(កឹងធើOnline) - វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកុមារទីក្រុងកឹងធើ បានកត់សម្គាល់ ជារៀងរាល់ឆ្នាំក្នុងរដូវទឹកជំនន់នៅភាគខាងលិច ចំនួនកុមារត្រូវពស់ចឺកនាំចូលមន្ទីរពេទ្យព្យាបាល មាននិន្នាការកើនឡើង។ ព្រោះហេតុនោះ វេជ្ជបណ្ឌិត ផ្តល់អនុសាសន៍ដល់គ្រួសារដែលមានកុមារតូច គប្បីយកចិត្តទុកដាក់ទប់ស្កាត់ហានិភ័យកុមារត្រូវពស់ខាចឺកពីបរិស្ថានរស់នៅជុំវិញ។
ទន្ទឹមនឹងនោះ បើចៃចន្យត្រូវពស់ចឹក គប្បីវិនិច្ឆ័យឱ្យត្រូវរបៀប គម្បីនាំកុមារទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីសង្គ្រោះបានទាន់ពេល ចៀសវាងអាការៈប្រែប្រួលអាចគំរាមកំហែងដល់អាយុជីវិត។

វេជ្ជបណ្ឌិតរំលឹកពីហានិភ័យកុមារត្រូវពស់ខាំក្នុងរដូវទឹកជំនន់។ រូប៖ មន្ទីរពេទ្យផ្តល់ជូន។
វេជ្ជបណ្ឌិត ឯកទេស I ង្វៀងត្រុងង៉ៀ អនុប្រធានផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកុមារទីក្រុងកឹងធើ ឱ្យដឹង៖ នៅថ្ងៃទី ២៩ ខែកញ្ញា ផ្នែកសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ បានទទួលកុមារ៣នាក់ត្រូវពស់ចឹកក្នុងពេលតែមួយ។ ទាំង៣ករណីនេះ សុទ្ធតែត្រូវពស់ចឹក មានអាការៈវិបត្តិឈាមកក ត្រូវបញ្ចូលសេរ៉ូមឈាមបន្សាបពិសពស់។
វេជ្ជបណ្ឌិត ត្រុងង៉ៀ ផ្តល់អនុសាសន៍ដល់អាណាព្យាបាលនូវប្រការគួរធ្វើ និងមិនគួរធ្វើ នៅពេលដែលកុមារនិយាយដោយឡែក និងមនុស្សគ្រប់រូបនិយាយរួម ពេលត្រូវពស់ចឹក៖
ប្រការគួរធ្វើ
ដំបូងបង្អស់ មនុស្សចាស់គួរនិយាយឱ្យកុមារស្ងប់អារម្មណ៍។ ពេលត្រូវពស់ចឹក កុមារតែងភ័យស្លន់ស្លោ និងព្រួយបារម្ភ បណ្តាលឱ្យចង្វាក់បេះដូងលោតលឿន ធ្វើឱ្យពិសចលនាលឿន។
ដាច់ខាតមិនឱ្យជនរងគ្រោះដើរដោយខ្លួនឯង។ អ្នកជួយសង្គ្រោះបឋម ត្រូវចងគាបជើង ឬដៃរបស់កុមារមិនឱ្យកម្រើកដោយឃ្នាប។ ប្រើឃ្នាបរឹង ដើម្បីលំនឹងជើង ឬដៃដែលត្រូវពស់ចឹក។ ឃ្នាបមានឥទ្ធិពលធ្វើឱ្យអ្នកជំងឺកុមារមិនអាចចលនានូវអវយវៈនោះដោយខ្លួនឯងបាន និងជួយកាត់បន្ថយពិសពស់ចលនាលឿន។ អាចចងរុំដោយកម្លាំងល្មម ដើម្បីចៀសវាងមិនឱ្យពិសចលនា (ចៀសវាងចងរុំតឹងពេក បណ្តាលឱ្យស្ទះសរសៃឈាម)។
តាមផ្លូវនាំកុមារទៅកាន់មូលដ្ឋានសុខាភិបាល គប្បីទុកកន្លែងមុខរបួសដែលពស់ចឹកទាបជាងកន្លែងបេះដូង។ បើនៅលើជើង ឬដៃ គឺគប្បីសំយុងដៃ ឬជើងចុះ... ដើម្បីកាត់បន្ថយពិសពស់ចលនាឡើងបេះដូង និងចូលសរសៃឈាមក្នុងរាងកាយ។
ពេលត្រូវពស់ចឹក គប្បីនាំទៅមូលដ្ឋានសុខាភិបាលកាន់តែឆាប់កាន់តែល្អ។ ទោះបីជាករណីណាក៏ដោយពេលត្រូវពស់ចឹក សូម្បីតែពេលកំណត់ដឹងថាពស់គ្មានពិសក៏ដោយ ចំពោះកុមារគឺត្រូវតែវិនិច្ឆ័យ និងតាមដាននៅមន្ទីរពេទ្យដូចជាពស់មានពិសដែរ យ៉ាងហោចណាស់ក្នុង ១២ ម៉ោងដំបូង។ ក្រោយពី២៤ ម៉ោង ការព្យាបាលមិនសូវមានប្រសិទ្ធភាព ឬគ្មានប្រសិទ្ធភាពទេ។
