សន្និបាតបានវាយតម្លៃ ទោះបីជាស្ថានភាពពិភពលោកនិងក្នុង ប្រទេសមានការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែក្នុងឆ្នាំ ២០២៥ និងគិតជារួមក្នុងដំណាក់កាល ២០២១ -២០២៥ ប្រទេសយើងនៅតែសម្រេចបានលទ្ធផលគួរឱ្យចាប់អារម្មណ៍ គ្របដណ្តប់ ឆ្នាំបន្ទាប់ល្អជាងឆ្នាំមុន អាណត្តិនេះល្អជាងអាណត្តិមុន សឹងតែគ្រប់វិស័យ។

សន្និបាតបូកសរុបការងារឆ្នាំ ២០២៥ និងផ្សព្វផ្សាយការងារឆ្នាំ ២០២៦ របស់រដ្ឋាភិបាល
និងរដ្ឋអំណាចភូមិភាគ។
គិតរួមក្នុងទូទាំងអាណត្តិ ទូទាំងប្រទេសសម្រេចនិងលើស ២២/២៦ ភាគកម្រិតសេដ្ឋកិច្ច-សង្គមសំខាន់ៗ។ ក្នុងឆ្នាំ ២០២៤ និង ២០២៥ សម្រេចនិងលើសទាំងស្រុង ១៥/១៥ ភាគកម្រិតសេដ្ឋកិច្ច-សង្គម។ ក្នុងនោះ កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៥ សម្រេច ៨.០២% ស្ថិតក្នុងចំណោមប្រទេសនាំមុខលើពិភពលោក; សេដ្ឋកិច្ចម៉ាក្រូជាមូលដ្ឋានមានស្ថិរភាព អតិផរណាបានគ្រប់គ្រង តុល្យភាពធំៗបានធានា; សមត្ថភាពធន់នៃខឿនសេដ្ឋកិច្ចរបស់ប្រទេស យើងចំពោះវិបត្តិខាងក្រៅ មួយថ្ងៃកាន់តែបានលើកកម្ពស់។
បណ្តាកម្លាំងចលករកំណើនបែបប្រពៃណីសុទ្ធតែពង្រីកបានប្រសិទ្ធភាព ដោយសរុបទុនវិនិ យោគទូទាំងសង្គមឆ្នាំ ២០២៥ តាមការប៉ាន់ស្មានសម្រេចជាង ៤.១៥ លានពាន់លានដុង ស្រូបអត្រា ៣២.៣% បើប្រៀបជាមួយ GDP; ក្នុងរយៈពេល ៥ ឆ្នាំ តាមការប៉ាន់ស្មានសម្រេចជាង ១៧.៣ លានពាន់លានដុង កើន៤៤% បើធៀបនឹងដំណាក់កាលមុន។ សរុបទុន FDI ដែលបានចុះបញ្ជីក្នុងដំណាក់កាល ២០២១-២០២៥ សម្រេច ១៨៤.២ ពាន់លានដុល្លារ កើនជិត ៨.៤% បើធៀបនឹងដំណាក់កាលមុន។ ទំហំ ពាណិជ្ជកម្មកើនពី ៥៤៥.៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ ឡើងដល់កម្រិតឯកទគ្គកម្មជាង ៩៣០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ស្ថិតក្នុងចំណោមប្រទេសទាំង ២០ នាំមុខគេនៅលើពិភពលោក។
ការលោតផ្លោះជាយុទ្ធសាស្ត្រចំនួន ៣ បានអនុវត្តយ៉ាងប្តូរផ្តាច់មានប្រសិទ្ធភាព បង្កើតការអភិវឌ្ឍ។ ក្នុងនោះ ការកសាងនិងអនុវត្តច្បាប់បានផ្លាស់ប្តូរទាំងផ្នត់គំនិតទាំងរបៀបធ្វើ; “ចំណុចរាំងស្ទះ” ជាច្រើនបានដោះស្រាយទាន់ពេលវេលា។ ក្នុងអាណត្តិកាលនេះ រដ្ឋាភិបាលបានចង្អុលការកសាង និងដាក់ជូនរដ្ឋសភាអនុម័តជាង ១៧៨ ច្បាប់ បទបញ្ញត្តិ និងសេចក្តីសម្រេចច្រើនបំផុតក្នុងមួយអាណត្តិដែលមិនធ្លាប់មានតាំងពី មុនរហូតមក; ចែងតាមសមត្ថកិច្ច ៩៣៦ អនុក្រឹត្យ។
ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ដោយមានសំណង់ខ្នាតធំនិងទំនើបជាច្រើន មានលក្ខណៈតភ្ជាប់ រីកសាយភាយ និងកំណត់ទិស ដៅសម្រាប់អនាគត។ គិតដល់ដំណាច់ឆ្នាំ ២០២៥ ទូទាំងប្រទេសបានបង្ហើយផ្លូវល្បឿនលឿនប្រវែង ៣,៣៤៥ គីឡូម៉ែត្រនិងផ្លូវមាត់សមុទ្រជាង ១,៧១១ គីឡូម៉ែត្រ; ជាមូលដ្ឋានបង្ហើយអាកាសយានដ្ឋានអន្តរជាតិឡុងថាញ់; បើកឱ្យសកម្មភាពខ្សែផ្លូវក្រវាត់ក្រុង ផ្លូវដែកក្នុងក្រុង កំពង់ផែសមុទ្រ អាកាសយានដ្ឋាន និងខ្សែបណ្តាញអគ្គិសនី ៥០០KV។ ដោយឡែកក្នុង ៣ ពិធីបើកការដ្ឋាន និងសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលដំណាលគ្នានូវសំណង់ និងគម្រោងធំៗ សំខាន់ៗក្នុងទូទាំងប្រទេស ប្រទេសយើងមាន ៥៦៤ សំណង់និងគម្រោង ដោយទុនវិនិយោគសរុបជាង ៥,១៤ លានពាន់លានដុង។”
រចនាសម្ព័ន្ធពលកម្មមានការផ្លាស់ប្តូរជាវិជ្ជមាន; វិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថល បានអនុវត្តយ៉ាងខ្លាំងក្លា ជំហានដំបូងសម្រេចបានលទ្ធ ផលយ៉ាងសំខាន់; មានគម្រោងជាច្រើននៅសេសសល់ និងអូសបន្លាយពេលច្រើនឆ្នាំ ច្រើនអាណត្តិ បានដោះស្រាយយ៉ាងដាច់ខាត សម្រេចបានលទ្ធផលវិជ្ជមាន រួមចំណែករំដោះធនធានដើម្បីការអភិវឌ្ឍ។
ចំពោះវិស័យវប្បធម៌សង្គម មានជំហានរីកចម្រើនទាំងការយល់ដឹង ទាំងសកម្មភាពនិងលទ្ធផល; ជីវភាពរបស់ប្រជាជនបានលើកកម្ពស់សន្ទស្សន៍អភិវឌ្ឍន៍មនុស្សកើនឡើង ១៨ កម្រិត ជាប់ចំណាត់ថ្នាក់លេខ ៩៣/១៩៣ ប្រទេស។ គោលនយោបាយសម្រាប់អ្នកមានសគុណ សន្តិសុខសង្គម និងការបន្ថយភាពក្រីក្រ បានអនុវត្តយ៉ាងទូលំទូលាយ និងសម្រេចបានលទ្ធផលលេចធ្លោជាច្រើន ជាមួយស្មារតី “មិនទុកឱ្យនរណាម្នាក់ នៅពីក្រោយឡើយ”។ ក្នុងនោះ ទូទាំងប្រទេសបានសម្រេចគោលដៅជាមូលដ្ឋានក្នុងការបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមក្នុងទូទាំងប្រទេស មុនកាលកំណត់ ៥ ឆ្នាំ ៤ ខែ ដោយសាងសង់ផ្ទះបានជាង ៣៣៤ ពាន់ខ្នង។ ដំណាក់កាល ២០២១ - ២០២៥ ចំណាយថវិកា ១,១ លានពាន់លានដុងសម្រាប់សុខុមាលភាពសង្គម។

អ្នកតំណាងចូលរួមក្នុងអង្គសន្និបាត។ រូប៖ ថុងញឹក/TTXVN
ទូទាំងប្រទេសបានអនុវត្តយ៉ាងប្តូរផ្តាច់ មានប្រសិទ្ធភាពក្នុងការរៀបចំ សម្រិតសម្រាំងអង្គការរដ្ឋាភិបាល និងរដ្ឋអំណាចភូមិភាគ ២ ថ្នាក់ ផ្សារភ្ជាប់នឹងការជំរុញវិមជ្ឈការនិងវិសហមជ្ឈការ។ សក្ដានុភាពការពារប្រទេស សន្តិសុខបានពង្រឹងនិងបង្កើនគ្រប់ជ្រុងជ្រោយ; សន្តិសុខនយោបាយបានរក្សាយ៉ាងរឹងមាំ។ កិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ គឺជាចំណុចលេចធ្លោ បច្ចុប្បន្នវៀតណាមបានបង្កើតទំនាក់ទំនងភាព ជាដៃគូលើគ្រប់វិស័យ ដៃគូជាយុទ្ធសាស្ត្រ ដៃគូយុទ្ធសាស្ត្រលើវិស័យជាមួយ ៤២ ប្រទេស ក្នុងនោះមាន៥/៥ប្រទេសជាសមាជិកប្រចាំការនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និង ១៨/២១ សមាជិក G20...
