06/11/2025 - 05:37

រក្សា​ភាព​សុខ​សាន្ត​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ 

រយៈ​ពេល​កន្លង ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ចំ​ណុះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កា​ម៉ាវ តែង​អនុវត្ត​ល្អ​ភារ​កិច្ច​ការ​ពារ​រឹង​មាំ​អធិប​តេយ្យ​ភាព សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​របស់​ខេត្ត។

 ​​ កម្មា​ភិបាល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​កោះ​ហង​ជោយ ពិនិត្យ​សុខ​ភាព​អ្នក​នេ​សាទ​រង​គ្រោះ។

តាម​ប្រ​សាសន៍​វរសេនីយ៍​ឯក​បម្រុង ដង​កុង​ង៉េប ប្រ​ធាន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​កោះ​ហង​ជោយ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កា​ម៉ាវ​ថ្មីៗ​នេះ​អង្គ​ភាព​ទើប​ចាត់​កម្មា​ភិបាល យុទ្ធ​ជន និង​មធ្យោ​បាយ​ជួយ​សង្រ្គោះ​នា​វិក​កប៉ាល់​នេ​សាទ​ដែល​លិច​នៅ​ផ្ទៃ​សមុទ្រ​នាំ​ចូល​កាន់​ច្រាំង​ដោយ​សុ​វត្ថិ​ភាព ធា​នា​អា​យុ​ជី​វិត​និង​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នេ​សាទ។ តាម​រយៈ​នោះ ពេល​បាន​ទទួល​ដំ​ណឹង​របស់​លោក​ហូ​វុាំង នៅ​ឃុំ​តឹង​ធ្វី ខេត្ត​វិញ​ឡុង ម្ចាស់​កប៉ាល់​នេ​សាទ​ពាក់​ស្លាក BT ៩៣១​៨៥ TS ដែល​លោក​ហ្វិញ​ថាយ​បាវ ជា​ប្រ​ធាន​ក្រុម​នា​វិក ហើយ​នៅ​លើក​ប៉ាល់​មាន​នា​វិក ២ នាក់​ទៀត ប្រ​កប​របរ​អូស​សំ​ណាញ់។ ក​ប៉ាល់​នេ​សាទ​ចេញ​ពី​កំ​ពង់​ផែ​ច្រក​សមុទ្រ​សុង​ដុក ឃុំ​សុង​ដុក ខេត្ត​កា​ម៉ាវ កំ​ពុង​ធ្វើ​នេ​សាទ​នៅ​ចម្ងាយ​ពី​កោះ​ហង​ជោយ​ប្រ​មាណ ៣ គា​វុត នៅ​ទិស​អា​គ្នេយ៍​ក៏​ត្រូវ​រលក​វាយ​លិច។ ខណៈ​នោះ មាន​កប៉ាល់ BT ៩២៦​៣៧ TS កំ​ពុង​នេ​សាទ​នៅ​ក្បែរ​នោះ ក៏​បាន​ជួយ​សង្គ្រោះ​នា​វិក​ដោយ​សុ​វត្ថិ​ភាព ចំ​ណែក​កប៉ាល់​នេ​សាទ​ត្រូវ​លិច។

ភ្លាម​ៗនោះ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​កោះ​ហង​ជោយ បាន​ចាត់​កម្មា​ភិ​បាល យុទ្ធ​ជន ១០ នាក់ ប្រើ​ប្រាស់​មធ្យោ​បាយ​របស់​អង្គ​ភាព​និង​កំ​ណែន​កប៉ាល់​នេ​សាទ CM  ០២​៨៥០ TS របស់​លោក​ឡេវុាំង​កាត់ នៅ​ឃុំ​សុង​ដុក ខេត្ត​កា​ម៉ាវ ចេញ​ទៅ​សមុទ្រ​ជួយ​សង្គ្រោះ​បន្ទាន់។ ដោយ​សារ​រលក​ធំ ខ្យល់​ខ្លាំង ក្រោយ​ពី​ខិត​ខំ​ប្រឹង​ប្រែង​ជា​ច្រើន​ថ្ងៃ កម្មា​ភិបាល យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន បាន​ជួយ​អូស​កប៉ាល់​នេ​សាទ​ជួប​គ្រោះ​ថ្នាក់ និង​នាំ​អ្នក​នេ​សាទ​ចូល​កាន់​កោះ​ហង​ជោយ​ដោយ​សុ​វត្ថិ​ភាព។

