(កឹងធើ) - រសៀលថ្ងៃទី ២៦ ខែសីហា នៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បានប្រារព្ធពិធីប្រកាសសេចក្តីសម្រេចរបស់គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ពីការងារកម្មាភិបាល។ ចូលរួមមាន លោកង្វៀងវ៉ាំងខើយ សមាជិកគណៈកម្មាធិការបក្សក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ព្រមទាំងតំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកនានានៃទីក្រុងកឹងធើ។

ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ប្រគល់សេចក្តីសម្រេចតែងតាំងនិងថតរូបអនុស្សាវរីយ៍ជាមួយនាយកថ្មីនៃសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។
ក្នុងពិធីនេះ បានប្រកាសសេចក្តីសម្រេចលេខ ៩៥១/QĐ-UBND របស់ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ពីការតែងតាំង លោកថាច់សុង អនុប្រធានការិយាល័យអប់រំមធ្យមសិក្សា និងអប់រំវិជ្ជាជីវៈនៃមន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុងកឹងធើ ឱ្យកាន់តំណែងជានាយកសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ក្នុងរយៈពេល ៥ ឆ្នាំ។
ថ្លែងសុន្ទរកថាក្នុងពិធីនេះ លោកអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ង្វៀងវ៉ាំងខើយ បានផ្ញើពាក្យអបអរសាទរដល់ លោកថាច់សុង និងសង្ឃឹមថា លោកនឹងបន្តលើកកម្ពស់ស្នាដៃដែលសម្រេចបាន រួមជាមួយសមូហភាពថ្នាក់ដឹកនាំ កម្មាភិបាល និងបុគ្គលិករបស់សាលាខិតខំបន្តផ្លាស់ថ្មី ប្រកបដោយគំនិតច្នៃប្រតិដ្ឋ លើកកម្ពស់ប្រសិទ្ធភាពក្នុងកិច្ចការបណ្តុះបណ្តាល បម្រើទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមបណ្តាខេត្តនៅភូមិភាគខាងត្បូង ព្រមទាំងថែរក្សានិងអភិវឌ្ឍវប្បធម៌ជនរួមជាតិខ្មែរ ឆ្លើយតបនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។
ដំណឹងនិងរូបថត៖ ហ្វិញញឺ - បកប្រែ៖ សុផន