ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/12/2025 - 20:53

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ ទទួល​ជួប​អគ្គ​កុង​ស៊ុល​ឥណ្ឌូ​ណេ​ស៊ី​ ប្រ​ចាំ​ទី​ក្រុង​ហូ​ជី​មិញ​ 

ព្រឹក​ថ្ងៃ​ទី​ ៨ ខែ​ធ្នូ​ លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ទទួល​ជួប​លោក​ស្រី​ Carolina Tinangon អគ្គ​កុង​ស៊ុល​ឥណ្ឌូ​ណេ​ស៊ី​ អញ្ជើញ​មក​សម្តែង​ការ​គួរ​សម​ និង​ពិ​ភាក្សា​អំ​ពី​ផែន​ការ​សហ​ប្រតិ​បត្តិ​ការ​រវាង​ឥណ្ឌូ​ណេ​ស៊ី​និង​ទី​ក្រុង​កឹង​ធើ នា​ពេល​ខាង​មុខ។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ថត​រូប​អនុ​ស្សាវ​រីយ៍​ជា​មួយ​អគ្គ​កុង​ស៊ុល​ឥណ្ឌូ​ណេ​ស៊ី​ ប្រ​ចាំ​ទី​ក្រុង​ហូ​ជី​មិញ
​ និង​គណៈ​ប្រតិ​ភូ​ ក្នុង​ពិធី​ទទួល​ជួប។

ក្នុង​ពិធី​ទទួល​ជួប​ លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ដែល​បាន​ស្វា​គមន៍​អគ្គ​កុង​ស៊ុល​ និង​គណៈ​ប្រតិ​ភូ​មក​ទស្សន​កិច្ច​ និង​ធ្វើ​ការ​នៅ​ទី​ក្រុង​កឹង​ធើ។ ថ្លែង​ទៅ​កាន់​គណៈ​ប្រតិ​ភូ​អំ​ពី​សក្តា​នុភាព​ និង​ឧត្តម​ភាព​របស់​ទី​ក្រុង​កឹន​ធើ លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប មាន​ប្រ​សាសន៍​៖ នៅ​ឆ្នាំ​ ២០២៥ ទំ​ហំ​សេដ្ឋ​កិច្ច​របស់​ទី​ក្រុង​សម្រេច​បាន​ប្រ​មាណ​ ១២ ពាន់​លាន​ដុល្លារ​អាម៉េ​រិក​។ ដោយ​មាន​ទី​តាំង​ភូមិ​សាស្ត្រ​អំ​ណោយ​ផល​ ប្រ​ព័ន្ធ​គមនា​គមន៍​តភ្ជាប់​ចម្រុះ​ និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​កំ​ពុង​បាន​មជ្ឈិម​វិនិ​យោគ​យ៉ាង​ខ្លាំង​ក្លា​ ទី​ក្រុង​មាន​សក្តា​នុភាព​ជា​ច្រើន​សម្រាប់​អភិវឌ្ឍ​កសិកម្ម​បច្ចេក​វិទ្យា​ខ្ពស់​ កែ​ច្នៃ​ និង​នាំ​ចេញ​ផលិត​ផល​កសិកម្ម​-ជល​ផល​ ឧស្សា​ហកម្ម​ ទេស​ចរណ៍​ ពា​ណិជ្ជ​កម្ម​ និង​សេ​វា​កម្ម​ភស្តុ​ភារ​ (logistics)​។ល។ ទាំង​នេះ​ក៏​ជា​វិស័យ​ដែល​កឹង​ធើ​ចង់​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ដៃ​គូ​ឥណ្ឌូ​ណេ​ស៊ី​។ ជា​ពិ​សេស​ ក្នុង​វិស័យ​ភស្តុ​ភារ​ ទី​ក្រុង​កំ​ពុង​អំ​ពាវ​នាវ​រក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទាំង​ផ្លូវ​សមុទ្រ​ ផ្លូវ​ទន្លេ​ និង​ផ្លូវ​អា​កាស​។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​សន្យា​ថា​ នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​បំ​ផុត​សម្រាប់​វិនិ​យោគ​ឥណ្ឌូ​ណេ​ស៊ី​មក​ស្វែង​យល់​ អនុ​វត្ត​គម្រោង​នា​នា​ និង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​សហ​ការ​ជា​មួយ​ស្ថាន​អគ្គ​កុង​ស៊ុល​ ក្នុង​ការ​ចាត់​តាំង​សកម្ម​ភាព​ផ្លាស់​ប្តូរ ជំ​រុញ​ការ​វិ​និយោគ​ និង​ទេស​ចរណ៍​រវាង​ប្រ​ទេស​ទាំង​ពីរ។

