សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តវិញឡុង ទើបចាត់តាំងមហាសន្និបាតសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ - ខេត្តវិញឡុង លើកទី១ អាណត្តិកាល ២០២៥ - ២០៣០។

តំណាងចូលរួមមហាសន្និបាតលើកទី១ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តវិញឡុង អាណត្តិកាល ២០២៥-២០៣០។
ប្រវត្តិសាស្រ្តប្រពៃណីព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរនិយាយរួម ខេត្តវិញឡុងនិយាយដោយឡែកតែងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងជីវភាពវប្បធម៌និងស្មារតីរបស់ជន រួមជាតិខ្មែរ។ ព្រះសង្ឃនិងជនរួមជាតិខ្មែរឆាប់ភ្ញាក់រលឹកបដិវត្តន៍ចូលរួមក្នុងចលនាស្នេហាជាតិ រំដោះប្រទេសជាតិ។ ចាប់តាំងពីទសវត្សរ៍ ៣០ នៃសតវត្សរ៍មុន ព្រះសង្ឃនិងជនរួមជាតិខ្មែរបានរួមចំណែកក្នុងបុព្វហេតុបដិវត្តន៍របស់ប្រទេសជាតិទាំងមូល។ សមាគមបានខិតខំបញ្ចេញកម្លាំងសកម្មភាព ទាំងគិតគូរដល់សិទ្ធិផលប្រយោជន៍ក្នុងការបួសរៀនរបស់ព្រះសង្ឃនិងជនរួមជាតិខ្មែរផង ទាំងចូលរួមក្នុងចលនាស្នេហាជាតិនៅភូមិភាគផង។
ក្នុងដំណាក់កាល ២០២៣ - ២០២៥ សមាគមបានយកចិត្តទុកដាក់ដល់ការរៀនសូត្រ បញ្ជ្រាបបណ្តាគោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋដល់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងខេត្ត សំដៅរួមចំណែកអនុវត្តល្អក្នុងសកម្មភាពជំនឿ សាសនារបស់ព្រះសង្ឃ និងជនរួមជាតិខ្មែរ។ សមាគមបានសហការជាមួយផ្នែកពាក់ព័ន្ធ ចាត់តាំងបើកវគ្គហ្វឹកហ្វឺន បំប៉ន់ ប្រគេននិងជូនដល់ព្រះចៅអធិការគណៈកម្មការ ព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរ មានដូច៖ ច្បាប់ស្តីពីជំនឿនិងសាសនា; អនុក្រឹត្យ/២០២៣/NĐ-CP ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣ របស់រដ្ឋាភិបាល ស្តីពីបទប្បញ្ញត្តិលម្អិត អំពីមាត្រាមួយចំនួន និងវិធីសាស្រ្តអនុវត្តច្បាប់ស្តីពីជំនឿនិងសាសនា; សេចក្តីសម្រេចអំពីពង្រឹងធ្លុងមហាសាមគ្គីទូទាំងជនជាតិ អំពីការងារជនជាតិ ការងារសាសនាក្នុងស្ថានភាពថ្មី។ សមាគមថែមទាំងសហការជាមួយគណៈជនជាតិខេត្ត ចាត់តាំងកិច្ចឃោសនា និងផ្សព្វផ្សាយច្បាប់បានចំនួន០៣ លើក ស្តីពីគោលនយោបាយជនជាតិនិងសាសនា ប្រគេននិងជូនព្រះចៅអធិការ គណៈកម្មការ និងព្រះសង្ឃទក្ខិណនិកាយខ្មែរចំនួន ២.៥៧៤ អង្គនិងរូបចូលរួម...។
អាណត្តិកាល ២០២៥ - ២០៣០ ព្រះសង្ឃនិងពុទ្ធបរិស័ទក្នុងខេត្តនឹងបន្តពង្រឹងការកសាង និងលើកកម្ពស់កម្លាំងមហាសាមគ្គីទូទាំងជនជាតិ សាមគ្គីបណ្តាសាសនា សម្របសម្រួលរវាងសាសនានិងជីវភាព; ផ្សព្វផ្សាយចលនាព្រះសង្ឃនិងពុទ្ធបរិស័ទ អនុវត្តគោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋឱ្យបានល្អ; ចូលរួមយ៉ាងសកម្មក្នុងការកសាងជនបទថ្មី កិច្ចចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ”; អមជាមួយសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌... រួមចំណែកកសាងភូមិស្រុកវិញឡុងមួយថ្ងៃឱ្យកាន់តែរីកចម្រើន និងស៊ីវិល័យ៕
ព័ត៌មាន និងរូបថត៖ សើុងម៉ាល័យ