25/09/2025 - 05:45

ប្រសិទ្ធភាពនៃចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ 

ជាង​២០​ឆ្នាំ​មក​នេះ ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​នៅ​ខេត្ត​កា​ម៉ាវ បាន​សាយ​ភាយ​ក្នុង​ប្រ​ជា​ជន រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​លើ​ភូមិ​សាស្ត្រ។ ចលនា​នេះ បាន​បង្ក​នូវ​កម្លាំង​សាមគ្គី​របស់​ប្រ​ជា​ជន​ក្នុង​ការ​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ រួម​ចំ​ណែក​បម្រើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​របស់​ខេត្ត។

​ បុគ្គល​និង​សមូហ​ភាព​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិទទួល​
ប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ។

វរសេនីយ៍​ឯក ង្វៀង​ភុក​កឿង នា​យក​រងនគរ​បាល​ខេត្ត​កា​ម៉ាវ ឱ្យ​ដឹង៖ ឆ្លង​កាត់​២០​លើក​ចាត់​តាំង “ទិវា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ” ជា​សន្សឹមៗ​បាន​ស៊ី​ជម្រៅ​ទៅ​ក្នុង​ជីវ​ភាព ក្លាយ​ជា​សកម្ម​ភាព​ដ៏​មាន​អត្ថ​ន័យ រួម​ចំ​ណែក​ជំ​រុញ​ស្មារតី​ប្រ​ជា​ជន​ក្នុង​ការ​ចូល​រួម​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ។ ឆ្នាំ​២០២២ ឃុំ​ផុង​ថាញ់ គឺ​ជា​ភូមិ​ភាគ​មួយ​ក្នុង​ចំ​ណោម​ភូមិ​ភាគ​ទាំង​២០ ក្នុង​ទូ​ទាំង​ប្រ​ទេស មាន​កិត្តិ​យស​បាន​គណៈ​ចង្អុល​ការ ១៣៨ មជ្ឈិមជ្រើស​ធ្វើ​ជា​ទី​តាំង​គំរូ​ចាត់​តាំង​ទិវា​ជួប​ជុំ។ អាច​សង្កេត​ឃើញ​ថា ចលនា​ទូ​ទាំងប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​លើ​ភូមិ​សាស្ត្រ ខេត្ត​សន្សឹមៗ​អភិវឌ្ឍ​ខ្លាំង​ក្លា​មាន​របៀប​ធ្វើ​ច្នៃ​ប្រ​តិដ្ឋ និង​រវៀសរ​វៃ ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​ផ្នែក​ច្បាប់ ពង្រីក​ស្មារតី​ស្វ័យ​គ្រប់​គ្រង​ក្នុង​ប្រ​ជា​ជន រួម​ចំ​ណែក​កសាង ពង្រឹង​ជំ​ហរ​សន្តិ​សុខ​ប្រ​ជា​ជន​រឹង​មាំ​នៅ​មូល​ដ្ឋាន។