អ្នកតំណាងទាំងឡាយយល់ឃើញថា ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន ប្រទេសយើងនៅតែមានភាពអន់ថយ និងការលំបាកមួយចំនួន ដូចជាសម្ពាធក្នុងការគ្រប់គ្រងសេដ្ឋកិច្ចម៉ាក្រូ; ទីផ្សារអចលនទ្រព្យ និងមាសនៅតែមានការប្រែប្រួលយ៉ាងស្មុគស្មាញ។ ជីវភាពរបស់ប្រជាជននៅមានការលំបាក; ស្ថានភាពកខ្វក់បរិស្ថាន ការរាំងស្ទះ ចរាចរណ៍ ការលិចទឹកនៅទីក្រុងមួយចំនួនមិនទាន់បានដោះស្រាយប្រកបដោយប្រសិទ្ធភាព; គ្រោះធម្មជាតិ ទឹកជំនន់ និងអាកាសធាតុប្រែប្រួលខ្លាំងជាងមុន...
តាមការវិភាគស្ថានភាពភារកិច្ចឆ្នាំ ២០២៦ និងពេលខាងមុខ ថ្នាក់ដឹកនាំបណ្ដាក្រសួង ស្ថាប័ន និងភូមិភាគបានស្នើឱ្យបន្តផ្តោតលើការកែលម្អស្ថាប័ន ក្រឹត្យច្បាប់; ធ្វើឱ្យសុក្រឹតបទប្បញ្ញត្តិអំពីការរៀបចំអង្គការចាត់តាំងរដ្ឋបាល; ផ្តល់អាទិភាពដល់ការជំរុញកំណើនប៉ុន្តែត្រូវរក្សាស្ថិរភាពសេដ្ឋកិច្ចម៉ាក្រូ គ្រប់គ្រងអតិផរណា និងធានាតុល្យភាពធំៗ; បង្កើតទម្រង់កំណើនថ្មី; ធានាល្បឿនអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ; ផ្ដោតលើការអភិវឌ្ឍធនធានមនុស្សគុណភាពខ្ពស់; បង្កការលោតផ្លោះក្នុងការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យាផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថល...
