ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/12/2025 - 20:53

ទី​ក្រុង​កឹង​ធើ ផ្សព្វ​ផ្សាយ​សេចក្តី​សម្រេច​អំ​ពី​កា​រងារ​តែង​តាំង​កម្មា​ភិបាល​ 

ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​តែង​តាំង​លោក​ ឡេ​ទ្រុង​ង្វៀន​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​កូ​ឡាវ​យុង កាន់​តំ​ណែង​ជា​ប្រ​ធាន​អធិ​ការ​កិច្ច​ទី​ក្រុង​កឹង​ធើ; តែង​តាំង​លោក​ ឡេ​ថាញ​តឹម អតីត​នា​យក​មន្ទីរ​ហិរញ្ញ​វត្ថុ​ក្រុង​កឹង​ធើ (ចាស់) កាន់​តំ​ណែង​ជា​នា​យក​មន្ទីរ​ហិរញ្ញ​វត្ថុ​ទី​ក្រុង​កឹង​ធើ។

ថ្ងៃ​ទី​៨ ខែ​ធ្នូ​ លោក​ង្វៀង​វ៉ាំង​ហ្វា​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ដឹក​នាំ​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​ការ​ងារ​តែង​តាំង​កម្មា​ភិបាល។ ថ្នាក់​ដឹក​នាំ​គណៈ​ចាត់​តាំង​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ និង​មន្ទីរ​ ផ្នែក​ ភូមិ​ភាគ​ទទួល​កម្មា​ភិបាល​អញ្ជើញ​ចូល​រួម​កិច្ច​ប្រ​ជុំ​។

លោក​ង្វៀង​វ៉ាំង​ហ្វា​ (ទី​៤ រាប់​ស្ដាំ​) អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ និង​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ជូន​សេចក្ដី​សម្រេច​ដល់​កម្មា​ភិបាល​ដែល​ទទួល​ការ​តែង​តាំង។

ក្នុង​កិច្ច​ប្រ​ជុំ​ ថ្នាក់​ដឹក​នាំ​មន្ទីរ​មហា​ផ្ទៃ​ប្រ​កាស​សេចក្ដី​សម្រេច​របស់​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អំ​ពី​ការ​ងារ​តែង​តាំង​កម្មា​ភិបាល​ ជាក់​ស្ដែង÷

- សេចក្ដី​សម្រេច​លេខ​ ២៧១៩​/QĐ-​UBND ទទួល​និង​តែង​តាំង​លោក​ ឡេ​ទ្រុង​ង្វៀន​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​កូ​ឡាវ​យុង កាន់​តំ​ណែង​ជា​ប្រ​ធាន​អធិ​ការ​កិច្ច​ទី​ក្រុង​កឹង​ធើ;

- សេចក្ដី​សម្រេច​លេខ​ ២៨៧៩/​QĐ-​UBND តែង​តាំង​លោក​ ឡេថាញ​តឹម អតីត​នា​យក​មន្ទីរ​ហិរញ្ញ​វត្ថុ​ក្រុង​កឹង​ធើ (ចាស់) កាន់​តំ​ណែង​ជា​នា​យក​មន្ទីរ​ហិ​រញ្ញ​វត្ថុ​ទី​ក្រុង​កឹង​ធើ;

- សេចក្ដី​សម្រេច​លេខ​ ២៦៧៨/​QĐ-​UBND ទទួល​និង​តែង​តាំង​លោក​ លី​ហ្វាង​ផុង​ ប្រ​ធាន​ការិយា​ល័យ​គ្រប់​គ្រង​អន្តោ​ប្រ​វេសន៍​ នគរ​បាល​ទី​ក្រុង​កឹង​ធើ នា​យក​នគរ​បាល​ចាត់​បញ្ជូន​បណ្ដោះ​អា​សន្ន​ កាន់​តំ​ណែង​ជា​នា​យក​រង​មន្ទីរ​កិច្ច​ការ​បរ​ទេស;

