- ព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៥ លោកង្វៀងវ៉ាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានពិនិត្យទីតាំងដែលគ្រោងនឹងធ្វើពិធីផ្តើមកសាងគម្រោងបង្កើនកម្រិតនិងពង្រីកផ្លូវជាតិលេខ ៩១ (ចាប់ពីគីឡូម៉ែត្រ ០ ដល់គីឡូម៉ែត្រទី៧) ក្នុងទីក្រុងកឹងធើ និងគម្រោងអភិវឌ្ឍន៍ទីក្រុងបៃតង សម្របតាមការប្រែប្រួលអាកាសធាតុ ក្រុងង៉ាបៃ ខេត្តហូវយ៉ាង (មុនពេលរួមបញ្ចូល)។ នេះជាទីតាំងសំខាន់ទាំងពីរក្នុងចំណោមគម្រោងទាំង ១៨ ដែលនឹងត្រូវផ្តើមកសាង និងសម្ពោធ ដើម្បីអបអរសាទរមហាសន្និបាតតំណាងបក្ខភាគទីក្រុងកឹងធើ លើកទី ១ អាណត្តិកាល ២០២៥-២០៣០។

ថ្នាក់ដឹកនាំទីក្រុងកឹងធើ ពិនិត្យទីតាំងដែលគ្រោងនឹងធ្វើពិធីផ្តើមកសាងគម្រោងបង្កើនកម្រិត
និងពង្រីកផ្លូវជាតិលេខ ៩១។
តាមនោះ នៅវេលាម៉ោង ៨ ព្រឹក ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៥ ទីក្រុងកឹងធើ នឹងធ្វើពិធីផ្តើមកសាងនិងសម្ពោធព្រមគ្នានូវគម្រោងចំនួន ១៨ (ក្នុងនោះគម្រោងផ្តើមកសាងចំនួន ៨ និងគម្រោងសម្ពោធចំនួន ១០)។ ក្នុងនោះ ទីតាំងសំខាន់ទាំងពីរនឹងមានការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ ទីតាំងបន្ទាប់បន្សំចំនួន ១០ នឹងផ្សាយតាមអនឡាញ ទីតាំងចំនួន ៥ នឹងធ្វើពិធីសម្ពោធនិងថតរូបដើម្បីផ្សព្វផ្សាយ រីឯគម្រោង ១ ទៀតនឹងធ្វើពិធីសម្ពោធតាមផែនការដោយឡែករបស់អ្នកវិនិយោគ។ ក្រៅពីគម្រោងទាំងពីរនៅទីតាំងសំខាន់ គម្រោងដែលនៅសល់រួមមាន៖ គម្រោងវិនិយោគកសាងដើម្បីជំនួសស្ពានចាស់ៗមួយចំនួននៅលើដងផ្លូវខេត្ត ខេត្តសុកត្រាំង (ចាស់); តំបន់តាំងទីលំនៅឋានថ្មីសង្កាត់ទី ៤ ក្រុងវីថាញ; តំបន់តាំងទីលំនៅឋានថ្មីដុងភូ ៤; ផ្លូវចាប់ពីស្ពានអក្សរ Y ទៅផ្លូវវ៉វ៉ាំងកៀក សង្កាត់ទី ២ ក្រុងសុកត្រាំង ខេត្តសុកត្រាំង (ចាស់); តំបន់តាំងទីលំនៅឋានថ្មីទីរួមស្រុកកៃតាក់ ស្រុកចូវថាញ់A; ខ្សែផ្លូវនិងស្ពានបាឡាង ភ្ជាប់ទៅតំបន់ឧស្សាហកម្មតឹងភូថាញ់; តំបន់តាំងទីលំនៅឋានថ្មីសម្រាប់បម្រើតំបន់ឧស្សាហកម្មស្រុកវិញថាញ់ (ដំណាក់កាលទី ១)។ គម្រោងតំបន់តាំងទីលំនៅឋានថ្មីម៉ាយយ៉ឹម; តំបន់តាំងទីលំនៅឋានថ្មីតឹងហ្វា; កសាងមជ្ឈមណ្ឌលសុខាភិបាលស្រុកមីស្វៀង ខេត្តសុកត្រាំង (ចាស់); តំបន់តាំងទីលំនៅឋានថ្មីតឹងភូថាញ់ ឃុំតឹងភូថាញ់; កសាងទំនប់ការពារបាក់ច្រាំងជាបន្ទាន់នៅតាមប្រឡាយកាយសាន (ច្រាំងខាងជើងប្រឡាយកាយសាន) ចាប់ពីព្រំប្រទល់ខេត្តអានយ៉ាងដល់ប្រឡាយឌឿងស្វួង នៅឃុំវិញទ្រិញ; កសាងមជ្ឈមណ្ឌលសន្និបាតសង្កាត់អូរម៉ូង; កសាងទម្រង់ផ្គត់ផ្គង់សេវាកម្មយន្តកម្មក្នុងវិស័យកសិកម្ម; កសាងថ្មីនិងបង្កើនកម្រិតសាលាអនុវិទ្យាល័យលឿងថេវិញ; គម្រោងរោងចក្រ Westfood។ គម្រោងនិងសំណង់ខាងលើនេះស្ថិតនៅលើភូមិឋាននៃបណ្តាភូមិភាគមួយចំនួន មុនពេលរួមបញ្ចូល។
ពិនិត្យនៅទីតាំងសំខាន់ទាំងពីរ លោកង្វៀងវ៉ាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ រួមជាមួយថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកទីក្រុង ម្ចាស់គម្រោង និងអង្គភាពចាត់តាំងព្រឹត្តិការណ៍ បានត្រួតពិនិត្យនូវខ្លឹមសារនៃសេណារីយ៉ូកម្មវិធីនៃពិធីផ្តើមកសាងនិងសម្ពោធ; សមាសភាពភ្ញៀវអញ្ជើញ; កម្មវិធីផ្សាយបន្តផ្ទាល់ពិធីផ្តើមកសាងនិងសម្ពោធ។ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងក៏បានសំណូមពរឱ្យភូមិភាគពាក់ព័ន្ធសម្អិតសម្អាង សម្អាតអនាម័យនិងធានាសន្តិសុខសណ្តាប់ធ្នាប់សម្រាប់ពិធីផ្តើមកសាងនិងសម្ពោធ៕
ដំណឹងនិងរូបថត÷ អាញខ្វា - បកប្រែ÷ សុផន