មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

14/01/2026 - 06:26

ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់​ផលិត​សរី​រាង្គ​ 

បច្ចុ​ប្បន្ន​ ភូមិ​ភាគ​នានា​នៅ​ទី​ក្រុង​កឹង​ធើ​ កំ​ពុង​ឆ្ពោះ​ទៅ​រក​ការ​ផលិត​កសិកម្ម​សុវត្ថិ​ភាព​ - ចីរ​ភាព​ - ប្រ​សិទ្ធ​ភាព។​ មាន​កសិ​ករ​ជា​ច្រើន​បាន​មោះ​មុត​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ បំ​ភាយ​ឧស្ម័ន​ទាប​ និង​ដាំ​ដំ​ណាំ​តាម​បែប​សរី​រាង្គ​សុទ្ធ​សាធ។​ ទន្ទឹម​នឹង​នោះ​ មាន​ការ​ចង​សម្ពន្ធ​ជា​មួយ​អា​ជីវ​កម្ម​ ដើម្បី​ចុះ​កិច្ច​សន្យា​ទិញ​ផលិត​ផល​ ធានា​តម្លៃ​និង​ច្រក​ចេញ​ស្ថិរ​ភាព។​

ដំណាំ​ឪ​ឡឹក​ដាំ​នៅ​តំ​បន់​ភូមិ​ម៉-អ តាម​បែប​សរី​រាង្គ​សុទ្ធ​សាធ។​

តាម​ប្រ​សាសន៍​លោក​ ង្វៀង​វុាំង​មី ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហូ​ដាក់​កៀង​ ទី​ក្រុង​កឹង​ធើ​ ដើម្បី​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គ្រោង​ការណ៍​ស្រូវ​គុណ​ភាព​ខ្ពស់​១​ លាន​ហិក​តា​ និង​បំ​ភាយ​ឧស្ម័ន​ទាប​ ក្រុម​សហ​ការ​លើ​ភូមិ​ឋាន​ ឃុំ​បាន​ចុះ​កិច្ច​សន្យា​ធា​នា​ទិញ​ស្រូវ​ជា​មួយ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​កសិកម្ម​អង្ករ​សរីរាង្គ​ TD សុក​ត្រាំង​ (ម៉ាក​សញ្ញា​អង្ករ​អុង​យូ)។​ ក្រុម​ហ៊ុន​នឹង​ធា​នា​ទិញ​ផលិត​ផល​ស្រូវ​ ST២៥​ ទាំង​អស់​តាម​តម្លៃ​ទី​ផ្សារ និង​វិនិ​យោគ​ផ្តល់​ជូន​មុន​នូវ​ពូជ​បញ្ជាក់​ ជីស​រីរាង្គ​ ដ្រូន​ព្រោះ​ស្រូវ​ជា​ដើម។​

លោក​ ឡេ​មិញ​ជី ប្រ​ធាន​ក្រុម​សហ​ការ ៣០/៤​ ឃុំ​ហូ​ដាក់​កៀង​ ឱ្យ​ដឹង៖ “ការ​ដែល​បាន​ក្រុម​ហ៊ុន​ធា​នា​ទិញ​ស្រូវ​ បាន​បង្កើត​នូវ​ទំ​នុក​ចិត្ត​ ដើម្បី​កសិករ​មោះ​មុត​ផលិត​តាម​ដំ​ណើរ​ការ​បំ​ភាយ ឧស្ម័ន​ទាប។​ ការ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​បំ​ភាយ​ឧស្ម័ន​ទាប​ ផ្តល់​ទិន្ន​ផល​ស្ថិរ​ភាព​ ស្រូវ​មិន​សូវ​មាន​ជំ​ងឺ​ បន្ថយ​ចំ​ណាយ​លើ​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ និង​ទទួល​បាន​ប្រាក់​ចំ​ណេញ​ខ្ពស់​បង្គួរ។​ ស្រូវ​ST ២៥​ ផលិត​តាម​ដំ​ណើរ​ការ​គុណ​ភាព​ខ្ពស់​ បន្ថយ​ការ​បំ​ភាយឧស្ម័ន​ ផ្ដល់​ទិន្ន​ផល​ពី​ ៩០០ គីឡូ​ក្រាម​ ទៅ​១​ តោន​ក្នុង​មួយ​កុង​។​ ស្រូវ​ST25 បាន​ក្រុម​ហ៊ុន​ប្រ​មូល​ទិញ​ក្នុង​តម្លៃ​ ៩.១០០ ដុង​ក្នុង​មួយ​គីឡូ​ក្រាម​ ប្រាក់​ចំ​ណេញ​មធ្យម​ប្រ​មាណ​ ៣ - ៤​ លាន​ដុង​ក្នុង​មួយ​កុង”។​