- សេចក្ដី​សម្រេច​លេខ​ ២៧៣៩/​QĐ-​UBND ប្រ​គល់​តួ​នា​ទី​ជា​នា​យក​ស្ដី​ទី​ សា​លា​អនុ​មហា​វិទ្យា​ល័យ​សេដ្ឋ​កិច្ច​ - បច្ចេក​វិទ្យា​កឹង​ធើ​ដល់​លោក​ ឡេ​ហ្វាង​ថាញ នា​យក​រង​សា​លា​អនុ​មហា​វិទ្យា​ល័យ​សេដ្ឋ​កិច្ច​ - បច្ចេក​វិទ្យា​កឹង​ធើ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ​ ឆ្នាំ​២០២៥ រហូត​ដល់​ដំ​ណាក់​កាល​រៀប​ចំ​មុខ​តំ​ណែង​នា​យក​សា​លា​ឡើង​វិញ​;

- សេចក្ដី​សម្រេច​លេខ​ ២៧១៨​/QĐ​-UBND ទទួល​និង​តែង​តាំង​លោក​ ហ្វិញ​ត្រុង​ទ្រឺ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​សង្កាត់​កៃ​ខេ​ កាន់​តំ​ណែង​ជា​អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​វិទ្យា​ស្ថាន​សេដ្ឋ​កិច្ច​ - សង្គម​ទី​ក្រុង​កឹង​ធើ;

- សេចក្ដី​សម្រេច​លេខ​ ២៧១៧/​QĐ-​UBND ប្ដូរ​ការ​ងារ​សម្រាប់​លោក​ វ៉​មិញ​កាញ់​ អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​វិទ្យា​ស្ថាន​សេដ្ឋ​កិច្ច​ - សង្គម​ទី​ក្រុង​កឹង​ធើ ទៅ​សហ​ព័ន្ធ​សហ​ករណ៍​ទី​ក្រុង​កឹង​ធើ យោង​តាម​គម្រោង​លេខ​ ០៣ ​PA/ĐU ចុះ​ថ្ងៃ​ទី​៣១-​១០-​២០២៥ របស់​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង។

មាន​ប្រ​សាសន៍​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ង្វៀង​វ៉ាំង​ហ្វា​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ជូន​ពរ​ដល់​កម្មា​ភិបាល​ដែល​ទទួល​បាន​ការ​ជឿ​ជាក់​ ផ្ដល់​ទំ​នុក​ចិត្ត​ប្រ​គល់​ភារ​កិច្ច​ថ្មី។ ទន្ទឹម​នឹង​នោះ​ សំ​ណូម​ពរ​ដល់​ស្ថា​ប័ន អង្គ​ភាព​ដែល​ទទួល​កម្មា​ភិបាល​ បន្ត​ពង្រីក​ស្មារតី​សាមគ្គី​ បង្ក​លក្ខណៈ​ជួយ​ដល់​កម្មា​ភិបាល​ដែល​ទើប​ទទួល​តែង​តាំង​ អនុ​វត្ត​សម្រេច​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន។ សម្រាប់​កម្មា​ភិបាល​ដែល​បាន​ទទួល​ការ​តែង​តាំង​ ចំ​ពោះ​មុខ​តួ​នា​ទី​ការ​ងារ​ថ្មី​ គប្បី​បញ្ចេញ​អស់​ពី​សមត្ថ​ភាព​នូវ​បទ​ពិ​សោធន៍​មុខ​ជំ​នាញ​ ក្តាប់​ស្ថាន​ភាព​ស្ថា​ប័ន អង្គ​ភាព​ថ្មី​ឱ្យ​បាន​លឿន​ រួម​ជា​មួយ​នឹង​សមូហ​ភាព​ស្ថា​ប័ន អង្គ​ភាព​ថ្មី​ កសាង​ស្ថា​ប័ន អង្គ​ភាព​ឱ្យ​ក្លាយ​ជា​ស្ថា​ប័ន អង្គ​ភាព​ស្អាត​ស្អំ​ រឹង​មាំ​ ដំ​ណើរ​ការ​ប្រ​កប​ដោយ​សុពល​ភាព​ ប្រ​សិទ្ធ​ភាព​  ដើម្បី​សម្រេច​ឆ្នើម​ភារ​កិច្ច​ដែល​ថ្នាក់​ដឹក​នាំ​ក្រុង​ប្រ​គល់​ជូន៕

ប្រ​ភព​÷ baocantho.com.vn - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