ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/11/2025 - 06:39

"អនុ​វត្ត​បច្ចេក​វិទ្យា​ក្នុង​ការ​ ការ​ពារ​ធន​ធាន​ បរិស្ថាន​ឆ្ពោះ​ទៅ​រក​ផលិត​បៃ​តង​និង​ចីរ​ភាព​" 

នេះ​គឺ​ជា​ប្រ​ធាន​បទ​នៃ​សិក្ខា​សា​លា​ អា​ស្រ័យ​ដោយ​មជ្ឈ​មណ្ឌល​អនុ​វត្ត​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​ទី​ក្រុង​កឹង​ធើ​រៀប​ចំ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៩ ខែ​វិច្ឆិកា។

        វា​គ្មិន​និង​អ្នក​វិទ្យា​សាស្ត្រ​ឆ្លើយ​សំ​ណួរ​របស់​អ្នក​តំ​ណាង​ចូល​រួម​។

វាគ្មិន​និង​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​វិទ្យា​ស្ថាន​សា​កល​វិទ្យា​ល័យ​និង​អា​ជីវ​កម្ម​ បាន​ធ្វើ​បទ​អន្ត​រា​គមន៍​ សិក្សា​ស្រាវ​ជ្រាវ​ អនុ​វត្ត​បច្ចេក​វិទ្យា​ ឆ្ពោះ​ដល់​រក​ផលិត​បៃ​តង​និង​ចីរ​ភាព​។ តួ​យ៉ាង​ដូច​ជា​៖ ការ​អនុ​វត្ត​បច្ចេក​វិទ្យា​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​ការ​ផលិត​ កសិ​កម្ម​; ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ក្នុង​ការ​វិនិច្ឆ័យ និង​ប្រើ​ប្រាស់​ឡើង​វិញ​នូវ​ដី​ល្បាប់​ចិញ្ចឹម​ជល​ផល​ និង​អនុ​ផល​កសិកម្ម​; ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ឆ្ពោះ​ទៅ​រក​ការ​ផលិត​វិល​ជុំ​ និង​ចីរ​ភាព​ក្នុង​ការ​កែ​ច្នៃ​ អា​ហារ​សមុទ្រ​បង្កក​; ដំ​ណោះ​ស្រាយ​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ប្រើ​ប្រាស់​ឡើង​វិញ​នូវ​កាក​សំ​ណល់​រឹង​សំ​ណង់​... អ្នក​តំ​ណាង​ក៏​បាន​ដោះ​ដូរ​និង​ពិភាក្សា​អំ​ពី​បញ្ហា​ជា​ច្រើន​ទាក់​ទង​នឹង​ការ​ការ​ពារ​បរិស្ថាន​ បញ្ហា​លំបាក​ជាប់​ជំ​ពាក់​។ល។

សិក្ខា​សា​លា​បាន​ផ្តល់​ព័ត៌​មាន​សំ​ខាន់ៗ​ជា​ច្រើន​ លទ្ធ​ផល​ស្រាវ​ជ្រាវ​និង​ទម្រង់​អនុ​វត្ត​បច្ចេក​វិទ្យា​ទំនើប​ក្នុង​ការ​ការ​ពារ​ធន​ធាន​ និង​បរិ​ស្ថាន​; បង្កើត​វេទិ​កា​សម្រាប់​អ្នក​ជំ​នាញ​ អ្នក​ស្រាវ​ជ្រាវ​ និង​អង្គ​ការ​ បុគ្គល​ដែល​សកម្ម​ភាព​ក្នុង​វិស័យ​ពាក់​ព័ន្ធ​ ដើម្បី​ផ្លាស់​ប្តូរ​ចំ​ណេះ​ដឹង​ បទ​ពិសោធន៍​ ទម្រង់​និង​បច្ចេក​វិទ្យា​ថ្មី​ៗ ពិ​ភាក្សា​នូវ​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​ជួយ​ឱ្យ​ប្រ​ជា​ជន​ អា​ជីវ​កម្ម​ និង​សហ​ករណ៍​ផ្លាស់​ប្តូរ​មក​ទម្រង់​ផលិត​បៃ​តង​និង​ចីរ​ភាព៕

​                                                          ឡេធូ - វ៉ាន់​តឹន

ចែករំលែកអត្ថបទ