្សាយបណ្តាវិធានការផ្តល់ផ្ទេរទុនផែនការវិនិយោគរដ្ឋឆ្នាំ២០២៦ ចាប់ពីដើមឆ្នាំ។

គម្រោងមន្ទីរពេទ្យពកសាច់ទីក្រុងកឹងធើបានចាប់ផ្តើមកសាងឡើងវិញ។
តាមរយៈនោះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងសំណូមពរបណ្តានាយកមន្ទីរ ប្រធានស្ថាប័ន គណៈ ផ្នែកទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនឃុំ សង្កាត់និងអ្នកវិនិយោគអនុវត្តដោយម៉ឺងម៉ាត់ ប្រសិទ្ធភាពតាមសារាចរលេខ ១៥/CT-UBND ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការជម្រុញអនុវត្ត ផ្តល់ផ្ទេរទុនវិនិយោគរដ្ឋឆ្នាំ២០២៦ ដើម្បីធានាទិសដៅបង្កើននិងអភិវឌ្ឍដោយចីរភាពរបស់ទីក្រុងកឹងធើ។ ទន្ទឹមនឹងនោះ លើមូលដ្ឋានទិសដៅខិតខំផ្តល់ផ្ទេរទុនសម្រេច១០០% នៃផែនការទុនដែលបាននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ប្រគល់ ប្រញាប់កសាងផែនការលម្អិត ផ្តល់ផ្ទេរទុនវិនិយោគរដ្ឋឆ្នាំ២០២៦ (រាល់ខែ រាល់ត្រីមាស)។ល។ ប្រធានបគណៈកម្មាធិការប្រជាជនទីក្រុង ក៏សំណូមពរដល់នាយកមជ្ឈមណ្ឌលអភិវឌ្ឍមូលនិធិដីទីក្រុង គណៈគ្រប់គ្រងគម្រោងវិនិយោគកសាងសំណង់គមនាគមន៍និងកសិកម្ម មន្ទីរសុខាភិបាលតាមតួនាទី ភារកិច្ចដែលបានប្រគល់ ប្រញាប់បង្កើតល្បឿនដំណើរការលម្អិតរាល់សប្តាហ៍ រាល់ខែ ដើម្បីលើកជូនប្រចាំការគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជនទីក្រុង គណៈកម្មាធិការប្រជាជនទីក្រុង យឺតបំផុតក្នុងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ដើម្បីតាមដាននូវភារកិច្ច សំណង់ គម្រោង រំដោះផ្ទៃដីគម្រោងជួសជុល បើកទូលាយផ្លូវជាតិលេខ៩១ (កំណាត់ពីគ.ម0-គ.ម៧) គម្រោងវិនិយោគផ្លូវល្បឿនលឿនចូវដុក-កឹងធើ-សុកត្រាំង ដំណាក់កាលទី១ គម្រោងសមាសភាព២-៣-៤ គម្រោងមន្ទីរពេទ្យកមហារីកទីក្រុងកឹងធើ (មានចំនួន៥០០គ្រែ)។
មន្ទីរហិរញ្ញវត្ថុបានទទួលបន្ទុកជាអង្គភាពដើមទង ទទួលខុសត្រូវចំពោះគណៈកម្មាធិការប្រជាជនទីក្រុងពីលទ្ធផលផ្តល់ផ្ទេរទុនវិនិយោគសាធារណៈឆ្នាំ២០២៥ របស់ទីក្រុងធើ; ដឹកនាំ សហការជាមួយធនាគាររដ្ឋនៅមណ្ឌលទី១៤ និងអង្គភាពនានាដែលពាក់ព័ន្ធ តាមដាន ដាស់តឿនអនុវត្ត ស្នើគណៈកម្មាធិការប្រជាជនទីក្រុងចង្អុលការ (ដូចជាការវិវេចនាម្ចាស់វិនិយោគ ដែលអនុវត្តយឺតឬមិនទាន់សម្រេចតាមផែនការដាក់ចេញ) នូវខ្លឹមសារតាមសមត្ថកិច្ចនិងរបាយការណ៍តាមការកំណត់ទៅតាមច្បាប់៕
តាមកាសែតកឹងធើ-ដាលីន