- ថ្ងៃទី ២៤-១១-២០២៥ គណៈកម្មាធិការបោះឆ្នោតទីក្រុងកឹងធើ បានចាត់តាំងអង្គសន្និបាតផ្សព្វផ្សាយការងារបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា នីតិកាលទី XVI និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១។
លោក ឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈចង្អុលការបោះឆ្នោតទីក្រុង; លោក ដុងវ៉ាំងថាញ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការបោះឆ្នោតទីក្រុង; គណៈប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង; សមាជិកគណៈចង្អុលការបោះឆ្នោត សមាជិកគណៈកម្មាធិការបោះឆ្នោតទីក្រុង; តំណាងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការនយោបាយ-សង្គមនានាក្នុងទីក្រុង; ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ សង្កាត់នានាក្នុងទីក្រុង បានអញ្ជើញចូលរួមអង្គសន្និបាត។

អ្នកតំណាងចូលរួមអង្គសន្និបាត។
អ្នកតំណាងដែលចូលរួមអង្គសន្និបាតបានស្តាប់តំណាងស្ថាប័ននានាធ្វើបទបង្ហាញនូវឯកសារអំពី៖ បទបញ្ជារបស់គណៈកម្មាធិការបក្សទីក្រុងស្តីពីការដឹកនាំការបោះឆ្នោត; បទបញ្ជារបស់ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងស្តីពីការចាត់តាំងការបោះឆ្នោត; ផែនការរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងស្តីពីការចូលរួមការងារបោះឆ្នោត; ផែនការរបស់គណៈកម្មាធិការបោះឆ្នោតទីក្រុងស្តីពីការចាត់តាំងការបោះឆ្នោត។

លោក ដុងវ៉ាំងថាញ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការ
បោះឆ្នោតទីក្រុង ថ្លែងយោបល់ក្នុងអង្គសន្និបាត។
ថ្លែងយោបល់ដឹកនាំអង្គសន្និបាត លោក ឡេក្វាងទុង បានបញ្ជាក់៖ ការបោះឆ្នោតលើកនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់សម្រាប់ទូទាំងប្រទេស។ ជោគជ័យនៃការបោះឆ្នោតលើកនេះគឺជាឱកាសដើម្បីបន្តកសាង ពង្រឹងនិងធ្វើឱ្យសុក្រឹតបន្ថែមប្រទេសនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន; បង្កើតជាមូលដ្ឋាននយោបាយ-សង្គមរឹងមាំដើម្បីអនុវត្តជោគជ័យសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២៥-២០៣០។ នេះក៏ជាឱកាសដើម្បីបញ្ជាក់ពីសមត្ថភាពដឹកនាំរបស់បក្ស សុពលភាពគ្រប់គ្រងរបស់រដ្ឋ និងប្រសិទ្ធភាពសកម្មភាពរបស់ប្រព័ន្ធនយោបាយក្នុងបរិការណ៍ដែលទើបតែសម្រេចការរៀបចំរចនាសម្ព័ន្ធស្ថាប័នគ្រប់គ្រងរដ្ឋ រៀបចំអង្គភាពរដ្ឋបាល រៀបចំឡើងវិញរដ្ឋអំណាចមូលដ្ឋានតាមទម្រង់ពីរថ្នាក់។ ហេតុនេះ ការជ្រើសរើស បោះឆ្នោតជ្រើសបានអ្នកដែលឆ្នើមខាងសីលធម៌ មានសមត្ថភាព ស័ក្តិសមតំណាងឱ្យឆន្ទៈ សេចក្តីប្រាថ្នា និងសិទ្ធិធ្វើម្ចាស់របស់ប្រជាជនក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ ក្នុងអាណត្តិកាលថ្មី គឺជាភារកិច្ចនយោបាយដ៏សំខាន់របស់ទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ពនៃទីក្រុងកឹងធើក្នុងឆ្នាំ ២០២៦។