ពិនិត្យ​ឡើង​វិញ​នូវ​សមិទ្ធ​ផល​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ភាគី​ទាំង​ពីរ​ក្នុង​រយៈ​ពេល​កន្លង​ លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប បាន​ថ្លែង​ថា​ ទំ​នាក់​ទំ​នង​សហ​ប្រតិ​បត្តិ​ការ​រវាង​កឹង​ធើ និង​ស្ថាន​អគ្គ​កុង​ស៊ុល​ឥណ្ឌូ​ណេ​ស៊ី​ ប្រ​ចាំ​ទី​ក្រុង​ហូ​ជី​មិញ​ ព្រម​ទាំង​ដៃ​គូ​ឥណ្ឌូ​ណេ​ស៊ី​ បាន​រីក​ចម្រើន​យ៉ាង​ល្អ​ប្រ​សើរ​ ផុស​ផុល និង​មាន​សកម្ម​ភាព​ជា​ច្រើន។ សង្ឃឹម​ថា​ ក្នុង​អា​ណត្តិ​កាល​របស់​ខ្លួន​ លោក​ស្រី​អគ្គ​កុង​ស៊ុល​នឹង​បន្ត​រក្សា​ និង​ពង្រីក​ទំ​នាក់​ទំ​នង​សហ​ប្រតិ​បត្តិ​ការ​នេះ។

លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប (ខាង​ស្ដាំ​) ជូន​វត្ថុ​អនុ​ស្សាវ​រីយ៍​ដល់​លោក​ស្រី​ Carolina Tinangon
ក្នុង​ពិធី​ទទួល​ជួប។

ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ការ​ទទួល​ស្វា​គមន៍​យ៉ាង​កក់​ក្តៅ​របស់​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ចំ​ពោះ​គណៈ​ប្រតិ​ភូ​ លោក​ស្រី​ Carolina Tinangon បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ទំ​នាក់​ទំនង​សហ​ប្រតិ​បត្តិ​ការ​រវាង​ឥណ្ឌូ​ណេ​ស៊ី​និង​ទី​ក្រុង​កឹង​ធើ ក្នុង​រយៈ​ពេល​កន្លង។

លោក​ស្រី​ Carolina Tinangon ក៏​បាន​ចែក​រំលែក​ និង​ផ្តល់​យោ​បល់​នូវ​ដំ​ណោះ​ស្រាយ​ល្អ​បំ​ផុត​ដើម្បី​ជំ​រុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ភាគី​ទាំង​ពីរ​ ព្រម​ទាំង​បាន​សន្យា​គាំ​ទ្រ​ទី​ក្រុង​កឹង​ធើ ក្នុង​ការ​ជំ​រុញ​ និង​បង្កើន​ការ​ផ្លាស់​ប្តូរ ជំ​រុញ​ពា​ណិជ្ជ​កម្ម​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​វិ​និយោគ​ជា​មួយ​ដៃ​គូ​ឥណ្ឌូ​ណេ​ស៊ី​ នា​ពេល​ខាង​មុខ៕

ប្រ​ភព​÷ baocantho.com.vn - សុផន

ចែករំលែកអត្ថបទ