ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/08/2025 - 21:21

តាំង​ពិ​ព័រណ៍​រូប​ថត​ "៨០​ឆ្នាំ - កឹង​ធើ​មោទន​ភាព​អភិវឌ្ឍ​ឆ្ពោះ​ទៅ​មុខ" 

* ការ​តាំង​ពិ​ព័រណ៍​ប្រ​ធាន​បទ “ផ្កា​របស់​ដី” តាម​រយៈ​កម្រង​សមុច្ច័យ​កុម្ភ​ការ​ភ័ណ្ឌ​ណាម​បូ នៅ​ទី​ក្រុង​កឹង​ធើ

(កឹង​ធើ) - នៅ​ថ្ងៃ​ទី ២៧ ខែ​សី​ហា សារ​មន្ទីរ​ទី​ក្រុង​កឹង​ធើ បាន​បើក​ការ​តាំង​ពិ​ព័រណ៍​រូប​ថត “៨០​ឆ្នាំ - កឹង​ធើ​មោទន​ភាព​អភិ​វឌ្ឍ​ឆ្ពោះ​ទៅ​មុខ” និង​ការ​តាំង​ពិ​ព័រណ៍​ប្រ​ធាន​បទ “ផ្កា​របស់​ដី” តាម​រយៈ​កម្រង​សមុច្ច័យ​កុម្ភ​ការ​ភ័ណ្ឌ​ណាម​បូ​នៅ​ទី​ក្រុង​កឹង​ធើ។

អ្នក​តំ​ណាង​ទាំង​ឡាយ​ប្រា​រព្ធ​ពិធី​តាំង​ពិ​ព័រណ៍​រូប​ថត និង​ការ​តាំង​ពិ​ព័រណ៍​ប្រ​ធាន​បទ។ 

នេះ​គឺ​ជា​សកម្ម​ភាព​ដ៏​មាន​សារៈ​សំ​ខាន់​មួយ​ក្នុង​ចំ​ណោម​សកម្ម​ភាព​ផ្សេង​ទៀត ដើម្បី​អប​អរ​សា​ទរ​ខួប៨០ឆ្នាំ​នៃ​បដិ​វត្តន៍​ខែ​សី​ហា ទទួល​បាន​ជោគ​ជ័យ (១៩/​៨/​១៩៤៥ - ១៩​/៨/​២០២៥) និង​ទិវា​បុណ្យ​ជាតិ​សា​ធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម (២/​៩/​១៩៤៥ - ២/​៩/​២០២៥) របស់​ទី​ក្រុង​កឹង​ធើ។

លោក​ស្រី វ៉ធី​ម៉ីត្រាង អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ និង​លោកវឿង​ក្វុក​ណាម អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ចូល​រួម​ពិ​ធី។

ការ​តាំង​ពិ​ព័រណ៍​រូប​ថត “៨០​ឆ្នាំ - កឹង​ធើ​មោទ​នភាព​អភិវឌ្ឍ​ឆ្ពោះ​ទៅ​មុខ” មាន​រូប​ថត​ចំ​នួន ៨០ ដែល​ឧទ្ទេស​នាម​ជា​សកល​អំពី​ព្រឹត្តិ​ការណ៍​ប្រ​វត្តិ​សាស្ត្រ​ក្នុង​សម័យ​តស៊ូ​ប្រ​ឆាំង​បា​រាំង​នៃ​ទូទាំង​ប្រ​ទេស និង​ទី​ក្រុង​កឹង​ធើ។ ទន្ទឹម​នឹង​នោះ ក៏​មាន​រូប​ថត​ជា​ច្រើន​អំ​ពី​កង​ទ័ព​និង​ប្រ​ជា​ជន​កឹង​ធើ​ក្នុង​សម័យ​តស៊ូ​ប្រ​ឆាំង​បរ​ទេស​ទាំង​ពីរ​លើក ស្នា​ដៃ​លេច​ធ្លោ​ក្នុង​ការ​កសាង​និង​អភិវឌ្ឍ​ទី​ក្រុង​កឹង​ធើ។ ជា​ពិ​សេស មាន​រូប​ថត​ជា​ច្រើន​បាន​ផ្តោត​លើ​ការ​ឆ្លុះ​បញ្ចាំង​ពី​សមិទ្ធ​ផល​នៃ​ភូមិ​ភាគ​ទាំង ៣៖ ទី​ក្រុង​កឹង​ធើ ខេត្ត​សុក​ត្រាំង និង​ខេត្ត​ហូវ​យ៉ាង មុន​ពេល​បង្រួប​បង្រួម និង​ការ​ដំ​ណើរ​ការ​រដ្ឋ​បាល​មូល​ដ្ឋាន ២ ថ្នាក់។

បរិ​វេណ​ការ​តាំង​ពិ​ព័រណ៍​រូប​ថត “៨០​ឆ្នាំ - កឹង​ធើ​មោទ​នភាព​អភិវឌ្ឍ​ឆ្ពោះ​ទៅ​មុខ”។