លោក ឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈចង្អុលការបោះឆ្នោតទីក្រុង ថ្លែងការណ៍ក្នុងអង្គសន្និបាត។
លេខាគណៈកម្មាធិការបក្សទីក្រុងសំណូមពរឱ្យគណៈកម្មាធិការបក្ស គណៈចង្អុលការបោះឆ្នោត គណៈកម្មាធិការបោះឆ្នោត រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក គ្រប់ភូមិភាគផ្តុំកម្លាំងអនុវត្តឱ្យបានល្អនូវខ្លឹមសារសំខាន់ៗមួយចំនួន។ ជាក់ស្តែងដូច÷ ជ្រួតជ្រាបយ៉ាងហ្មត់ចត់ និងផ្សព្វផ្សាយឱ្យបានទាន់ពេលនូវឯកសារចង្អុលការ ណែនាំរបស់មជ្ឈិម ទីក្រុងស្តីពីការបោះឆ្នោត សំដៅធានាឱ្យការបោះឆ្នោតបានប្រព្រឹត្តទៅដោយប្រជាធិបតេយ្យ ស្មើភាព ត្រូវតាមច្បាប់ សុវត្ថិភាព សន្សំសំចៃ និងក្លាយជាថ្ងៃបុណ្យរបស់ប្រជាជនយ៉ាងពិតប្រាកដ។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធអនុវត្តឱ្យបានល្អនូវការងារបុគ្គលិកតាមការណែនាំ បើកចំហរនិងតម្លាភាព។ អនុវត្តឱ្យបានល្អនូវការបោះឆ្នោត ធានាបោះឆ្នោតជ្រើសរើសបានគ្រប់ចំនួនតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់តាមការកំណត់ យកចិត្តទុកដាក់ដល់គុណភាពរបស់អ្នកតំណាង; ធានារចនាសម្ព័ន្ធសមស្របអំពីចំនួនអ្នកតំណាង និងសមាសភាពអ្នកតំណាងក្រុមប្រឹក្សាប្រជាជនក្នុងបណ្តាស្ថាប័ន អង្គការនានាតាមការណែនាំរបស់មជ្ឈិម។ ចាត់តាំងបានល្អអង្គប្រជុំពិគ្រោះយោបល់ជ្រើសរើស ឧទ្ទេសនាមអ្នកឈរឆ្នោត លើកកម្ពស់សិទ្ធិធ្វើម្ចាស់របស់ប្រជាជនក្នុងអំឡុងពេលបោះឆ្នោត។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់នៃទីក្រុងត្រូវផ្តោតសំខាន់លើការដឹកនាំ ចង្អុលការយ៉ាងម៉ឺងម៉ាត់នូវការចាត់តាំងកិច្ចប្រជុំពិគ្រោះយោបល់គ្រប់លំដាប់ថ្នាក់ដើម្បីបង្កើតបញ្ជីឈ្មោះផ្លូវការអ្នកឈរឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន ស្របតាមនីតិវិធីដែលច្បាប់បានកំណត់។ ពង្រីកតួនាទីដ៏សំខាន់របស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ ក្នុងដំណើរការពិគ្រោះយោបល់ ឧទ្ទេសនាមអ្នកឈរឆ្នោត ក៏ដូចជាការត្រួតពិនិត្យដំណើរការបោះឆ្នោត។ បង្កលក្ខណៈងាយស្រួលបំផុតដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបអនុវត្តបានពេញលេញនូវសិទ្ធិឈរឆ្នោត សិទ្ធិបោះឆ្នោតតាមបទប្បញ្ញត្តិនៃច្បាប់។
លេខាគណៈកម្មាធិការបក្សទីក្រុងសំណូមពរឱ្យបង្កើនការឃោសនា ផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងទូទាំងបក្ស ទូទាំងប្រជាជន និងកងទ័ពអំពីអត្ថន័យ និងសារៈសំខាន់នៃការបោះឆ្នោត; បទប្បញ្ញត្តិនៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជន។ គ្រប់ភូមិភាគ ស្ថាប័ន អង្គការមហាជននានា ស្រាវជ្រាវបំផុសចលនា ចាត់តាំងចលនាប្រឡងប្រណាំងពិធីប្រឡង ដើម្បីអបអរសាទរការបោះឆ្នោតដោយរូបភាពសមស្រប ជាក់ស្តែង ផ្សារភ្ជាប់នឹងភារកិច្ចនយោបាយរបស់ស្ថាប័ន អង្គភាពនីមួយៗ។ ការងារការពារសន្តិសុខ សុវត្ថិភាពនៃការបោះឆ្នោតត្រូវបានត្រៀមដោយភាពម្ចាស់ការ គ្រប់ជ្រុងជ្រោយ ហ្មត់ចត់; ម្ចាស់ការឡើងផែនការទប់ទល់មានប្រសិទ្ធភាពចំពោះស្ថានភាពមិនប្រក្រតីនានាអំពីគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត អាកាសធាតុមិនល្អ។ល។ ធានាសុវត្ថិភាពដាច់ខាតដល់ប្រជាជន ហេដ្ឋារចនាសម្ព័ន្ធ និងដំណើរការបោះឆ្នោតទាំងស្រុង។ រាល់ការតវ៉ា បណ្តឹងបរិហារដែលទាក់ទងដល់ការបោះឆ្នោតត្រូវតែបានដោះស្រាយទាន់ពេល ត្រូវតាមច្បាប់។ បង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មានដើម្បីចាត់តាំងការបោះឆ្នោតបានជោគជ័យ។
ស្ថាប័ន អង្គភាពនានាក្នុងទីក្រុងត្រូវតែសហការយ៉ាងម៉ឺងម៉ាត់ សកម្មភាពចុះសម្រុងគ្នា បង្កើនការណែនាំ ត្រួតពិនិត្យ ជំរុញជំនួយដល់ភូមិភាគនានា ធានាភាពស៊ីសង្វាក់ ឯកភាពក្នុងទូទាំងទីក្រុង។ គណៈកម្មាធិការបក្សគ្រប់ឃុំ សង្កាត់ប្រញាប់សម្រេចការបង្កើត ធ្វើឱ្យសុក្រឹតគណៈចង្អុលការ គណៈកម្មាធិការបោះឆ្នោតនៅភូមិភាគ ដើម្បីដឹកនាំការបោះឆ្នោតឱ្យបានគ្រប់ជ្រុងជ្រោយនៅលើភូមិឋាន មិនឱ្យបាត់ភាពម្ចាស់ការ ស្ទាក់ស្ទើរនៅត្រង់ចំណុចណាមួយឡើយ។
លេខាគណៈកម្មាធិការបក្សទីក្រុងបញ្ជាក់ថា ក្រោយពីអង្គសន្និបាតនេះ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវសកម្មប្រញាប់ចាប់ផ្តើមសកម្មភាពភ្លាម ធ្វើការងារជាក់ស្តែង ច្បាស់លាស់ មានប្រសិទ្ធភាព មិនមែនជារូបភាពឡើយ; ចាត់តាំងច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់អ្នកទទួលខុសត្រូវ ច្បាស់ពេលវេលាដែលសម្រេច; ត្រួតពិនិត្យ ជំរុញដោះស្រាយការលំបាក ភាពជាប់គាំងជាប្រចាំ ធានាល្បឿននិងគុណភាពការងារ ត្រៀមបម្រុងឱ្យបានល្អរាល់លក្ខណៈដើម្បីចាត់តាំងការបោះឆ្នោតបានជោគជ័យ៕
ង៉ុកក្វៀង - សុផន