ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/11/2025 - 06:39

ពិគ្រោះ​ការ​ងារ​ គោលន​យោ​បាយ​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ដល់​កម្ម​ករ​ជាង​ ២៤២​.០០០ លើក​នាក់​ 

(កឹង​ធើ) - ក្នុង​ខែ​តុ​លា​ ឆ្នាំ​២០២៥ មជ្ឈ​មណ្ឌល​សេ​វា​កម្ម​ការ​ងារ​ទី​ក្រុង​កឹង​ធើ បាន​ពិគ្រោះ​ការ​ងារ​  គោល​ន​យោ​បាយ​អំ​ពី​ការ​ងារ​និង​ការ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជី​វៈ​ដល់​ប្រ​ជា​ពល​រដ្ឋ​ជាង​ ២៧.​១០០  លើក​នាក់​;  ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ដល់​ពល​ករ​ជាង​ ៨៤០  លើក​នាក់​; ផ្គត់​ផ្គង់​កម្លាំង​កម្ម​ករ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ជាង​ ៤០០ លើក​នាក់។  មជ្ឈ​មណ្ឌល​ស្វែង​រក​ទទួល​កត់​ត្រា​មុខ​តំ​ណែង​ការ​ងារ​ទំ​នេរ​ជិត​ ១.៦​០០ កន្លែង​ ពី​សហ​គ្រាស​ដែល​មាន​តម្រូវ​ការ​ជ្រើស​រើស​បុគ្គ​លិក​តាម​រយៈ​ការ​ស្ទង់​មតិ​ ធ្វើ​បច្ចុប្បន្ន​ភាព​តាម​រយៈ​បណ្តាញ​ជ្រើស​រើស​បុគ្គ​លិក​របស់​សហ​គ្រាស​នា​នា។ មជ្ឈ​មណ្ឌល​សេ​វា​កម្ម​ការ​ងារ​ទទួល​ពល​ករ​ជាង​ ១.២​០០ នាក់​ ដែល​មាន​តម្រូវ​ការ​ស្វែង​រក​ការ​ងារ​ ដើម្បី​បញ្ចូល​ក្នុង​ប្រ​ព័ន្ធ​មូល​ដ្ឋាន​ទិន្ន​ន័យ​ បម្រើ​ការ​ងារ​ធ្វើ​ស្ថិតិ​ វាយ​តម្លៃ​ស្ថាន​ភាព​ទី​ផ្សារ​ កា​រងារ​លើ​ភូមិ​ឋាន​ទី​ក្រុង។

 ​  ពល​ករ​ចូល​រួម​ក្នុង​វេទិកា​ទំ​នាក់​ទំ​នង​ការ​ងារ​ប្រ​ចាំ​សប្ដាហ៍​នៅ​ទម្រង់​ “កា​ហ្វេ​ការ​ងារ​”។

ការ​ធ្វើ​សន្និ​ធិ​ ១០ ខែ​ដំ​បូង​នៃ​ឆ្នាំ​ ២០២៥ មជ្ឈ​មណ្ឌល​សេ​វា​កម្ម​ការ​ងារ​របស់​ទី​ក្រុង​ បាន​ពិគ្រោះ​ការ​ងារ​ គោល​នយោ​បាយ​អំ​ពី​ការ​ងារ​និង​ការ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ដល់​ពល​ករ​ ២៤២​.១៤០ លើក​នាក់​; បាន​ឧទ្ទេស​នាម​ការ​ងារ​នៅ​ក្នុង​ និង​ក្រៅ​ប្រ​ទេស​ដល់​ពល​ករ​ជិត​ ២២.​៩៧០ លើក​នាក់​; ផ្គត់​ផ្គង់​កម្លាំង​កម្ម​ករ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ជាង​ ៣.៩០០ លើក​នាក់។

ក្នុង​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ​ មជ្ឈ​មណ្ឌល​សេ​វា​កម្ម​ ការ​ងារ​ទី​ក្រុង​កឹង​ធើ បាន​បង្កើន​ការ​ប្រ​មូល​ព័ត៌​មាន​ដែល​តម្រូវ​ការ​ជ្រើស​រើស​បុគ្គ​លិក​របស់​សហ​គ្រាស​ និង​តម្រូវ​ការ​ ស្វែង​រក​ការ​ងារ​របស់​ពល​ករ​; ទាន់​ពេល​ ក្តាប់​ទិន្ន​ន័យ​ព្យា​ករណ៍​អំ​ពី​ការ​ផ្គត់​ផ្គង់​ និង​តម្រូវ​ការ​កម្លាំង​ពល​កម្ម​ប្រ​ចាំ​ខែ​; ទទួល​សេច​ក្តី​ជូន​ដំ​ណឹង​ អំ​ពី​ការ​ប្រែ​ប្រួល​នៃ​កម្លាំង​កម្ម​ករ​របស់​សហ​គ្រាស​នា​នា​; ផ្សព្វ​ផ្សាយ​គោល​ន​យោ​បាយ​គាំ​ទ្រ​ពល​ករ​ចេញ​ទៅ​ធ្វើ​ការ​នៅ​បរ​ទេស​តាម​រយៈ​រូប​ភាព​ជា​ច្រើន​; ធ្វើ​ការ​ជ្រើស​រើស​ អ្នក​ដាក់​ពាក្យ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេស​ជប៉ុន​ តាម​កិច្ច​សន្យា​ការ​ងារ​; និង​រៀប​ចំ​កិច្ច​ពិគ្រោះ​អំ​ពី​ព័ត៌​មាន​ការ​ងារ​ក្នុង​និង​ក្រៅ​ ប្រ​ទេស​ប្រ​ចាំ​ថ្ងៃ​សម្រាប់​កម្ម​ករ​កំ​ពុង​ទទួល​ប្រាក់​ឧបត្ថម្ភ​គ្មាន​ការ​ងារ​ធ្វើ​នៅ​មជ្ឈ​មណ្ឌល៕

                 កៀង​ក្វឹក​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