ទន្ទឹម​នឹង​នោះ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ក្នុង​ខេត្ត នៅ​ទាំង​ចាត់​តាំង​ល្បាត​ត្រួត​ពិ​និត្យ​ជា​ប្រ​ចាំ ដើម្បី​ធា​នា​សន្តិ​សុខ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។ ថ្មីៗ​នេះ ខណៈ​ពេល​កំ​ពុង​ដើរ​ល្បាត​ការ​ពារ​អធិប​តេយ្យ សន្តិ​សុខ​តំ​បន់​ព្រំ​ដែន ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ញ៉ា​ម៉ាក សង្កាត់​ហ៊ីប​ថាញ់ បាន​ប្រ​ទះ​ឃើញ​យុវ​ជន ពីរ​នាក់​កំ​ពុង​លួច​កាត់​ខ្សែ​ស្ពាន់​ទួរ​ប៊ីន​វា​យោ​អគ្គិ​សនី។ ឆ្លង​តាម​រយៈ​ពិនិត្យ​បញ្ជាក់​មុខ​សញ្ញា​ទាំង​ពីរ​នាក់​នោះ​គឺ ទ្រឿង​វុាំង​ថាំង និង​លី​ហុង​ធឿង ទាំង​ពីរ​នាក់​ស្នាក់​នៅ​អនុ​សង្កាត់​បៀង​ដុង A  សង្កាត់​ហ៊ីប​ថាញ់។ វត្ថុ​តាង​រឹប​អូស​បាន​នៅ​កន្លែង​កើត​ហេតុ រួម​មាន​ខ្សែ​អគ្គិសនី​ស្ពាន់​ទម្ងន់ ៣,៥ គី​ឡូ​ក្រាម។ បច្ចុប្បន្ន ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ញ៉ា​ម៉ាក​បាន​បំ​ពេញ​បែប​បទ​ប្រ​គល់​ឱ្យ​នគរ​បាល បន្ត​វិ​និច្ឆ័យ​តាម​ច្បាប់។

វរសេនីយ៍​ត្រី ឡេ​វុាំង​ហ្វិញ ស្នង​ការ​នយោ​បាយ អនុ​ប្រ​ធាន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ញ៉ា​ម៉ាក ឱ្យ​ដឹង៖ “ទង្វើ​បំ​ផ្លិច​បំ​ផ្លាញ​ទ្រព្យ​សម្បត្តិ​សំ​ណង់​វា​យោ​អគ្គិ​សនី ដែល​ជា​សំ​ណង់​ថាម​ពល​ដ៏​សំ​ខាន់​របស់​ជាតិ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ខាត​បង់​សេដ្ឋ​កិច្ច និង​ផ្តល់​ផល​ប៉ះ​ពាល់​ដល់​ដំ​ណើរ​ការ​នៃ​ប្រ​ព័ន្ធ​អគ្គិស​នី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្កប់​ហា​និភ័យ​បាត់​សុ​វត្ថិ​ភាព​ដល់​បណ្តាញ​អគ្គិ​សនី និង​ល្មើស​ច្បាប់​ដ៏​ធ្ងន់​ធ្ងរ​ទៀត​ផង។ ព្រោះ​ហេតុ​នោះ ប្រ​ជា​ជន​គប្បី​លើក​កម្ពស់​ស្មារតី​ការ​ពារ​ទ្រព្យ​សម្បត្តិ​រួម ពេល​ប្រ​ទះ​ឃើញ​ទង្វើ​បំ​ផ្លិច​បំ​ផ្លាញ​សំ​ណង់ គប្បី​ជូន​ដំ​ណឹង​ជា​បន្ទាន់​ដល់​ស្ថា​ប័ន​សមត្ថ​កិច្ច ដើម្បី​វិនិច្ឆ័យ​បាន​ទាន់​ពេល”៕

   យ្វី​អាញ-វិមាន

ចែករំលែកអត្ថបទ