មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

10/12/2025 - 06:57

ចលនា​កសិករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូកែ​ រួម​ចំ​ណែក​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ​ 

ជា​ច្រើន​ឆ្នាំ​កន្លង​ ចលនា​កសិករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូកែ​ នៅ​ឃុំ​ចូវ​ថាញ់ ខេត្ត​វិញ​ឡុង​ តែង​រក្សា​ខ្ជាប់​ និង​ក្លាយ​ជា​កម្លាំង​ដ៏​សំ​ខាន់​ ជំ​រុញ​ផលិត​កសិកម្ម​និង​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​របស់​ភូមិ​ភាគ។​

បង​ស្រី​គឺម​ធី​សល់​ ប្រ​ពន្ធ​បង​ថាយ​ខេមរា​ ឧទ្ទេស​នាម​នូវ​ពូជ​ដូង​ម៉ា​ឡេ​ស៊ី។​

លោក​ថាច់​សារី ប្រ​ធាន​សមា​គម​កសិករ​ឃុំ​ចូវ​ថាញ់ ឱ្យ​ដឹង​៖ “ចាប់​តាំង​ពី​ដើម​ឆ្នាំ​ សមា​គម​និង​សាខា​សមា​គម​បាន​សកម្ម​បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង​បង្ក​លក្ខណៈ​ឱ្យ​សមា​ជិក​ចូល​រួម។​ គោល​ការណ៍​ គោល​នយោ​បាយ​អំ​ពី​អភិ​វឌ្ឍន៍​កសិកម្ម​និង​ជន​បទ​ បាន​ជួយ​ឱ្យ​កសិករ​មោះ​មុតពង្រីក​ការ​វិនិ​យោគ​ អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​តាម​ទិស​ដៅ​អេ​កូឡូ​ស៊ី​សរី​រាង្គ​និង​ដាំ​ដុះ​វិល​ជុំ។​ ប្រ​ភព​ទុន​ឧបត្ថម្ភ​បាន​រំសាយ​ពី​ធនា​គារ​ទាន់​ពេល​ ដើម្បី​ប្រ​ជា​ជន​កសាង​ទម្រង់​ពង្រីក​ទ្រង់​ទ្រាយ​ផលិត​ បង្កើត​ការ​ងារ​ធ្វើ​ បង្កើន​ប្រាក់​ចំ​ណូល។​ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​របស់​ឃុំ​សម្រេច​បាន​ ៧១,៩៣​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​ស្មើ​នឹង​១០២,០២% នៃ​ផែន​ការ​; សេដ្ឋ​កិច្ច​ឃុំ​បាន​ស្តារ​ឡើង​វិញ​ល្អ​ ល្បឿន​កំ​ណើន​មធ្យម​ភាគ​៨,៨៦% ក្នុង​មួយ​ឆ្នាំ”។​

អនុ​វត្ត​ចលនា​ “កសិ​ករ​ប្រ​ឡង​ប្រ​ណាំង​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូកែ​ កសាង​ជន​បទ​ថ្មី​និង​ទី​ក្រុង​ស៊ី​វិល័យ​” ដំ​ណាក់​កាល​២០២០-២០២៥ ទូទាំង​ឃុំ​មាន​គ្រួ​សារ​ចំ​នួន​៣.០១៦​ បាន​ចុះ​ឈ្មោះ​ប្រ​ឡង​ប្រ​ណាំង​សម្រេច​ ៦០,២៥% ។​ លទ្ធ​ផល​ជ្រើស​រើស​ មាន​គ្រួ​សារ​ចំ​នួន​១.៦៦៧​ បាន​សម្រេច​កិត្តិ​នាម​ជា​កសិករ​ផលិត​និង​ធ្វើ​អា​ជីកម្ម​ពូកែ​គ្រប់​លំ​ដាប់​ថ្នាក់​ ស្រូប​អត្រា​៥៥,​២៧% ។​ ផ្តើម​ពី​ចលនា​នេះ​ បាន​រក​ឃើញ​កសិករ​គំ​រូ​ប្រ​មាណ​២៥​នាក់​ ហ៊ាន​គិត​ ហ៊ាន​ធ្វើ​ ហ៊ាន​អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត​ បង្កើត​ជា​ទម្រង់​សេដ្ឋ​កិច្ច​គ្រួ​សារ​ ជា​កសិដ្ឋាន​និង​ក្រុម​សហ​ការ​ចង​សម្ព័ន្ធ​ផលិត​ បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ខ្ពស់​ មាន​គ្រួ​សារ​ជា​ច្រើន​រក​បាន​ប្រាក់​ចំ​ណេញ​ពី​២៥០​លាន​ដុង​ឡើង​ទៅ​ក្នុង​មួយ​ឆ្នាំ។​