ទម្រង់​ខ្លោង​ទ្វារ​សន្តិ​សុខ​សណ្តាប់​ធ្លាប់​ឆ្លាត​វៃ​នៅ​ឃុំ​ផុង​ថាញ់។

មក​ដល់​ពេល​នេះ នគរ​បាល​គ្រប់​លំ​ដាប់​ថ្នាក់ក្នុង​ខេត្ត បាន​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់ សកម្ម​ពង្រឹង​និង​ពង្រីក​នូវ​ទម្រង់អង្គ​ការ​មហា​ជន​ជា​ច្រើន រួម​ចំ​ណែក​នាំ​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​និង​ស៊ី​ជម្រៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពង្រីក​បាន​ស្មារតី​ភ្ញាក់​រលឹក ការ​ទទួល​ខុស​ត្រូវ​របស់​ប្រ​ជា​ជន​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង បង្ការទប់​ស្កាត់​បទ​ល្មើស និង​បាប​គ្រោះ​សង្គម​នៅ​មូល​ដ្ឋាន។ ទូ​ទាំង​ខេត្ត​កា​ម៉ាវ កសាង​បាន១១៨ទម្រង់ នៅ​ចំ​នួន៦៦០កន្លែង។ ក្នុង​នោះ មាន​១៥ទម្រង់ បាន​ក្រ​សួង​នគរ​បាល​ទទួល​ស្គាល់ និង​ពង្រីក​ទូ​ទាំង​ប្រ​ទេស រួម​មាន៖ “ដង​ផ្លូវ​សុវត្ថិ​ភាព និ​យាយ​ថា​ទេ​ជា​មួយ​បទ​ល្មើស​និង​បាប​គ្រោះ​សង្គម”; “៣​សុ​វត្ថិ​ភាព - ៣​មិន”; “ក្រុម​សាសនា​គ្រឹស្ត​ស្វ័យ​គ្រប់​គ្រង ស្វ័យ​បង្ការ​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់”; “ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រ​កូល​អំពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់”; “ក្រុម​អ្នក​នេ​សាទ​ស្វ័យ​គ្រប់​គ្រង​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​លំ​ហ​សមុទ្រ; “ច្រក​ទ្វារ​សន្តិ​សុខ​សណ្តាប់​ឆ្លាត​វៃ”។ល។ លោក​វ៉មិញ​តឹង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​តឹង​ថាញ់ ឱ្យ​ដឹង៖ “ឆ្លង​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត “ទិវា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ” កៀរ​គរ​បាន​កម្លាំង​ចម្រុះ​នៃ​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ទូទាំង​ប្រ​ជា​ជន​ព្រួត​ដៃ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្ត្រ។ ពិ​សេស ប្រ​ជា​ជន​សហ​ការ​ជា​មួយ​កម្លាំង​នគរ​បាល​កសាង​និង​រក្សា​បាន​នូវ​ទម្រង់​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ បង្ការទប់​ស្កាត់ និង​ថ្កោល​ទោស​បទ​ល្មើស​គ្រប់​ប្រ​ភេទ រួម​ចំ​ណែក​ធា​នា​សន្តិ​សុខសុ​វត្ថិ​ភាព​នៅ​ភូមិ​ភាគ”។

តាម​ប្រ​សាសន៍​វរសេនីយ៍​ឯក ង្វៀង​ភុក​កឿង មក​ដល់​ពេល​នេះ “ទិវា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ” មាន​បុគ្គល​និង​សមូហ​ភាព​រាប់​ពាន់​នាក់ បាន​ជូន​មេ​ដាយ​អនុស្សាវ​រីយ៍ “ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ” ប័ណ្ណ​សរ​សើរ​របស់​ក្រ​សួង​នគរ​បាល គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត និង​លិ​ខិត​សរ​សើរ​របស់​នា​យក​នគរ​បាល​ខេត្ត។ ទន្ទឹម​នឹង​នោះ មាន​អំ​ណោយ​រាប់​សិប​ពាន់​ចំ​ណែក អង្ករ​រាប់​រយ​តោន បាន​ជូន​ដល់​ដៃ​ប្រ​ជា​ជន​ដែល​មាន​ស្ថាន​ភាព​លំ​បាក; ផ្ទះ​មនោ​សញ្ចេត​នា​និង​បដិ​ការ​គុណ និង​ផ្ទះ​មេត្តា​ធម៌​រាប់​រយ​ខ្នង​បាន​សង់​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​គោល​នយោ​បាយ; សៀវ​ភៅ​រាប់​ពាន់​ក្បាល និង​កង់​រាប់​រយ​គ្រឿង​បាន​ជំ​នួយ​ដល់​ប្អូនៗ​ក្រី​ក្រ បាន​បន្ត​ទៅ​សា​លា​រៀន​។ល។ ទង្វើ​ជាក់​ស្តែង​ទាំង​នេះ​បាន​ធ្វើ​ឱ្យ “ទិវា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ” ក្លាយ​ជា​ក្តី​រីក​រាយ​រួម ជា “ចំ​ណង​ផ្សារ​ភ្ជាប់” រវាង​ទូ​ទាំង​បក្ស ទូ​ទាំង​ប្រ​ជា​ជន និង​ទូ​ទាំង​កង​ទ័ព​ក្នុង​បុព្វ​ហេតុ​ការ​ពារ​មាតុ​ភូមិ​ក្នុង​ស្ថាន​ភាព​ថ្មី៕

     យ្វី​អាញ-ត្រុង​ង្វៀង-វិមាន

 

ចែករំលែកអត្ថបទ