រៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបឋថហូជីមិញ គណៈកម្មាធិការសាខាបក្សមណ្ឌល៥ សង្កាត់កាយរាំងបានជ្រួតជ្រាបដើម្បីកម្មាភិបាល បក្ខជនលើកកម្ពស់ស្មារតីអនុវត្តការងារជាច្រើនមានប្រយោជន៍ជូនប្រជាជន ជិតដិតប្រជាជន កៀកជិតប្រជាជន។ ទន្ទឹមនោះ បំផុសស្មារតីសាមគ្គី កៀរគរកម្លាំងប្រជាជនរួមចំណែកកែលម្អទីក្រុង ឧបត្ថម្ភគ្រួសារក្បែរក្រ មានស្ថានភាពលំបាក។ល។

កម្មាភិបាលមណ្ឌល៥សហការចលនាចាត់តាំងបុណ្យសែនព្រះខែដល់កុមារក្នុងមណ្ឌល។
តាមដងផ្លូវសំខាន់ៗក្នុងមណ្ឌល៥ នៅកំណាត់ផ្លូវដែលបែកខូចត្រូវបានជួសជុល ធានាសុវត្ថិភាពដល់ការធ្វើដំណើរ។ លោកង្វៀងវាំងទី ប្រជាជនភូមិភាគនិយាយ៖ "បានកម្មាភិបាលមណ្ឌលចលនាក្នុងសង្គមជួយឧបត្ថម្ភខ្សាច់ ឥដ្ឋ សីម៉ង់និងចូលរួមជាមួយមមាមីងជួសជុល ទើបផ្ទៃផ្លូវបានរាបស្មើស្រឡះស្រឡំដូច្នេះ"។
តាមសមមិត្តហុងធីង្វៀក លេខាសាខាបក្ស ប្រធានមណ្ឌល៥ កម្មាភិបាលបក្ខជនបានចលនាសប្បុរសជនរួមចំណែកបាវសីម៉ង់ ឥដ្ឋ ខ្សាច់និងប្រជាជនចូលរួមថ្ងៃពលកម្មដើម្បីជួសជុលផ្លូវ។ ក្រៅពីនោះកម្មាភិបាលបក្ខជននៅទាំងចលនាប្រាក់ទិញកំបោរ សីម៉ង់ដើម្បីវិនិច្ឆ័យស្លែលើដងផ្លូវនានា ធានាឱ្យមាមីងធ្វើដំណើរមានសុវត្ថិភាពនៅរដូវវស្សា ចលនាក្នុងសង្គមឧបត្ថម្ភប្រជាជនធ្វើភ្លឺទំនប់ការពារផលដំណាំ។ល។
ទន្ទឹមនោះ កម្មាភិបាលបក្ខជនសាខាបក្សមណ្ឌល៥ សហការចលនាបានជាង៦២លានដុង ធ្វើបង្គោលទង់១៨៥ដើមនៅតាមដងផ្លូវក្នុងមណ្ឌល ចលនាបានទឹកប្រាក់៩៥លានដុង បំពាក់កាមេរ៉ាសន្តិសុខនៅផ្លូវបែកជា៣លើភូមិឋាន រួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ក្នុងមណ្ឌលប្រជាជនតាំងទីលំនៅ។
រៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ កម្មាភិបាលបក្ខជនមណ្ឌល៥ បានអនុវត្តនូវវិធានការជាច្រើនព្រមៗគ្នា ជួយប្រជាជនឈានឡើងក្នុងជីវភាព។ ក្នុងនោះមានកិច្ចសហការ បង្កលក្ខណៈដើម្បីប្រជាជនបុលទុនធនាគារគោលនយោបាយសង្គម អភិវឧ្ឍការផលិត លក់ដូរ គិតអានការរៀនសូត្ររបស់កូន។ ក្នុង២ឆ្នាំកន្លង សាខាបក្សសហការជួសជុលផ្ទះ៤ខ្នងឱ្យប្រជាជនជួបការលំបាកពីលំនៅឋាន។ ដោយឡែកក្នុងឆ្នាំ២០២៥ ចលនាអង្ករបានជាង២តោននិងរបស់របរប្រើប្រាស់ចាំបាច់ផ្សេងៗមានតម្លៃប្រមាណ៥១លានដុង ឧបត្ថម្ភគ្រួសារក្បែរក្រ មានស្ថានភាពលំបាក និងជូនអំណោយបុណ្យសែនព្រះខែដល់កុមារតម្លៃជាង១៤លានដុង។ល។
ជាមួយការយកចិត្តទុកដាក់ឧបត្ថម្ភជាក់ស្តែងរបស់កម្មាភិបាល បក្ខជន មានគ្រួសារជាច្រើនបានឈានឡើងចាកផុតភាពក្រីក្រ។ សព្វថ្ងៃក្នុងមណ្ឌលគ្មាននៅគ្រួសារក្រ នៅតែ៣គ្រួសារក្បែរក្រ។ លោកង្វៀងវាំងទ្វៀង នៅមណ្ឌល៥និយាយ៖ "ជីវភាពលំបាក ផ្ទះខ្ញុំខូចទ្រុឌទ្រោមគ្មានប្រាក់ជួសជុលមកវិញ។ អាស្រ័យបានកម្មាភិបាលមណ្ឌលចលនាឧបត្ថម្ភថវិកាជួសជុលផ្ទះ ទើបគ្រួសារខ្ញុំមានផ្ទះសម្បែងរស់នៅសមរម្យ"។
តាមសមមិត្តហុងធីង្វៀក លេខាសាខាបក្ស ប្រធានមណ្ឌល៥ គណៈកម្មាធិការសាខាបក្សនឹងបន្តដឹកនាំកម្មាភិបាលបក្ខជនអនុវត្តមានប្រសិទ្ធភាពការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញផ្សាភ្ជាប់ជាមួយការកសាង កែតម្រង់បក្ស។ ទន្ទឹមនោះ ពង្រីកតួនាទីគំរូរបស់កម្មាភិបាលបក្ខជន ចលនាប្រជាជនចូលរួមកែលម្អទីក្រុង អនុវត្តផ្នត់រស់នៅអរិយធម៌ទីក្រុង រក្សាសន្តិសុខសសណ្តាប់ធ្នាប់ក្នុងមណ្ឌលប្រជាជនតាំងទីលំនៅ បន្តកៀរគរបណ្តាប្រភពធនធានឧបត្ថម្ភដល់គ្រួសារក្បែរក្រ មានស្ថានភាពលំបាកឈានឡើងក្នុងជីវភាព៕
ង្វៀងហ្វី - ចន្ថា