កំសាន្ត រឿងពីនេះពីនោះ

19/09/2025 - 07:43

ការ​ដាក់​ទូរ​ស័ព្ទ​ក្នុង​ហោ​ប៉ៅ​ខោ អេក្រង់​គួរ​បែរ​ចូល​ក្នុង​ឬ​ចេញ​ក្រៅ​ 

អ្នក​ភាគ​ច្រើន​មាន​ទម្លាប់​ដាក់​ទូរ​ស័ព្ទ​ក្នុង​ហោ​ប៉ៅ​ខោ ប៉ុន្តែ​មិន​ដឹង​ថា​ គួរ​បែរ​អេ​ក្រង់​ចូល​ក្នុង​ឬ​ចេញ​ក្រៅ​ ហើយ​ពួក​គាត់​ធ្វើ​មិន​ទាន់​បាន​ត្រឹម​ត្រូវ។​

​ រូប​ជា​ឧទា​ហរណ៍។​

ទូរ​ស័ព្ទ​បាន​ក្លាយ​ជា​ផ្នែក​មួយ​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវ​ភាព​របស់​យើង។​ ទៅ​ណា​មក​ណា​ យើង​តែង​យក​ទូរ​ស័ព្ទ​ទៅ​ជា​មួយ។​ មាន​អ្នក​ជា​ច្រើន​ តែង​ដាក់​ទូរ​ស័ព្ទ​ក្នុង​កា​បូប​ ប៉ុន្តែ​មិន​តិច​អ្នក​ក៏​ដាក់​ទូរ​ស័ព្ទ​ក្នុង​ហោ​ប៉ៅ​ខោ ដើម្បី​ងាយ​ស្រួល​ទំ​នាក់​ទំ​នង។​

មាន​ការ​ស្រ​ពេច​ស្រ​ពិល​ម្យ៉ាង​ខណៈ​ពេល​ដាក់​ទូរ​ស័ព្ទ​ដៃ​ក្នុង​ហោ​ប៉ៅ​ខោ ថា​តើ​គួរ​ដាក់​អេ ក្រង់​បែរ​ចូល​ក្នុង​ឬ​ចេញ​ក្រៅ។​

ខាង​ក្រោម​នេះ​គឺគន្លឹះ​មួយ​ចំ​នួន​ដាក់​ទូរ​ស័ព្ទ​ក្នុង​ហោ​ប៉ៅ​ខោ ដែល​អ្នក​មិន​ធ្លាប់​ដឹង​ ត្រូវ​បាន​គេ​ហ​ទំ​ព័រ​ Sohu ចុះ​ផ្សាយ។​

ដាក់​អេ​ក្រង់​ទូរ​ស័ព្ទ​បែរ​ចូល​ក្នុង​

នៅ​ពេល​ដាក់​ទូរ​ស័ព្ទ​ក្នុង​ហោ​ប៉ៅ​ខោ អេ​ក្រង់​គួរ​តែ​បែរ​ចូល​ក្នុង​ ជំ​នួស​ឱ្យ​ការ​បែរ​ចេញ​ក្រៅ។​ ប្រ​សិន​បើ​អេ​ក្រង់​ទូរ​ស័ព្ទ​បែរ​ចេញ​ក្រៅ​ វា​នឹង​ងាយ​ស្រាំ​ឬ​បែក​នៅ​ពេល​ធ្វើ​ដំ​ណើរ​ចុះ​ឡើង​ប៉ះ​ទង្គិច។​ ម្យ៉ាង​ទៀត​ ដោយ​សារ​ថ្ម​របស់​ទូរ​ស័ព្ទ​ដៃ​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោយ​ ការ​បែរ​អេ​ក្រង់​ចូល​ក្នុង​ ក៏​មាន​អត្ថ​ប្រ​យោជន៍​សម្រាប់​ភាយ​កំ​ដៅ​ទូរ​ស័ព្ទ​ផង​ដែរ។​

ដាក់​រន្ធ​សាក​ថ្ម​ទូរ​ស័ព្ទ​ដៃ​បែរ​ឡើង​លើ​

មាន​អ្នក​ភាគ​ច្រើន​ដាក់​ទូរ​ស័ព្ទ​ក្នុង​ហោ​ប៉ៅ​ខោ បន្ទាប់​ពី​ប្រើ​រួច​ ហើយ​តែង​បែរ​រន្ធ​សាក​ថ្ម​ទូរ​ស័ព្ទ​ចុះ​ក្រោម។​ ចំ​ណុច​នេះ​គឺធ្វើ​មិន​ត្រូវ​ ពី​ព្រោះ​លំ​អងធូលី​និង​សរ​សៃ​សូត្រ​នៅ​ក្នុង​ហោ​ប៉ៅ​អាច​ចូល​ទៅ​ក្នុង​ឧប​ករណ៍​បំ​ពង​សម្លេង​ និង​រន្ធ​សាក​ថ្ម​ទូរ​ស័ព្ទ​ ដែល​ធ្វើ​ឱ្យ​សំ​ឡេង​របស់​ទូរ​ស័ព្ទ​ឮ​តូច​ជាង​មុន​ និង​ប៉ះ​ពាល់​ដល់​ការ​សាក​ថ្ម​ទូរ​ស័ព្ទ។​ ដូច្នេះ​ត្រូវ​ចាំ​ថា​ ត្រូវ​ដាក់​រន្ធ​សាក​ឱ្យ​បែរ​ឡើង​លើ។​

ក្រៅ​ពី​នោះ​ ដើម្បី​ធានា​សុវត្ថិ​ភាព​ដល់​ទូរ​ស័ព្ទ​ អ្នក​គួរ​តែ​ចំ​ណាំ៖

ប្រើ​ស្រោម​ទូរ​ស័ព្ទ​

អ្នក​អាច​ប្រើ​ស្រោម​ស្បែក​ ឬ​ស្រោម​ធម្ម​តា​ ដើម្បី​ការ​ពារ​ទូរ​ស័ព្ទ​របស់​ខ្លួន​ទោះ​ដាក់​នៅ​កន្លែង​ណា​ក៏​ដោយ។​ ប្រ​ការ​នេះ​ នឹង​ធា​នា​ថា​ទូរ​ស័ព្ទ​មិន​មាន​ស្រាំ ខូច​ឬ​បែក​ពេល​ធ្លាក់។​

ដាក់​ទូរ​ស័ព្ទ​ក្នុង​កា​បូប​ ឬ​សម្ពាយ

ប្រ​សិន​បើ​អ្នក​មិន​ប្រើ​ទូរ​ស័ព្ទ​ជា​ញឹក​ញាប់​ទេ​ អ្នក​គួរ​តែ​ដាក់​វានៅ​ក្នុង​កា​បូប​ឬ​សម្ពាយ ដើម្បី​ធានា​សុវត្ថិ​ភាព​ដល់​ទូរ​ស័ព្ទ​និង​ខ្លួន​អ្នក៕​

                    យោ​ង៖ Vietnamnet.vn -ប្រែ​សម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