ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/11/2025 - 06:39

សា​លា​នយោបាយ​ទី​ក្រុង​កឹង​ធើ ចាត់​តាំង​អនុ​ស្សាវ​រីយ៍​ទិវា​គ្រូ​បង្រៀន​វៀត​ណាម​ 

 សា​លា​នយោ​បាយ​ទី​ក្រុង​កឹង​ធើ បាន​រៀប​ចំ​ពិធី​ជួប​ជុំ​ខួប​អនុ​ស្សាវ​រីយ៍ ៤៣ ឆ្នាំ​ ទិវា​គ្រូ​បង្រៀន​វៀត​ណាម​ (២០/​១១/​១៩៨២ - ២០​/ ១១​/២០២៥)។ លោក​ ត្រឹង​វុាំង​ហ្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ; ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​នៃ​គណៈ​ ផ្នែក​ទី​ក្រុង​ និង​ថ្នាក់​ដឹក​នាំ​គ្រប់​ជំ​នាន់​នៃ​សា​លា​នយោ​បាយ​ទី​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នេះ។

បណ្ឌិត​ ង្វៀង​ធី​ត្វៀក​ឡង នា​យិកា​សា​លាន​យោ​បាយ​ទី​ក្រុង​កឹង​ធើ អំ​ណរ​គុណ
ដល់អតីតនាយកសាលានយោបាយគ្រប់ជំនាន់។

នៅ​ក្នុង​ពិធី​ជួប​ជុំ​ បណ្ឌិត​ ង្វៀង​ធី​ត្វៀក​ឡង សមា​ជិកា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ នា​យិកា​សា​លា​នយោ​បាយ​ទី​ក្រុង​បាន​រំលឹក​ឡើង​នូវ​ប្រវេណី​របស់​សា​លា​ និង​សម្ដែង​ការ​ដឹង​គុណ​ចំ​ពោះ​ថ្នាក់​ដឹក​នាំ​ និង​គ្រូ​បង្រៀន​គ្រប់​ជំនាន់​ ដែល​បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​បុព្វ​ហេតុ​បណ្តុះ​បណ្តាល​កម្មា​ភិ​បាល។ នា​ពេល​ខាង​មុខ​ សា​លា​នឹង​ផ្តោត​សំ​ខាន់​លើ​ការ​អនុ​វត្ត​ក្រុម​ភារ​កិច្ច​ចំ​នួន​ ៧ ឱ្យ​បាន​ល្អ​ ពិសេស​គឺ​បង្ហើយ​បែប​បទ​លើក​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ ប្រ​កាស​ឱ្យ​ប្រើ​គម្រោង​ “អភិ​វឌ្ឍន៍​សា​លា​នយោ​បាយ​ទី​ក្រុង​កឹង​ធើ ដំ​ណាក់​កាល​ ២០២៥ - ២០៣០ ចក្ខុ​វិស័យ​ ២០៤៥” ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​កសាង​ សា​លា​នយោ​បាយ​ទី​ក្រុង​កឹង​ធើ​ឱ្យ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល បំ​ប៉ន​កម្មា​ភិបាល​ថ្នាក់​ដឹក​នាំ​ គ្រប់​គ្រង​របស់​ទី​ក្រុង។ សហ​ការ​ជា​មួយ​ស្ថា​ប័ន​ពាក់​ព័ន្ធ​ ដើម្បី​ការ​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ ប្រ​កាស​ឱ្យ​ប្រើ​គម្រោង​ “បណ្តុះ​បណ្តាល បំ​ប៉ន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ថ្នាក់​ឃុំ​ ដំ​ណាក់​កាល​ ២០២៥  - ២០៣០”។ សា​លា​នយោ​បាយ​ទី​ក្រុង​កឹង​ធើ ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​ឱ្យ​មាន​ ៥០% គ្រូ​ឧទ្ទេស​របស់​សា​លា​សម្រេ​កម្រិត​បណ្ឌិត។

លោក​ ត្រឹង​វុាំង​ហ្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ ជូន​ផ្កា​អប​អរ​សា​ទរ​ទិវា​
គ្រូបង្រៀនវៀតណាមដល់ថ្នាក់ដឹកនាំសាលានយោបាយទីក្រុង។.

លោក​ ត្រឹង​វុាំង​ហ្វៀង​ បាន​អប​អរ​សា​ទរ​ និង​ស្ងើច​សរ​សើរ​នូវ​សមិទ្ធិ​ផល​របស់​សា​លា​នយោ​បាយ​ទី​ក្រុង​ដែល​សម្រេច​បាន​ ព្រម​ទាំង​ផ្ញើ​នូវ​វាចា​ជូន​ពរ​ក្នុង​ទិវា​គ្រូ​បង្រៀន​វៀតណាម​ដល់​ថ្នាក់​ដឹក​នាំ​ កម្មា​ភិបាល​ និង​គ្រូ​បង្រៀន​គ្រប់​ជំ​នាន់​របស់​សា​លា។ ដោយ​សង្កត់​ធ្ងន់​លើ​តួ​នា​ទី​ “គន្លឹះ​នៃ​គន្លឹះ​” ក្នុង​ការ​ងារ​កម្មា​ភិបាល​សម្រាប់​ការ​អភិ​វឌ្ឍន៍​ទី​ក្រុង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ បាន​ចាត់​ទុក​ថា​ តួ​នា​ទី​បណ្តុះ​បណ្តាល កម្មា​ភិបាល​របស់​សា​លា​នយោ​បាយ​ទី​ក្រុង​មាន​សារៈ​សំ​ខាន់​ណាស់។ ដូច្នេះ​ សា​លា​គប្បី​ផ្លាស់​ថ្មី​ជាង​ទៀត​ការ​ងារ​ប​ណ្តុះ​បណ្តាល លើក​កម្ពស់​គុណ​ភាព​ការ​បង្រៀន​និង​រៀន។ សមូហ​ភាព​ កម្មា​ភិបាល​ និង​គ្រូ​ឧទ្ទេស​របស់​សា​លា​ត្រូវ​លើក​កម្ពស់​ស្មារតី​សាមគ្គី​ភាព​ បង្កើត​កម្លាំង​សមូហ​ភាព។ សា​លា​នយោ​បាយ​ទី​ក្រុង​បន្ត​បង្ហើយ​បែប​បទ​ និង​រៀប​ចំ​ពិធី​ទទួល​វិញ្ញា​បន​បត្រ​ទទួល​ស្គាល់​សា​លា​នយោ​បាយ​ទី​ក្រុង​កឹង​ធើ​សម្រេច​បទ​ដ្ឋាន​ កម្រិត​ ១ នៅ​ចុង​ឆ្នាំ​នេះ​ ខិត​ខំ​ឈាន​ដល់​សម្រេច​បទ​ដ្ឋាន​កម្រិត​ទី​២ នៅ​ឆ្នាំ​២០២៧៕

                                 យ្វី​ខូយ - ថាច់​ធី​

ចែករំលែកអត្ថបទ