គណៈចង្អុលការប្រជាជននិងអភិវឌ្ឍន៍ទីក្រុងកឹងធើ ចាត់តាំងពិធីមិទ្ទិញនិងដង្ហែក្បួន បំផុសចលនាខែសកម្មភាពជាតិ អំពីប្រជាជននិងទិវាប្រជាជនវៀតណាម ថ្ងៃទី ២៦ ខែធ្នូ។
លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ប្រធានគណៈចង្អុលការ រួមជាមួយតំណាងគ្រប់មន្ទីរ ផ្នែក អង្គភាពសុខាភិបាលទីក្រុង ភូមិភាគនានានិងសិស្សានុសិស្សចំនួន ២៥០ នាក់ អញ្ជើញចូលរួម។

អ្នកតំណាងចូលរួមពិធីមិទ្ទិញនិងដង្ហែក្បួន បំផុសចលនាខែសកម្មភាពជាតិ អំពីប្រជាជន
និងទិវាប្រជាជនវៀតណាម ថ្ងៃទី ២៦ ខែធ្នូ។
ទិវាប្រជាជនវៀតណាមឆ្នាំនេះ ក្រោមប្រធានបទ “វិនិយោគលើការងារប្រជាជន គឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍចីរភាព”។ យោងតាមប្រសាសន៍លោក ង្វៀងថាញ់ត្វឹង នាយករងមន្ទីរសុខាភិបាល អនុប្រធានគណៈចង្អុលការ ការងារប្រជាជននៅកឹងធើ ដោយបានការយកចិត្តទុកដាក់ពីប្រព័ន្ធនយោបាយគ្រប់លំដាប់ថ្នាក់; អត្រាកំណើតមានសញ្ញាកើនឡើង គុណភាពប្រជាជនកំពុងមានភាពប្រសើរឡើងជាលំដាប់ បង្កបានការឯកភាពក្នុងប្រជាជនគ្រប់ជាន់ស្រទាប់ ខ្នះខ្នែងចូលរួមអនុវត្តនូវដំណោះស្រាយលើកកម្ពស់គុណភាពប្រជាជន។ល។ ថ្វីដ្បិតតែដូច្នោះ ប្រជាជនកឹងធើ កំពុងជួបការលំបាកនិងបញ្ហាប្រឈមជាច្រើន។ ពិបាកបំផុតគឺអត្រាកំណើតឆ្នាំ ២០២៥ សម្រេចត្រឹមតែ ១,៥៩ កូន/នារី ទាបជាងកម្រិតមធ្យមភាគ ២,១ កូន/នារី ផ្តើមពីនោះ កឹងធើបានរៀបចំណាត់ថ្នាក់ក្រុមទី ១ ក្នុងចំណោមខេត្តក្រុងទាំង ១៣ ដែលមានកម្រិតកំណើតទាបបំផុតទូទាំងប្រទេស។ ទន្ទឹមនឹងនោះ កឹងធើកំពុងស្ថិតក្នុងដំណាក់កាល “រចនាសម្ព័ន្ធប្រជាជនមាស” ប៉ុន្តែល្បឿនអត្រាវ័យចំណាស់កើនឆាប់ ធ្វើឱ្យអត្រាចំនួនមនុស្សចាស់កើនឡើង។ យន្តការនិងគោលនយោបាយមានកម្រិត ដូច្នេះ ឆ្លើយតបពុំបានទាន់ពេល សមស្របនឹងភាពជាក់ស្តែងបានឡើយ…។

គ្រប់មន្ទីរ ផ្នែកក្រុងកឹងធើ ចុះហត្ថលេខាអនុវត្តកម្មវិធីប្រជាជន។
ថ្លែងក្នុងពិធីមិទ្ទិញ លោកង្វៀងអាញហ្វាយ អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ និញកេវ ឱ្យដឹង៖ គណៈកម្មាធិការប្រជាជនសង្កាត់ សន្យានឹងផ្តោតលើការផ្សព្វផ្សាយអនុវត្តព្រមៗគ្នាយ៉ាងប្តូរផ្តាច់នូវភារកិច្ចសំខាន់ៗសម្រាប់ការងារប្រជាជន; ជំរុញការផ្សព្វផ្សាយ ចលនាស៊ីជម្រៅក្នុងប្រជាជនអំពីប្រជាជននិងការអភិវឌ្ឍន៍; ពង្រីកតួនាទីសហការជាមួយអង្គការមហាជននយោបាយ-សង្គម ដោយលើកយកខ្លឹមសារប្រជាជនធ្វើជាលក្ខឋានផ្សារភ្ជាប់នឹងចលនាប្រឡងប្រណាំងនៅមូលដ្ឋាន។
នៅក្នុងពិធីមិទ្ទិញនេះ សាខានាយកដ្ឋានប្រជាជន-សង្គម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអង្គភាពសុខាភិបាលទីក្រុង ដើម្បីឧបត្ថម្ភភូមិភាគនានាក្នុងការអនុវត្តការងារប្រជាជននិងការថែទាំសុខភាពប្រជាជន។ បន្ទាប់ពីពិធីមិទ្ទិញនេះ អ្នកតំណាងទាំងឡាយចូលរួមដង្ហែក្បួនតាមដងវិធីដាយឡោហ្វាប៊ិញ ដើម្បីបំផុសស្មារតី សហគមន៍ អបអរសាទរទិវាប្រជាជនវៀតណាម៕
ធូសឿង-មុនី