ថ្មីៗនេះ នៅក្នុងអង្គសិក្ខាសាលា “លើកកម្ពស់គុណភាពអប់រំនិងបណ្តុះបណ្តាលតថភាពនិងទិសដៅសម្រាប់ខេត្តកាម៉ាវ” អាស្រ័យគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវរៀបចំឡើង ក្រុមអ្នកវិទ្យាសាស្ត្របានដាក់ចេញនូវសំណើដំណោះស្រាយជាច្រើន សំដៅរួមចំណែកលើកកម្ពស់គុណភាពអប់រំនិងបណ្តុះបណ្តាលរបស់ខេត្ត។

លោក ផាមវុាំងទេវ អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តកាម៉ាវ ជូនអាហារូបករណ៍ដល់សិស្សានុសិស្ស។
លោកង្វៀងមិញឡឹង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ ឱ្យដឹង៖ បច្ចុប្បន្ន ទូទាំងខេត្តមានគ្រឹះស្ថានអប់រំចំនួន ៧៧២ និងកម្មាភិបាល គ្រូបង្រៀន ២៤.២៦៦ នាក់។ ចំពោះគុណភាពអប់រំ ទោះបីមានការកើនឡើង ប៉ុន្តែមិនទាន់ស្មើគ្នា នៅមានគម្លាតខ្ពស់រវាងមុខវិជ្ជានិងភូមិឋាននីមួយៗ។ មធម្យភាគពិន្ទុប្រឡងសញ្ញាបត្រវិទ្យាល័យឆ្នាំ ២០២៥ គឺ ៦.០០ពិន្ទុ ឈរលំដាប់លេខ ២/៥ នៅតំបន់វាលរាបទន្លេគឺវឡុង និងឈរលំដាប់លេខ ១៥/៣៤ ខេត្ត ក្រុងទូទាំងប្រទេស។ អត្រាសិស្សជាប់សញ្ញាបត្រវិទ្យាល័យ ឆ្នាំ ២០២៥ សម្រេច ៩៩,៣៧%។
បណ្ឌិត ផាងវុាំងដាង នាយកមហាវិទ្យាល័យបាកលីវ ឱ្យដឹង៖ ដើម្បីលើកកម្ពស់គុណភាពអប់រំនិងបណ្តុះបណ្តាល ខេត្តគប្បីកសាងកម្មវិធីបណ្តុះបណ្តាលសម្រេចស្តង់ដារ ហើយភ្ជាប់ជាមួយសមត្ថភាពការងារ; អភិវឌ្ឍមុខវិជ្ជាមុខព្រួញថ្មីដែលសមស្របនឹងភូមិភាគ។ ជាមួយគ្នានេះ ជំរុញយ៉ាងមុតមាំផ្លាស់ប្តូរឌីជីថលក្នុងការអប់រំមហាវិទ្យាល័យវិជ្ជាជីវៈ; ជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រនិងផ្លាស់ថ្មី ច្នៃប្រតិដ្ឋ; បង្កើនទម្រង់សហការរវាងសាលារៀន - អាជីវកម្ម - រដ្ឋ អំណាចភូមិភាគ។
សាស្ត្រាចារ្យរង បណ្ឌិត ហ្វិញអាញហ្វី សាកលវិទ្យាល័យកឹងធើ លើកឡើង៖ ក្នុងបរិការណ៏សកលភាវូបនីយកម្មនិងការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃបច្ចេកវិទ្យាឌីជីថល ផ្លាស់ប្តូរឌីជីថល បានក្លាយជានិន្នាការចាំបាច់ ដែលជះឥទ្ធិពលគ្រប់ផ្នែកដល់របៀបគ្រប់គ្រង បង្រៀនអន្តរកម្មនិងវាយតម្លៃក្នុងសាលារៀន។ ចំពោះខេត្តកាម៉ាវ ការផ្លាស់ប្តូរឌីជីថលអប់រំមិនត្រឹមតែជា ភារកិច្ចប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីបង្កើតវឌ្ឍភាពលោតផ្លោះ លើកកម្ពស់គុណភាព បង្រៀននិងរៀននិងបំពេញតាមតម្រូវការនៃកម្មវិធីអប់រំចំណេះទូទៅឆ្នាំ២០១៨។ កងជួរគ្រូ បង្រៀន ជាតួនាទីស្នូលក្នុងដំណើរការអប់រំ គឺជាកត្តាសម្រេចក្នុងភាពជោគជ័យនៃការផ្លាស់ ប្តូរឌីជីថល។ ដូច្នេះ ការកសាងកងជួរគ្រូបង្រៀនដែលមានសមត្ថភាពឌីជីថលគ្រប់គ្រាន់ បំណិនគរុកោសល្យទំនើបនិងគំនិតផ្លាស់ថ្មី គឺជាភារកិច្ចបន្ទាន់របស់ផ្នែកអប់រំខេត្ត។
ដើម្បីលើកកម្ពស់គុណភាពអប់រំ សាស្ត្រាចារ្យ រង បណ្ឌិត ហ្វិញអាញហ្វី ស្នើរខេត្តកាម៉ាវគួរតែផ្តល់អាទិភាពដល់ការវិនិយោគមូលដ្ឋានសម្ភារៈ ឧបករណ៍ព្រមៗគ្នា; ជំរុញយ៉ាងមុតមាំលើហេដ្ឋា រចនាសម្ព័ន្ធឌីជីថលដល់ការអប់រំ ដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលអប់រំដំណាក់ កាល ២០២៥-២០៣០ កសាងគម្រោងអភិវឌ្ឍន៍ប្រភពធនធានមនុស្សរបស់ខេត្ត ក្នុងនោះ យកចិត្តទុកដាក់កសាងគោលនយោបាយឧបត្ថម្ភ និងបណ្តុះបណ្តាលតាមអាសយដ្ឋាន។ ទន្ទឹមនឹងនេះ សាលាមធ្យមសិក្សាចំណេះទូទៅត្រូវម្ចាស់ការកសាងផែនការផ្លាស់ប្តូរឌីជីថលដោយឡែក បង្កើតក្រុមផ្លាស់ប្តូរឌីជីថល ព្រមទាំងអភិវឌ្ឍសហគមន៍សិក្សាឌីជីថល ដើម្បីបង្កើនសមត្ថភាពគ្រូបង្រៀនប្រកបដោយចីរភាព៕
យ៉ីអាញ-ទីទុយ