នៅការិយាល័យនយោបាយ និងគណៈលេខាបានរៀបចំសន្និបាតទូទាំងប្រទេស ដើម្បីជ្រួតជ្រាប ផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តចំនួន៤របស់ការិយាល័យនយោបាយ។
សន្និបាតបានរៀបចំឡើងដោយផ្ទាល់ពីសាលប្រជុំ យៀងហុង អាគាររដ្ឋសភា (រដ្ឋធានីហាណូយ) និងតភ្ជាប់បណ្តាញក្នុងទូទាំងប្រទេស ដោយមានបក្ខជនជាង១.២ លាននាក់ចូលរួម។ សន្និបាតបានបន្តផ្ទាល់តាមបណ្តាញទូរទស្សន៍វៀតណាម និងប៉ុស្តិ៍វិទ្យុវៀតណាម។
ចូលរួមអង្គសន្និបាតនៅសាលប្រជុំ យៀងហុង មានអគ្គលេខាបក្ស តូឡឹម; ប្រធានរដ្ឋ លឿងកឿង; នាយករដ្ឋមន្ត្រី ផាមមិញជិញ; ប្រធានរដ្ឋសភា ត្រឹងថាញម៉ឹង; ប្រចាំការនៃគណៈលេខា ត្រឹងកឹមទូ; និងសមមិត្តទាំងឡាយដែលជាសមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស អតីតសមាជិកការិយាល័យនយោបាយ អតីតលេខាមជ្ឈិមបក្ស; ថ្នាក់ដឹកនៃគណៈ ក្រសួង ផ្នែក ស្ថាប័ន អង្គភាព...។

សមមិត្តថ្នាក់ដឹកនាំទីក្រុង និងអ្នកតំណាងចូលរួមអង្គសន្និបាតនៅ
ទីបន្តរផ្ទាល់នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ។
នៅគណៈកម្មាធិការបក្សទីក្រុងកឹងធើ ចូលរួមអង្គសន្និបាតមានសមមិត្ត ឌោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ; និងសមមិត្តទាំងឡាយដែលជាអតីតថ្នាក់ដឹកនាំនៃស្ថាប័នមជ្ឈិមនិងទីក្រុង; សមមិត្តដែលជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង សមាជិកគណៈប្រតិបត្តិការបក្ខភាគក្រុង។
ក្នុងអង្គសន្និបាត នាយករដ្ឋមន្ត្រី ផាមមិញជិញ បានធ្វើបទបង្ហាញអំពីខ្លឹមសារសំខាន់ៗនៃសេចក្តីសម្រេចចិត្តលេខ ៧១-NQ/TW ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍអប់រំនិងបណ្តុះបណ្តាល និងកម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧១-NQ/TW។
ឧបនាយករដ្ឋមន្ត្រី ឡេថាញ់ឡុង បានធ្វើបទបង្ហាញអំពីខ្លឹមសារសំខាន់ៗនៃសេចក្តីសម្រេចចិត្តលេខ៧២-NQ/TW ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ របស់ការិយាល័យនយោបាយ ស្តីពីដំណោះស្រាយមួយចំនួនក្នុងការបង្កើនការការពារ ថែទាំនិងលើកកម្ពស់សុខភាពប្រជាជននិងកម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧២-NQ/TW។

បណ្តាសមមិត្តថ្នាក់ដឹកនាំទីក្រុង អតីតថ្នាក់ដឹកនាំទីក្រុង និងអ្នកតំណាងចូលរួមអង្គសន្និបាតនៅគណៈកម្មាធិការបក្សទីក្រុងកឹងធើ។
ប្រធានបទ “ខ្លឹមសារសំខាន់ៗនៃសេចក្តីសម្រេចចិត្តលេខ៥៩-NQ/TW ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ របស់ការិយាល័យនយោបាយស្តីពីសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី និងកម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តលេខ៥៩-NQ/TW” ដោយរដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស ឡេហ្វាយទ្រុង ធ្វើបទបង្ហាញ។
សមមិត្ត ង្វៀងថាញងី ប្រធានគណៈគោលនយោបាយយុទ្ធសាស្ត្រមជ្ឈិម ធ្វើបទបង្ហាញអំពីប្រធានបទ “ខ្លឹមសារសំខាន់ៗសេចក្តីសម្រេចចិត្តលេខ៧០-NQ/TW ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ របស់ការិយាល័យនយោបាយស្តីពីការធានាសន្តិសុខថាមពលជាតិដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ និងកម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តលេខ៧០-NQ/TW”។
ថ្លែងចង្អុលការក្នុងអង្គសន្និបាត អគ្គលេខាបក្ស តូឡឹម មានប្រសាសន៍៖ ស្មារតីជាប្រចាំនៃសេចក្តីសម្រេចចិត្តលេខ ៥៩ និងសេចក្តីសម្រេចចិត្តទាំងបីគឺលេខ ៧០, ៧១, ៧២ គឺត្រូវផ្លាស់ប្តូរឆាប់រហ័សពី “ការចេញគោលនយោបាយ” ទៅជា “ការគ្រប់គ្រងអនុវត្ត” ដោយយកមនុស្សនិងអាជីវកម្មធ្វើជាមជ្ឈមណ្ឌល យកប្រសិទ្ធភាពជាក់ស្តែងជាបន្ទាត់វាស់។ រាល់ស្ថាប័ន អង្គការ និងបុគ្គលនីមួយៗមានតួនាទីបញ្ចូលខ្លឹមសារនៃសេចក្តីសម្រេចចិត្តឱ្យទៅជាការងារប្រចាំថ្ងៃ និងកម្មវិធីសកម្មភាពជាក់ស្តែង ត្រូវមានធនធាន មានកាលកំណត់ និងមានការត្រួតពិនិត្យដោះស្រាយ។
អគ្គលេខាបក្ស តូឡឹម បានស្នើឱ្យប្រព័ន្ធនយោបាយទាំងមូលត្រូវជ្រួតជ្រាប និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍មួយចំនួនក្នុងដំណើរការអនុវត្តសេចក្តីសម្រេចទាំងនេះ នោះគឺ៖ ៥មិនងាករេ (នយោបាយ - ច្បាប់ - ទិន្នន័យ - បែងចែកធនធាន - សារគមនាគមន៍); ៣ប្រកាសជាជំហរ (គោលដៅ - ល្បឿន - លទ្ធផល); ៣ឆាប់ (ឆាប់បង្ហើយក្រឹត្យច្បាប់ - ឆាប់ផ្តើមគម្រោងសំខាន់ - ឆាប់បែងចែកដើមទុន) និង ៥ ច្បាស់លាស់ (ច្បាស់លាស់ការងារ - ច្បាស់លាស់មនុស្ស - ច្បាស់លាស់តួនាទី - ច្បាស់លាស់ពេលវេលា - ច្បាស់លាស់លទ្ធផល) ហើយត្រូវអនុវត្តបណ្តាខ្លឹមសារនៃសេចក្តីសម្រេចនេះក្នុងពេលឆាប់បំផុត។ អគ្គលេខាបក្ស តូឡឹម បានសង្កត់ធ្ងន់លើការតម្រង់ទិសភារកិច្ច និងដំណោះស្រាយសំខាន់ៗមួយចំនួននៃសេចក្តីសម្រេច ទន្ទឹមនឹងនោះ ធ្វើឱ្យជាក់ច្បាស់ទំនាក់ទំនង និងជំនួយទៅវិញទៅមករវាងសេចក្តីសម្រេចនានាដែលផ្សព្វផ្សាយនៅក្នុងអង្គសន្និបាត។

