ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/10/2025 - 09:43

រៀប​ចំពិ​ធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ ឆ្នាំ​២០២៥ ធា​នា​សុវត្ថិ​ភាព​ ប្រ​សិទ្ធ​ភាព​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ 

លោក​ស្រី​ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ដឹក​នាំ​កិច្ច​ប្រ​ជុំ​ជា​មួយ​ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណៈ​ ផ្នែក​ និង​ភូមិ​ភាគនានា​ ដែល​ពាក់​ព័ន្ធ​អំ​ពី​ការ​រៀប​ចំ​ពិ​ធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​-ង ឆ្នាំ​២០២៥ ។

 ​  លោក​ស្រី​ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីក្រុង​កឹង​ធើ
ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ។

តាម​ផែន​ការ​លេខ ៨៨​/KH​-UBND ចុះ​ថ្ងៃ​ទី ២៦ ខែ​កញ្ញា​ ឆ្នាំ​២០២៥ របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​ អំ​ពី​ការ​រៀប​ចំ​ពិ​ធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​-ង ឆ្នាំ​២០២៥ សកម្ម​ភាព​សំ​ខាន់​ៗ​នៃ​បុណ្យ​អក​អំ​បុក​ឆ្នាំ​នេះ​ ត្រូវ​បាន​ប្រា​រព្ធ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​ ដល់​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា​ នៅ​សង្កាត់​ភូឡើយ​និង​សង្កាត់​សុក​ត្រាំង។ ក្នុង​នោះ​ កម្ម​វិធី​នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង​១៩ ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​ នៅ​ទី​លាន​បាច់​ឌាំង សង្កាត់​ភូ​ឡើយ​ ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរ​ទស្សន៍​នៃ​កា​សែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ។

ចំ​ណុច​សំ​ខាន់​នៃ​បុណ្យ​អក​អំ​បុក​ឆ្នាំ​នេះ​ គឺ​ពិធី​ប្រ​ណាំង​ទូក​-ង នឹង​ប្រ​ព្រឹត្ត​ទៅ​រយៈ​ពេល​២​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា​។ ក្រៅ​ពី​នោះ​ នៅ​ទាំង​មាន​ពិធី​បុណ្យ​សំ​ពះ​ព្រះ​ខែ បណ្តែត​ប្រ​ទីប​និង​សម្តែង​បង្ហាញ​ទូក​គែ​ហ៊ៅ; ផ្សារ​ណាត់​ជំ​រុញ​ពា​ណិជ្ជ​កម្ម​ ផលិត​ផល OCOP ទី​ក្រុង​កឹង​ធើ និង​ផលិត​ផល​ពិ​សេស​របស់​តំ​បន់​; តាំង​ពិ​ព័រណ៍​ ឧទ្ទេស​នាម​ផលិត​ផល OCOP ផលិត​ផល​ទេស​ចរណ៍​របស់​ភូមិ​ភាគ​នានា​ក្នុង​ទី​ក្រុង…។

ពិធី​ប្រ​ណាំង​ទូក​-ង​ឆ្នាំ​នេះ​ តាម​ការ​គ្រោង​ទុក​នឹង​មាន​ទូក​-ង​បុរស​ ទូក​-ង​នារី​ក្នុង​និង​ក្រៅ​ខេត្ត​ចូល​រួម​អុំ​ប្រ​ណាំង​ប្រ​មាណ​៦០​ទូក។

តាម​របាយ​ការណ៍​របស់​មន្ទីរ​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍ មក​ទល់​ពេល​នេះ​ ការ​ត្រៀម​លក្ខណៈ​ រៀប​ចំ​ពិ​ធី​បុណ្យ​នេះ​បាន​អនុ​វត្ត​បន្ទាន់​ មាន​ប្រ​សិទ្ធ​ភាព​ ធា​នា​ត្រឹម​ត្រូវ​តាម​ល្បឿន​ដំ​ណើរ​ការ។ មន្ទីរ​បាន​ផ្តើម​ដំ​ណើរ​ការ​ចុះ​ទៅ​ពិនិត្យ​ទី​តាំង​រៀប​ចំ​សកម្ម​ភាព​និង​អនុ​វត្ត​បែប​បទ ការ​ងារ​ដែល​ជាប់​ពាក់​ព័ន្ធ។ ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណៈ​ ផ្នែក​និង​ភូមិ​ភាគនានា​បាន​របាយ​ករណ៍​ជូន​ពី​បញ្ហា​ជា​ច្រើន​អំ​ពី​ការ​ធា​នា​អនា​ម័យ​បរិស្ថាន​ សន្តិ​សុខ សណ្តាប់​ធ្នាប់​ ការ​ងារ​រៀប​ចំ​ផ្សារ​ណាត់​និង​ពិធី​ប្រ​ណាំង​ទូក​-ង…។

ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ស្រី​ង្វៀង​ធីង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ចង្អុល​ការ​ដល់​មន្ទីរ​ គណៈ​ ផ្នែក​និង​ភូមិ​ភាគ​នា​នា​ដែល​ពាក់​ព័ន្ធ​ ផ្អែក​លើ​ផែន​ការ​លេខ ៨៨/KH​-UBND ប្រ​ញឹក​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ភារ​កិច្ច​ដែល​បាន​ប្រ​គល់; ប្រ​ញាប់​ដាក់​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ដើម្បី​ចេញ​សេចក្តី​សម្រេច​បង្កើត​គណៈ​កម្មការ​ចាត់​តាំង​ និង​អនុ​គណៈ​កម្ម​ការ​ជំ​នួយ​ការ​ដល់​គណៈ​កម្ម​ការ​ចាត់​តាំង​ពិធី​បុណ្យ។ ទន្ទឹម​នឹង​នោះ​ ផ្សព្វ​ផ្សាយ​ចលនា​អ្នក​ឧបត្ថម្ភ​សម្រាប់​សកម្ម​ភាព​នៅ​ក្នុង​ពិធី​ប្រ​ណាំង​ទូក​-ង។ គ្រប់​មន្ទីរ​ គណៈ​ ផ្នែក​ពាក់​ព័ន្ធ​ ទៅ​តាម​មុខ​ងារ​និង​ភារ​កិច្ច​ អនុ​វត្ត​ល្អ​ផ្នែក​ការ​ងារ​ដែល​បាន​ប្រ​គល់។ កា​សែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ មន្ទីរ​វប្ប​ធម៌​ កីឡា​និង​ទេស​ចេណ៍ ផ្តោត​សំ​ខាន់​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​ពី​លក្ខណៈ​ពិ​សេស​ អំ​ឡុង​ពេល​មុន​ ក្នុង​និង​ក្រោយ​ពិ​ធី​បុណ្យ​អក​អំ​បុក​ ដើម្បី​ធា​នា​បង្ក​ភាព​សាយ​ភាយ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ៕

                                     ឌាំង​ហ្វិញ​-មុនី

ចែករំលែកអត្ថបទ