ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/09/2025 - 10:05

"ផ្សារ​ណាត់​ពិ​សេស​" ផ្សារ​ភ្ជាប់​មនោ​សញ្ចេត​នា​កង​ទ័ព​និង​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ​ 

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពា​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ទើប​រៀប​ចំ​កម្ម​វិធី​ “ផ្សារ​ណាត់​ពិ​សេស​” លើក​ទី​៨ ដើម្បី​ជូន​អំ​ណោយ​ដល់​អ្នក​ក្រ​និង​មនុស្ស​ចាស់​គ្មាន​ទី​ពឹង​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។​

 កម្មា​ភិ​បាល​ យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ជូន​អំ​ណោយ​ដល់​ប្រ​ជា​ជន​នៅ​
“ផ្សារ​ណាត់​ពិ​សេស”។​

ក្នុង​ “ផ្សារ​ណាត់​ពិសេស​” នេះ​ គណៈ​ចាត់​តាំង​រៀប​ចំ​ជូន​អំ​ណោយ​ ៤០ ចំ​ណែក​ដល់​មនុស្ស​ចាស់​គ្មាន​ទី​ពឹង​ និង​គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក​នៅ​ឃុំ​ឡាយ​ហ្វា និង​សង្កាត់​វិញ​ភឿក គិត​ជា​ទឹក​ប្រាក់​ ១២ លាន​ដុង។​ អំ​ណោយ​រួម​មាន៖ អង្ករ​ មី​កញ្ចប់​ សំ​លៀក​បំ​ពាក់​ និង​សម្ភារៈ​ប្រើ​ប្រាស់​មួយ​ចំ​នួន​ទៀត។​

លោក​វរសេនីយ៍​ត្រី​ ង្វៀង​ហ្វាង​ដេ ស្នង​ការ​នយោ​បាយ​រង​នៃ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ចែក​រំ​លែក៖ “ទម្រង់​ “ផ្សារ​ណាត់​ពិ​សេស” ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា បន្ត​ធ្វើ​បាន​ជិត​២​ឆ្នាំ​មក​ហើយ​ នេះ​គឺ​ជា​សកម្ម​ភាព​មនុស្ស​ធម៌​ដ៏​ជ្រាល​ជ្រៅ​មួយ​រួម​ចំ​ណែក​​ជាក់​ស្តែង​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវ​ភាព​ប្រ​ជា​ជន​ និង​លើក​ទឹក​ចិត្ត​មា​មីង​ក្រី​ក្រ​បាន​ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត ព្រម​ទាំង​រឹត​បន្តឹង​ចំ​ណង​សាម​គ្គី​ភាព​ ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ”។​

ទម្រង់ “ផ្សារ​ណាត់​ពិ​សេស” បាន​ក្លាយ​ជា​ចំ​ណុច​លេច​ធ្លោ​ក្នុង​ការ​ងារ​ប្រ​ជា​ចលនា​របស់​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ជាក់​ស្តែង​គឺ​បង្កើត​ស្មារតី​ “រួម​ដៃ​ជា​មួយ​ប្រ​ជា​ជន​ក្រី​ក្រ មិន​ទុក​ចោល​អ្នក​ណា​ម្នាក់​ឱ្យ​នៅ​ខាង​ក្រោយ” រួម​ចំ​ណែក​ពង្រឹង​ជំ​ហរ​ការ​ពារ​ព្រំ​ដែន​ទូទាំង​ប្រ​ជា​ជន​ កសាង​តំ​បន់​ព្រំ​ដែន​សមុទ្រ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រឹង​មាំ៕​

                               យ្វី​អាញ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