ទន្ទឹម​នឹង​នោះ​ សមា​គម​កសិករ​ឃុំ​នៅ​ទាំង​ចលនា​សមា​ជិក​ពង្រីក​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ លើ​ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​ ដូច​ជា​ស្រូវ​ពូជ​ ជី​ពូជ ​កង្កែប មាន់​ ទុន​បង្វិល​ជុំ​កម្លាំង​ពល​កម្ម​និង​បច្ចេក​ទេស​ផលិត​។​ អា​ស្រ័យ​ហេតុ​នោះ​ ដំ​ណាក់​កាល​២០២០-២០២៥ ឃុំ​បាន​ជួយ​សមា​ជិក​១២១​នាក់​ចាក​ផុត​ពី​ភាព​ក្រី​ក្រ សម្រេច​១០០%ភាគ​កម្រិត​នៃ​សេច​ក្តី​សម្រេច​ចិត្ត​ និង​ជំ​នួយ​គ្រួ​សារ​ក្បែរ​ក្រ ២១៥ គ្រួ​សារ។​ បច្ចុ​ប្បន្ន​ ទូទាំង​ឃុំ​នៅ​មាន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​១៣៤​ ស្រូប​អត្រា​១,២៣% ឆ្នាំ​២០២៥ (ក្នុង​នោះ​ គ្រួ​សារ​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គាំ​ពារ​សង្គម​១០១ គ្រួ​សារ)។​

ជា​បុគ្គល​គំរូ​ម្នាក់​ក្នុង​ចំ​ណោម​បុគ្គល​គំ​រូ​លេច​ធ្លោ​ជា​ច្រើន​ នោះ​គឺ​បង​ថាយ​ខេម​រា​ នៅ​ភូមិ​ត្រោក​កើត។​ គ្រួ​សារ​គាត់​មាន​ផ្ទៃ​ដី​ដាំ​ដូង​ម៉ា​ឡេ​ស៊ី​ជាង​១៥​កុង។​ ដោយ​សារ​អនុ​វត្ត​ល្អ​បច្ចេក​ទេស​ថែ​ទាំ​ ទើប​ដំ​ណាំ​ដូង​លូត​លាស់​ល្អ​ ផ្លែ​ច្រើន​ ក្រោយ​ពី​ទូ​ទាត់​រួច​នៅ​ចំ​ណេញ​២៥០លាន​ដុង​ក្នុង​មួយ​ឆ្នាំ។​ បច្ចុប្បន្ន​តម្លៃ​លក់​ដូង​នៅ​នឹង​ចម្ការ​មួយ​ផ្លែ​៥.០០០​ដុង; បើ​នាំ​​ទៅ​ដល់​ហាង​កា​ហ្វេ​នៅ​ឃុំ​មួយ​ផ្លែ​មាន​តម្លៃ​៨.០០០​ដុង។​ ដំ​ណាំ​ដូង​ផ្តល់​ផ្លែ​ជុំ​ឆ្នាំ​ ម្ល៉ោះ​ហើយ​មាន​ប្រាក់​ចំ​ណូល​លំ​នឹង។​ ក្រៅ​ពី​នោះ​ គ្រួ​សារ​គាត់​ថែម​ទាំង​ដាំ​ស្លឹក​តើយ ស្នោ​ព្រ​លឹត​។ល។​ រក​បាន​ប្រាក់​ចំ​ណេញ​ជាង​៣០លាន​ដុង​ក្នុង​មួយ​ឆ្នាំ។​

ចលនា​កសិករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូកែ​នៅ​ឃុំ​ចូវ​ថាញ់ មិន​ត្រឹម​តែ​រួម​ចំ​ណែក​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ប្រ​មូល​ផ្តុំ​និង​ទាក់​ទាញ​កសិករ​ចូល​រួម​សមា​គម​កសិ​ករ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​ឡើង​ទៀត​ផង៕

                               សើុង​ម៉ា​ល័យ​-វិមាន​

ចែករំលែកអត្ថបទ