ដោយ​ឡែក​នៅ​ឃុំ​ត្រឹង​ដេ ទី​ក្រុង​កឹង​ធើ​ បាន​បង្កើត​សហ​ករណ៍​ដាំ​ដំ​ណាំ​ម៉-អ នៅ​ភូមិ​ម៉-អ ដោយ​មាន​សមា​ជិក​ ២១ នាក់​ ជា​មួយ​ផ្ទៃ​ដី​កសិ​កម្ម​ប្រ​មាណ ២០ ហិក​តា​ ក្នុង​នោះ​ ផ្ទៃ​ដី​ដាំ​ឪ​ឡឹក​តាម​បែប​សរី​រាង្គ​សុទ្ធ​សាធ​ជាង​ ១០​ ហិក​តា។​ បច្ចុ​ប្បន្ន​ ឪ​ឡឹក​របស់​សហ​ករណ៍​បាន​សម្ព័ន្ធ​ក្រុម​ហ៊ុន​ក្វេ​ឡឹម​ ចុះ​កិច្ច​សន្យា​ តាំង​ពី​ដំ​ណាក់​កាល​បច្ចេក​ទេស សម្ភារៈ​កសិ​កម្ម​និង​ការ​ប្រ​មូល​ទិញ​ផលិត​ផល​ ធានា​តម្លៃ​ខ្ពស់​ជាង​ឪ​ឡឹកដែល​ដាំ​តាម​បែប​ប្រ​ពៃ​ណី​ពី​ ២០-៣០%។​

លោក​ទ្រីវ​វុាំង​អ៊ុក អ្នក​ដាំ​ឪ​ឡឹក​លើ​ផ្ទៃ​ដី​ ០,៧៥ ហិក​តា​ ឱ្យ​ដឹង​៖ “ការ​ដាំ​ឪ​ឡឹក​តាម​បែប​សរី​រាង្គ​សុទ្ធ​សាធ គឺ​អា​ទិភាព​ប្រើ​ប្រាស់​ជីសរី​រាង្គ​ ទើប​ឪ​ឡឹក​ស្លឹក​ក្រាស់ វល្លិ៍​ធំ​ ផ្លែ​ធំ​ សាច់​ណែន​ សំ​បកស្តើង និង​មាន​ទម្ងន់​ធ្ងន់។​ ទិន្ន​ផល​សម្រេច​ពី​ ២៨-​៣០ តោន​ក្នុង​មួយ​ហិក​តា​ តម្លៃ​ខ្ពស់​ជាង​ទី​ផ្សារ​ប្រ​មាណ​ ៣០% ប្រាក់​ចំ​ណេញ​មធ្យម​ជាង​ ២០០ លាន​ដុង​ក្នុង​មួយ​ហិក​តា។​ ក្រៅ​ពី​នេះ​ ខ្ញុំ​នៅ​ទាំង​ដាំ​សណ្ដែក​ដី​បន្ថែម​បាន​១​ រដូវ​ ដើម្បី​បង្កើន​ចំ​ណូល​និង​កែ​លម្អ​ដី​សម្រាប់​រដូវ​បន្ទាប់”។​

តាម​ប្រ​សាសន៍​លោក​ស្រី​ ផាង​បាច់​វ៉ឹង ប្រ​ធាន​ការិ​យា​ល័យ​សេដ្ឋ​កិច្ច​ឃុំ​ត្រឹង​ដេ អ្នក​ដាំ​ឪ​ឡឹក​តាម​បែប​សរី​រាង្គ​សុទ្ធ​សាធ បាន​សម្ព័ន្ធ​ក្រុម​ហ៊ុន​ណែ​នាំ​បច្ចេក​ទេស​ដាក់​ជី​ទ្រាប់​បាត​ជា​ជី​សរីរាង្គ​ ប្រើ​ប្រាស់​ផលិត​ផល​ Trichoderma និង​ផ្សិត​ប្រ​ឆាំង​ដើម្បី​វិ​និច្ឆ័យ​ដី​ ដោយ​មិន​ប្រើ​ថ្នាំ​គីមី​ជា​ដាច់​ខាត។​ ផ្ដើម​ពី​នោះ​ បង្កើត​បាន​ផលិត​ផល​ឪ​ឡឹក​មាន​សុវត្ថិ​ភាព​និង​គុណ​ភាព​ខ្ពស់។​ ផ្លែ​ឪ​ឡឹក​ដាំ​នៅ​តំ​បន់​ ម៉-អ មាន​បិទ​កូដ​សម្គាល់​ (កូដ​ QR) លើ​ផលិត​ផល ដើម្បី​ឱ្យ​អ្នក​ប្រើ​ប្រាស់​ ស្ថា​ប័ន​គ្រប់​គ្រង​និង​អា​ជីវ​កម្ម​ អាច​ត្រួត​ពិនិត្យ​ព័ត៌​មាន​អំ​ពី​ប្រ​ភព​ដើម។​ ទម្រង់​នេះ​បាន​នាំ​មក​នូប្រ​សិទ្ធ​ភាព​ ចីរ​ភាព​ ហើយ​បាន​ភូមិ​ភាគ​ពង្រីក​ទូលំ​ទូលាយ​នៅ​ពេល​ខាង​មុខ៕

                                   យ្វី​អាញ - ថាច់​ធី

ចែករំលែកអត្ថបទ