នៅក្នុងអង្គសន្និបាត អគ្គលេខាបក្ស តូឡឹម បានលើកឡើងនូវលទ្ធផលលេចធ្លោចំនួន ៨ ដែលប្រទេសសម្រេចបានក្នុងឆ្នាំ ២០២៥ និងទូទាំងអាណត្តិកាល ២០២១-២០២៥ ជាមួយនឹង ការរួមចំណែកយ៉ាងសំខាន់ពីការដឹកនាំ គ្រប់គ្រង និងការចាត់តាំងអនុវត្តរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី; ក៏ដូចជាចំណុច “ស្រពិចស្រពិល” ចំនួន ៨ គប្បីជម្នះ និងភារកិច្ចសំខាន់ៗចំនួន ៧ គប្បីផ្តុំកម្លាំងអនុវត្តនាពេលខាងមុខ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ។
ទទួលយកមតិចង្អុលការរបស់អគ្គលេខាបក្ស តូឡឹម និងថ្លែងបិទអង្គសន្និបាត នាយករដ្ឋមន្ត្រី ផាមមិញជិញ បានអះអាងថា រដ្ឋាភិបាលនឹងទទួលយកដោយម៉ឺងម៉ាត់នូវមតិចង្អុលការយ៉ាងសំខាន់ស៊ីជម្រៅ និងជិតដិតរបស់លោកអគ្គលេខាបក្ស។ នាយករដ្ឋមន្ត្រីយល់ឃើញថា បណ្តាសមិទ្ធផលអភិវឌ្ឍដែលអគ្គលេខាបក្សបានលើកឡើង បានបង្កជាសន្ទុះ ជាកម្លាំងនិងទំនុកចិត្ត ដើម្បីឱ្យរដ្ឋាភិបាល ក្រសួង ស្ថាប័ននិងភូមិភាគខិតខំ សម្រេចបាននូវភារកិច្ចនាពេលខាងមុខ។
រំឮកសមាជិកនៃរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងភូមិភាគអំពី ៨ ចំណុច “ស្រពិចស្រពិល” ក៏ដូចជាភារកិច្ចសំខាន់ៗចំនួន ៧ ដែលអគ្គលេខាបក្ស តូឡឹម បានចង្អុលការអនុវត្ត។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ ដើម្បីអនុវត្តសម្រេចគោលដៅកំណើនតួលេខ ២ ខ្ទង់ ចាប់ពីឆ្នាំ ២០២៦ តទៅចាំបាច់ត្រូវផ្តោតលើការបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច បង្កើតទម្រង់កំណើនថ្មីផ្អែកលើវិទ្យាសាស្ត្របច្ចេកវិទ្យាផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថល។
នាយករដ្ឋមន្ត្រីបានបញ្ជាក់ច្បាស់ គប្បីយល់ឱ្យបានពេញលេញនូវទស្សនៈដែលថា កំណើនខ្ពស់ ប៉ុន្តែត្រូវផ្អែកលើមូលដ្ឋានលំនឹងសេដ្ឋកិច្ចម៉ាក្រូ ធានាតុល្យភាពធំៗ; អភិវឌ្ឍលឿនប៉ុន្តែចីរភាព ផ្សារភ្ជាប់នឹងវឌ្ឍនភាព យុត្តិធម៌សង្គម ការការពារបរិស្ថាន និងលើកកម្ពស់ជីវភាពរបស់ប្រជាជន; បង្កើនស្វ័យភាពយុទ្ធសាស្ត្រ ពង្រឹងការពារប្រទេស; សន្តិសុខលើកកម្ពស់ភាពម្ចាស់ការ ខ្លួនទីពឹងខ្លួននៃសេដ្ឋកិច្ច ម្ចាស់ការទប់ទល់ជាមួយនឹងការប្រែប្រួលពីខាងក្រៅ។ ថ្វីដ្បិតតែមានការលំបាក ប៉ុន្តែ “បក្សបានចង្អុលការ រដ្ឋាភិបាលបានឯកភាពរដ្ឋសភាយល់ស្រប ប្រជាជនគាំទ្រ មាតុភូមិរំពឹងទុក គឺត្រឹមតែពិភាក្សាធ្វើ - មិនពិភាក្សាដកថយឡើយ”; “ប្រភពធនធានផ្តើមចេញពីផ្នត់គំនិត និងចក្ខុវិស័យ កម្លាំងចលករផ្តើមចេញពីការផ្លាស់ថ្មីនិងច្នៃប្រតិដ្ឋ កម្លាំងពលំផ្តើមចេញពីប្រជាជននិងអាជីវកម្ម”, “ឱ្យតម្លៃលើពេលវេលា លើកកម្ពស់បញ្ញា និង សម្រេចចិត្តត្រឹមត្រូវតាមកាលៈទេសៈ” ដើម្បីអនុវត្តមានប្រសិទ្ធភាពនូវភារកិច្ចដែលបានដាក់ចេញ៕
ផាមទីប (TTXVN)