30/10/2025 - 05:40

ធា​នា​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​ទឹក​ 

ថ្មី​ៗ​នេះ​ ដោយ​សារ​ឥទ្ធិ​ពល​នៃ​ព្យុះ​ ភ្លៀង​ធំ​ រួម​ជា​មួយ​នឹង​ខ្យល់​ខ្លាំង​ បាន​បង្ក​ផល​ប៉ះ​ពាល់​ដល់​សកម្ម​ភាព​ពា​ណិជ្ជ​កម្ម​និង​ការ​ធ្វើ​ដំ​ណើរ​របស់​ប្រ​ជា​ជន​ សំ​ខាន់​គឺ​ចរា​ចរណ៍​ផ្លូវ​ទឹក។​ ផ្ដើម​ពី​នោះ​ នគរ​បាល​ខេត្ត​កា​ម៉ាវ បាន​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា​នូវ​វិធាន​ការ​ដើម្បី​រួម​ចំ​ណែក​បន្ថយ​ហានិ​ភ័យ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ផ្លូវ​ទឹក​ឱ្យ​នៅ​កម្រិត​ទាប​បំ​ផុត។​

ដើរ​ល្បាត​ ​ត្រួត​ពិនិត្យ​ ដើម្បី​រក​ឃើញ​និង​វិនិច្ឆ័យ​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ករណី​ល្មើស​ច្បាប់។​

វរសេនីយ៍​ឯក​បម្រុង​ ប៉ុយ​ទ្រុង​កៀង​ ប្រ​ធាន​ការិ​យា​ល័យ​ប៉ូ​លីស​ចរា​ចរណ៍​ នគរ​បាល​ខេត្ត​កា​ម៉ាវ ឱ្យ​ដឹង៖ “បច្ចុប្បន្ន​ ប៉ូ​លិស​ចរា​ចរណ៍​ បាន​សហ​ការ​ជា​មួយ​នឹង​សាខា​នាយ​កដ្ឋាន​ចរា​ចរណ៍​ផ្លូវ​ទឹក​ក្នុង​តំ​បន់​ និង​សា​ខា​នាយ​កដ្ឋាន​ត្រួត​ ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​ខេត្ត​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​ព្រម​ៗ​គ្នា​វិធាន​ការ​ដែល​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ធា​នា​សណ្តាប់​ធ្នាប់​ និង​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​ទឹក។​ ក្នុង​នោះ​ ផ្តោត​លើ​ការ​អនុ​វត្ត​ភារកិច្ច​សំ​ខាន់​ពីរ គឺ​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​ និង​បង្កើន​ការ​ត្រួត​ពិ​និត្យ​ វិនិច្ឆ័យ​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​មធ្យោ​បាយ​ដឹក​លើស​ទម្ងន់​កំ​ណត់​ គ្មាន​សញ្ញា​បត្រ​ គ្មាន​វិញ្ញា​បន​បត្រ​វិជ្ជា​ជីវៈ​ កំ​ពង់​ចម្លង​មិន​ស្រប​ច្បាប់​ និង​មិន​ធា​នា​សុវត្ថិ​ភាព​តាម​សេច​ក្ដី​កំ​ណត់​ក្នុង​ពេល​ដឹក​អ្នក​ដំ​ណើរ”។​

មក​ដល់​ពេល​នេះ​ កង​កម្លាំង​នគរ​បាល​ចរា​ចរណ៍​ បាន​ចាត់​តាំង​ដើរ​ល្បាត​លើ​ផ្លូវ​ទឹក​ជាង​៣០០លើក រក​ឃើញ​និង​ពិន័យ​រដ្ឋ​បាល​២១៩ ករណី។​ ចាត់​តាំង​ឃោ​សនា​ ណែ​នាំ​បំ​ណិន​ចូល​រួម​ចរា​ចរណ៍​ផ្លូវ​ទឹក​ចំ​នួន​២០លើក ដោយ​មាន​ប្រ​ជា​ជន​ចូល​រួម​ជាង​១.៥០០លើក​នាក់​ និង​ចែក​ខិត្ត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​ច្បាប់​ស្តី​ពី​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​ទឹក​ជាង​២.០០០​សន្លឹក។​

