ដោយចេះអនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនក្នុងការផលិត គ្រួសារបងឡឹមង៉ុកហាយ នៅភូមិកាង៉ាម ឃុំសុងឡុក ខេត្តវិញឡុង បានឈានឡើងធូរធារ ដោយសារទម្រង់ដាំក្រូចឆ្មារគ្មានគ្រាប់។

ចម្ការក្រូចឆ្មារគ្មានគ្រាប់របស់បងឡឹមង៉ុកហាយ ក្នុងដំណាក់កាលប្រមូលផល។
ដោះដូរជាមួយនឹងយើងខ្ញុំ បងឡឹមង៉ុកហាយ ឱ្យដឹង៖ “កន្លងហើយ សមាគមកសិករឃុំសុងឡុក បានមកចលនាកសាងទម្រង់ដាំក្រូចឆ្មារគ្មានគ្រាប់ ហើយបានក្រុមហ៊ុន The Fruit Republic ម៉ៅទិញផលិតផល ខ្ញុំនិងមាមីងនៅទីនេះមានក្តីត្រេកអរខ្លាំងណាស់។ ឆ្នាំ ២០២៣ គ្រួសារខ្ញុំបានបង្វែរផ្ទៃដីធ្វើស្រែមិនសូវបានផលចំនួន ១៧ កុងមកដាំក្រូចឆ្មារគ្មានគ្រាប់។ ចាប់ពីដាំរហូតដល់ពេលប្រមូលផលប្រមាណ ១៨ ខែ ទិន្នផលសម្រេចប្រមាណពី ៣-៥ តោន/កុងក្នុងមួយឆ្នាំ។ រដូវក្រូចឆ្មារឆ្នាំ ២០២៤ កន្លង ខ្ញុំប្រមូលផលបានជាង ១០ តោន លក់បាន ១៧០ លានដុង ក្រោយពីទូទាត់រួចនៅចំណេញបានប្រមាណ ១២០ លានដុង។ បច្ចុប្បន្ន ក្រូចឆ្មារកំពុងលូតលាស់ល្អ សង្ឃឹមថាក្រូចឆ្មាររដូវឆ្នាំ ២០២៥ នឹងប្រមូលផលបានប្រមាណ ៣០ តោន លក់ក្នុងតម្លៃពី ១៥.០០០-១៧.០០០ដុងក្នុងមួយគីឡូក្រាម តាមការប៉ាន់ស្មាននឹងរកបានប្រាក់ចំណេញប្រមាណ ៣៦០លានដុង ខ្ពស់ជាងច្រើនដងបើប្រៀបនឹងធ្វើស្រែ។ ពេលចូលរួមទម្រង់នេះ កសិករបានក្រុមហ៊ុនវិនិយោគពូជ ណែនាំបច្ចេកទេស ធានាទិញផលិតផល តម្លៃទាបបំផុតគឺ ១០.០០០ ដុងក្នុងមួយគីឡូក្រាម បើតម្លៃទីផ្សារខ្ពស់ជាង សន្យាទិញដោយតម្លៃខ្ពស់ជាងទីផ្សារ”។

បងឡឹមង៉ុកហាយ (ខាងស្តាំ) កំពុងបែងប្រភេទក្រូចឆ្មារ។
បងឡឹមង៉ុកហាយ ឱ្យដឹងបន្ថែម៖ “ដើម្បីទម្រង់អភិវឌ្ឍមានប្រសិទ្ធភាពនិងផលិតផលមានច្រកចេញលំនឹង ខ្ញុំបានចូលរួមសហករណ៍ដាំក្រូចឆ្មារគ្មានគ្រាប់នៅឃុំសុងឡុក។ ពេលចូលរួមសហករណ៍ យើងខ្ញុំបានជំនួយបច្ចេកទេស មានវិស្វករចុះមកមើលដល់ចម្ការ និងដោះដូរបច្ចេកទេសតាមរយៈក្រុម Zalo របស់សហករណ៍”។
លោក ង្វៀងវុាំងគូយ ប្រធានសមាគមកសិករឃុំសុងឡុក ឱ្យដឹង៖ “ដើម្បីជួយកសិករបង្វែររចនាសម្ព័ន្ធផលិតមានប្រសិទ្ធភាព បង្កើនប្រាក់ចំណូល និងលំនឹងច្រកចេញ ផ្តើមពីប្រភពទុនមូលនិធិឧបត្ថម្ភកសិករ សមាគមបានឧបត្ថម្ភកសិករ ៣៤ នាក់ នៅតាមភូមិកាង៉ាម ភូមិសម្តេច ភូមិដៃទែន ភូមិតឹងង៉ាយនិងចាយឺ ដាំក្រូចឆ្មារគ្មានគ្រាប់ ១៥,៣៥ ហិកតា សរុបថវិកាប្រមាណ ៥០០លានដុង។ ទម្រង់ដាំក្រូចឆ្មារគ្មានគ្រាប់របស់បងឡឹមង៉ុកហាយ និយាយដោយឡែក និងគ្រួសារកសិករក្នុងឃុំ និយាយរួមបានពង្រីកប្រសិទ្ធភាពជាក់ស្តែង។ សមាគមកំពុងលើកទឹកចិត្តកសិករបើកទូលាយទម្រង់នេះ”៕
សើុងម៉ាល័យ-វិមាន