ប្រការមិនគួរធ្វើ
មិនគួររុំ Garo ក្រោយពីកុមារត្រូវពស់ចឹក ពីព្រោះរុំតឹងពេក អាចបណ្តាលឱ្យឈាមមិនអាចចលនាដល់កន្លែងរុំ ញ៉ាំងឱ្យរបួសងាយនឹងរលួយ។ ពេលវេជ្ជបណ្ឌិត ស្រាយរុំចេញ ជាតិពុលនឹងចលនាឡើងបេះដូងក្នុងពេលតែមួយ ធ្វើឱ្យអ្នកជំងឺមានការប្រតិកម្មខ្លាំង អាចបណ្តាលឱ្យស្លាប់ភ្លាមៗ។
មិនត្រូវចាក់វះកាត់ បុក ឬរុកកន្លែងមុខរបួសពស់ចឹកទេ៖ វិធានការទាំងនេះគ្មានប្រយោជន៍ ថែមទាំងបណ្តាលឱ្យគ្រោះថ្នាក់កាន់តែច្រើនដល់អ្នកជំងឺ ធ្វើឱ្យពិសចូលក្នុងប្រព័ន្ធឈាមចលនាលឿនជាងមុន ពីព្រោះបណ្តាលឱ្យដាច់ និងរងរបួសបន្ថែមទៀតនៅពេលចាក់ និងវះកាតនោះ។
កុំបឺតជញ្ជក់ពិស៖ ទង្វើនេះគ្មានប្រសិទ្ធភាពទេ ពីព្រោះពេលពស់ចឹក ពិសបានចូលទៅក្នុងរាងកាយចលនាតាមសរសៃឈាម ការបឺតជញ្ជក់គ្មានប្រសិទ្ធភាព ថែមទាំងធ្វើឱ្យមុខរបួសងាយនឹងក្លាយ និងហូរឈាមទៀតផង...។
មិនត្រូវបិទស្លឹកឈើ ឬឱសថបុរាណដែលមានប្រភពមិនច្បាស់លាស់ទៅលើមុខរបួស ពីព្រោះអាចនឹងធ្វើឱ្យមុខរបួសក្លាយ និងធ្វើឱ្យយឺតយ៉ាវក្នុងការបញ្ជូនកុមារទៅមន្ទីរពេទ្យ ។
បើពស់ងាប់ ឬចាប់បានពស់ ត្រូវយកទៅតាមជាមួយអ្នកជំងឺទៅមន្ទីរពេទ្យ ដើម្បីឱ្យវេជ្ជបណ្ឌិតកំណត់ដឹងថាជាពស់អ្វី។ ក្រៅពីនោះ អ្នកផ្ទះអាចមើលលក្ខណៈសម្គាល់របស់ពស់ (ពណ៌ស្បែក ទ្រង់ទ្រាយក្បាល កន្ទុយស្រកាពស់ជាដើម) ដើម្បីជូនដំណឹងដល់វេជ្ជបណ្ឌិតព្យាបាល។

រដូវទឹកជំនន់រៀងរាល់ឆ្នាំ មន្ទីរពេទ្យកុមារទីក្រុងកឹងធើ ទទួលកុមារត្រូវពស់ចឹកជាច្រើនករណី។
រូប៖ មន្ទីរពេទ្យផ្តល់ជូន។
បង្ការទប់ស្កាត់ពស់
វេជ្ជបណ្ឌិត ត្រុងងៀ ឱ្យដឹង៖ ឆ្លងតាមរយៈការស្រាវជ្រាវរកប្រវត្តិជំងឺបានកត់ត្រា កុមារដែលត្រូវពស់ខាំនៅពេលលេងនៅក្នុងសួន ឬពស់វារចូលផ្ទះខាំកុមារខណៈពេលកំពុងរស់នៅក្នុងផ្ទះ។ អាស្រ័យហេតុនោះ អាណាព្យាបាលគប្បីយកចិត្តទុកដាក់ ដើម្បីបង្ការទប់ស្កាត់ពស់ខាំ៖
រក្សាអនាម័យផ្ទះសម្បែង កាប់ឆ្ការគុម្ពោតព្រៃស៊ុមទ្រុម សម្អាតជុំវិញសួនច្បារ ជុំវិញផ្ទះ ពិសេសក្នុងរដូវភ្លៀង ទឹកជំនន់។
ដេកចងមុង សង្កត់ជើងមុងឱ្យជិត ពិសេសនៅតំបន់មានពស់។
ពេលទៅធ្វើចម្ការ ដើរយប់ ឬធ្វើដំណើរឆ្លងកាត់តំបន់មានដើមឈើស៊ុមទ្រុម គប្បីពាក់ស្បែកជើង ស្បែកជើងកវែង និងស្រោមដៃការពារ។ ពេលប្រទះឃើញពស់នៅក្នុងផ្ទះ មិនត្រូវចាប់ដោយខ្លួនឯងទេ ត្រូវហៅមនុស្សមកជួយចាប់។
បង្រៀនកុមារឱ្យស្គាល់ និងប្រុងប្រយ័ត្នចំពោះពស់ មិនប្រឡែងលេងជាមួយ ឬទៅជិតពស់ឡើយ។ ពិសេស ពស់ស្រកាទ្រនុងកក្រហម បច្ចុប្បន្នមិនទាន់មានសេរ៉ូមឈាមបន្សាបពិសពស់នេះនៅឡើយទេ។
គ្រួសារគប្បីម្ចាស់ការសម្អាតជ្រះស្រឡះកន្លែងជម្រករបស់ពស់ ដូចជាគំនរអុស ស្លឹកស្ងួត សំរាមក្នុងសួនច្បារ និងបិទបាំងប្រហោងជុំវិញផ្ទះ៕
ធូសឿង-វិមាន