បង​ស្រី​ ឡេ​ធីប៊ិក ម្ចាស់​ទូក​ចម្លង​នៅ​ឃុំ​ហ្វា​ប៊ិញ ខេត្ត​កា​ម៉ាវ ឱ្យ​ដឹង៖ “អា​ស្រ័យ​បង​ៗ​ប៉ូ​លិស​ចរា​ចរណ៍​ចុះ​មក​ត្រួត​ពិនិត្យ​និង​ក្រើន​រំលឹក​ជារឿយ​ៗ​ ដូច្នេះ​ខ្ញុំ​បាន​ម្ចាស់​ការ​បំ​ពាក់​ឧប​ករណ៍​សុវត្ថិ​ភាព​ដល់​អ្នក​ដំ​ណើរ​ មាន​ដូច​ អាវ​ពោង​ ឧប​ករណ៍​បណ្តែត​ដំ​ឡើង​ភ្លើង​សញ្ញា​ បន្ទះ​ទ្រាប់​ ការ​ពារ​ការ​ប៉ះ​ទង្គិច​និង​បង្គោល​សម្រាប់​ចង​មធ្យោ​បាយ​ចូល​ចត​។​ ទន្ទឹម​នឹង​នោះ​ ណែ​នាំ​សិស្សា​នុសិស្ស​ពាក់​អាវ​ពោង​ពេល​ធ្វើ​ដំ​ណើរ​តាម​ទូក-ដ ដើម្បី​ធា​នា​សុវត្ថិ​ភាព” ។​

ព្រម​ជា​មួយ​នោះ​ កង​កម្លាំង​សមត្ថ​កិច្ច​ក៏​បាន​ត្រួត​ពិ​និត្យ​ ជួយ​សម្រួល​និង​ជូន​ដំ​ណឹង​ដល់​អ្នក​បើក​បរ​មធ្យោ​បាយ​ក្ដាប់​ច្បាស់​និង​ម្ចាស់​ការ​នៅ​ពេល​បើក​បរ​ឆ្លង​កាត់​តំ​បន់​ដែល​មាន​ខ្សែ​ទឹក​កួច​គ្រោះ​ថ្នាក់​ ក៏​ដូច​ជា​តាម​ដង​ព្រែក​ដែល​មាន​ហា​និ​ភ័យ​អាច​បង្ក​គ្រោះ​ថ្នាក់​ផ្សេងៗ។​ ពិ​និត្យ​និង​បង្ខំ​ឱ្យ​ធ្វើ​ការ​រុះ​រើ​នេសាទ​ឧប​ករណ៍​ដែល​ប្រ​ជា​ជន​ដាក់​តាម​ព្រែក​បង្ក​រាំង​ស្ទះ​ចរា​ចរណ៍។​ ណែ​នាំ​ដល់​ម្ចាស់​កំ​ពង់​ចម្លង​ និង​ម្ចាស់​ទូក​ចម្លង​ឱ្យ​ដំ​ឡើង​ភ្លើង​សញ្ញា​ បន្ទះ​ទ្រាប់​ការ​ពារ​ការ​ប៉ះ​ទង្គិច​ និង​បង្គោល​សម្រាប់​ចង​មធ្យោ​បាយ​ចូល​ចត។​ បង្កើន​ការ​ត្រួត​ពិនិត្យ​ឧប​ករណ៍​សង្គ្រោះ​ជីវិត​ សញ្ញា​បត្រ​ វិញ្ញា​បន​បត្រ​វិជ្ជា​ជីវៈ​របស់​ម្ចាស់​ទូក​-ដ វិញ្ញា​បន​បត្រ​សុវត្ថិ​ភាព​បច្ចេក​ទេស និង​ការ​ពារ​បរិស្ថាន​នៃ​មធ្យោ​បាយ​នានា​ស្រប​តាម​សេចក្ដី​កំ​ណត់​នៃ​ច្បាប់។​

វរសេនីយ៍​ទោ ត្រឹង​មិញ​វៀត​ ប្រ​ធាន​ប៉ុស្ដិ៍​ប៉ូលិស​ចរា​ចរណ៍​ផ្លូវ​ទឹក​និញក្វើយ ឱ្យ​ដឹង៖ “ដើម្បី​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ឱ្យ​នៅ​កម្រិត​ទាប​បំ​ផុត​ ប៉ុស្ដិ៍​បន្ត​ការ​យាម​ល្បាត​ ត្រួត​ពិនិត្យ​តាម​កាល​កំ​ណត់ និង​ដោយ​ចៃ​ដន្យ​ដើម្បី​ប្រ​ទះ​ឃើញ​និង​វិនិច្ឆ័យ​យ៉ាង​ម៉ឺង​ម៉ាត់​ការ​ល្មើស​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​ទឹក។​ យើង​ខ្ញុំ​ក្រើន​រំលឹក​ប្រ​ជា​ជន​ គប្បី​ធា​នា​រាល់​កត្តា​សុវត្ថិ​ភាព​នៅ​ពេល​ចូល​រួម​ចរា​ចរណ៍​ផ្លូវ​ទឹក​ នោះ​ក៏​ជា​វិធាន​ការ​ដ៏​មាន​ប្រ​សិទ្ធ​ភាព​បំ​ផុត​ ដើម្បី​ការ​ពារ​ឧបទ្ទវ​ហេតុ​ដែល​កើត​មាន”៕

       យ្វី​អាញ​និង​ទ្រុង​ង្វៀង​-បកប្រែ៖ ថាច់​ធី

ចែករំលែកអត្ថបទ