អ្នកតំណាងចូលរួមអង្គសន្និបាតនៅគណៈកម្មាធិការបក្សទីក្រុងកឹងធើ ស្តាប់នាយករដ្ឋមន្ត្រី ផាមមិញជិញ ធ្វើបទបង្ហាញប្រធានបទស្តីពីសេចក្តីសម្រេចចិត្តលេខ ៧១-NQ/TW។
ដោយកំណត់ច្បាស់៖ សមាហរណកម្មអន្តរជាតិគឺជាទ្វារឈានចេញពិភពលោក; ថាមពលស្ថេរភាពនិងបៃតង គឺជាលក្ខខណ្ឌចាំបាច់សម្រាប់ផលិត សម្រាប់សាលារៀន និងមន្ទីរពេទ្យ; ការអប់រំ-បណ្តុះបណ្តាលគុណភាពខ្ពស់នឹងផ្តល់នូវកងជួរវិស្វករ វេជ្ជបណ្ឌិត និងអ្នកគ្រប់គ្រងសេវាសាធារណៈក្នុងអនាគត។ សុខាភិបាលទំនើប ថែទាំល្អ ជួយឱ្យប្រជាជនមានសុខភាពល្អដើម្បីរៀនសូត្រ ធ្វើការនិងដើម្បីច្នៃប្រឌិត។
ដោយភាពសំខាន់នោះ អគ្គលេខាធិបក្ស តូឡឹម បានស្នើដល់ក្រសួង ផ្នែក ភូមិភាគ និងរាល់អង្គភាព កម្មាភិបាល បក្ខជនត្រូវចាប់ផ្តើមធ្វើភ្លាមដោយស្មារតី “និយាយទន្ទឹមនឹងធ្វើ” “ការងារថ្ងៃនេះកុំទុកថ្ងៃស្អែក”។ អ្នកដឹកនាំត្រូវទទួលខុសត្រូវចំពោះលទ្ធផល មិនត្រូវរុញទៅរុញមក មិនត្រូវគេចវេះ។ ទន្ទឹមនឹងនោះ អគ្គលេខាបក្ស តូឡឹម បានអំពាវនាវទូទាំងប្រព័ន្ធនយោបាយ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាច រណសិរ្សមាតុភូមិ និងអង្គការមហាជននានា; សហគមន៍អាជីវកម្ម អ្នកការទូត កងជូរបញ្ញវន្ត គ្រូបង្រៀន គ្រូពេទ្យ កម្មករ កសិករ និងយុវជនទូទាំងប្រទេស ស្រុះស្រួល រួមកម្លាំង ព្រួតដៃអនុវត្ត។
“ចូរធ្វើឱ្យស្មារតីនៃសេចក្តីសម្រេចចិត្តដែលបានជ្រួតជ្រាបក្នុងថ្ងៃនេះ ជ្រាបចូលគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក គ្រប់មជ្ឈដ្ឋានសង្គម ជ្រាបដល់រាល់ឃុំសង្កាត់ ភូមិ គ្រប់ថ្នាក់រៀន គ្រប់សាខារោងជាង គ្រប់មន្ទីរពេទ្យ គ្រប់ផ្ទះ និងមនុស្សគ្រប់រូប; ប្តូរពីសេចក្តីប្រាថ្នាទៅជាសកម្មភាព ប្តូរពីសកម្មភាពទៅជាលទ្ធផល ប្តូរពីលទ្ធផលទៅជាជំនឿថ្មី” អគ្គលេខាបក្ស តូឡឹម បានសង្ត់ធ្ងន់ដូច្នេះ៕
ដាំងហ្វិញ - ប្រែសម្រួល៖ វ៉ាន់តឹន