ថ្លែង​សុន្ទរក​ថា​​បើក​ព្រឹត្តិ​ការណ៍ លោក​ង្វៀង​មិញ​ត្វឹង អនុ​ប្រ​ធាន​មន្ទីរ​វប្ប​ធម៌ កី​ឡានិង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ បាន​សង្កត់​ធ្ងន់៖ នេះ​គឺ​ជា​សមិទ្ធ​ផល​ដែល​មាន​អត្ថ​ន័យ​សំ​ខាន់ ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ទី​ក្រុង​កឹង​ធើ​សព្វ​ថ្ងៃ អភិវឌ្ឍ​និង​ឆ្ពោះ​ទៅ​មុខ ស័ក​សម​នឹង​ឋានៈ​ជា​មជ្ឈ​មណ្ឌល​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។

អ្នក​តំ​ណាង​ទាំង​ឡាយ​និង​សិស្សា​នុសិស្ស​កំ​ពុង​ទស្សនា​វត្ថុ​តាំង​នៅ​បរិវេណ​តាំង​ពិ​ព័រណ៍​រូប​ថត។ 

ទន្ទឹម​នឹង​ការ​តាំង​ពិ​ព័រណ៍​រូប​ថត មន្ទីរ​វប្ប​ធម៌ កី​ឡានិង​ទេស​ចរណ៍​បាន​ចង្អុល​ការ​ដល់​សារ​មន្ទីរ​ទី​ក្រុង​ឱ្យ​រៀប​ចំ​ការ​តាំង​ពិ​ព័រណ៍​ប្រ​ធាន​បទ “ផ្កា​របស់​ដី” តាម​រយៈ​កម្រង​សមុច្ច័យ​កុម្ភ​ការ​ភ័ណ្ឌ​នៅ​ទី​ក្រុង​កឹង​ធើ។ ការ​តាំង​ពិ​ព័រណ៍​ប្រ​ធាន​បទ​នេះ​បាន​ដាក់​តាំង​រូប​ថត​ឯក​សារ វត្ថុ​តាំង​កុម្ភ​ការ​ភ័ណ្ឌ​បុរាណ​ជាង ២០០ នៅ​ភូមិ​ភាគ​ខាង​ត្បូង ដែល​ជា​កម្ម​សិទ្ធិ​នៃ​កុម្ភ​ការ​ភ័ណ្ឌ៖ កី​ម៉ាយ (សៃ​ហ្គង) បៀង​ហ្វា (ដុង​ណាយ) ឡាយ​ថីវ (ប៊ិញ​យឿង)…។

អ្នក​តំ​ណាង​ទាំង​ឡាយ​កំ​ពុង​ទស្សនា​ការ​តាំង​ពិ​ព័រណ៍​ប្រ​ធាន​បទ។ 

ដើម្បី​បម្រើ​ភ្ញៀវ​ចូល​ទស្សនា​ឆ្លង​កាត់​បទ​ពិ​សោធន៍ និង​ប្តូរ​យោ​បល់​ផ្ទាល់​ជា​មួយ​សិប្ប​ករ​ក្នុង​បរិ​វេណ​សារ​មន្ទីរ​នៃ​ទី​ក្រុង​កឹង​ធើ ​ក៏​បាន​រៀប​ចំ​បរិវេណ​តាំង​បង្ហាញ​កុម្ភ​ការ​ភ័ណ្ឌ​នៅ​ភូមិភាគ​ខាង​ត្បូង​ដែល​ប្រ​មូល​ដោយ​អ្នក​សមុច្ច័យ​មួយ​ចំ​នួន​នៅ​កឹង​ធើ។ ក្រៅ​ពី​នេះ សារ​មន្ទីរ​ទី​ក្រុង​កឹង​ធើ​ក៏​បាន​សហ​ការ​ជា​មួយ​សមា​គម​ឥដ្ឋ​កុម្ភ​ការ​ភ័ណ្ឌ​វិចិត្រ​សិល្បៈ​នៅ​ខេត្ត​វិញ​ឡុង អញ្ជើញ​សិប្ប​ករ​មក​ណែ​នាំ​និង​សម្តែង​បង្ហាញពី​សិល្បៈ​ធ្វើ​កុម្ភ​ការ​ភ័ណ្ឌ​ដី​ក្រ​ហម​ដើម្បី​បម្រើ​ភ្ញៀវ​ទស្ស​នា។

សិស្សា​នុសិស្ស​បាន​ប្តូរ​យោ​បល់​ជា​មួយ​សិប្ប​ករ​នៃ​ភូមិ​របរ​កុម្ភ​ការ​ភ័ណ្ឌ​ដី​ក្រ​ហម​នៅ​ខេត្ត​វិញ​ឡុង។ 

ការ​តាំង​ពិ​ព័រណ៍​រូប​ថត​នឹង​បម្រើ​ជូន​ភ្ញៀវ​ទស្សនា​រហូត​ដល់​ដាច់​ខែ​កញ្ញា ឆ្នាំ​២០២៥; ចំ​ណែក​ការ​តាំង​ពិ​ព័រណ៍​ប្រ​ធាន​បទ​នឹង​បម្រើ​ជូន​ភ្ញៀវ​រហូត​ដល់​ថ្ងៃ​ទី ១ ខែ​ធ្នូ ឆ្នាំ​២០២៥៕

ដាំង​ហ្វិញ - បក​ប្រែ ÷ សុផន

ចែករំលែកអត្ថបទ