ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/08/2025 - 07:16

កឹង​ធើ ចូល​រួម​តាំង​ពិ​ព័រណ៍ស​មិទ្ធ​ផល​របស់​ប្រ​ទេស​ជាតិ 

ការ​តាំង​ពិ​ព័រណ៍​សមិទ្ធ​ផល​របស់​ប្រ​ទេស​ជាតិ ស្រប​ក្នុង​ឱកាស​ខួប​អនុស្សាវ​រីយ៍៨០​ឆ្នាំ ទិ​វា​បុណ្យ​ជាតិ (២/៩/​១៩៤៥ - ២/៩/​២០២៥) ដោយ​ប្រ​ធាន​បទ “៨០​ឆ្នាំ​ដំ​ណើរ​ឯក​រាជ្យ – សេរី​ភាព - សុភ​មង្គល” គឺ​ជា​ព្រឹត្តិ​ការណ៍​ថ្នាក់​ជាតិ បម្រុង​នឹង​បើក​សម័យ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​សី​ហា និង​បិទ​សម័យ​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៥ នៅ​រដ្ឋ​ធានី​ហា​ណូយ។ ទី​ក្រុង​កឹង​ធើ ចូល​រួម​​តាំង​ពិ​ព័រណ៍ មាន​ប្រ​ធាន​បទ “ភាព​រុង​រឿង​នៃ​កឹង​ធើ - ជំ​ហរ​ថ្មី - ចក្ខុ​វិស័យ​ថ្មី” ក្នុង​លំ​ហ​ដាក់​តាំង “ខេត្ត​សម្បូរ​សប្បាយ - ប្រ​ទេស​រុង​រឿង ” ក្នុង​ទី​តាំង​បរិ​វេណ​ទំ​ហំ​ជាង ៥០០​ម៉ែត្រ​កា​រ៉េ។

លោក​ស្រី ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជនទី​ក្រុង​កឹង​ធើ ចុះ​ពិ​និត្យ​ល្បឿន
ដំណើរការរៀបចំចូលរួមតាំងពិព័រណ៍របស់ទីក្រុង។

ទី​ក្រុង​កឹង​ធើ ចូល​រួម​តាំង​ពិ​ព័រណ៍​ដើម្បី​ឧទ្ទេស​នាម​អំ​ពី​ដំ​ណើរ​ការ​បង្កើត ការ​អភិវឌ្ឍ​និង​សមិទ្ធ​ផល​សំ​ខាន់ៗ រយៈ​ពេល​៨០​ឆ្នាំ​នៃ​ការ​កសាង ខិត​ខំ​ឆ្លង​កាត់​ការ​លំ​បាក​ ពល​កម្ម ផលិត​និង​ការ​អភិវឌ្ឍ​របស់​ក្រុង; ស្លាក​ស្នាម​អនុស្សាវ​រីយ៍​សំ​ខាន់ៗ​ក្នុង​ការ​ដឹក​នាំ ចង្អុល​ការ​គ្រប់​គ្រង​ទៅ​តាម​ដំ​ណាក់​កាល​ប្រវត្តិ​សាស្ត្រ; ចូល​រួម​ផ្សព្វ​ផ្សាយ អប់រំ​ប្រ​ពៃ​ណី​បដិវត្តន៍ បំ​ផុស​ស្មារតី​មោ​ទន​ភាព​ជាតិ ក្ដី​ជឿ​ជាក់​ចំ​ពោះ​ដំ​ណើរ​ការ​ផ្លាស់​ថ្មី សមា​ហរណ​កម្ម​និង​អភិ​វឌ្ឍន៍; បង្ហាញ​ពី​រូប​ភាព​ជា​ទី​ក្រុង​មជ្ឈ​មណ្ឌល​នៃ​តំ​បន់​វាល​រាប​រាប​ទន្លេ​គឺវ​ឡុង ប្រ​កប​ដោយ​ភាព​ទំ​នើប សមា​ហរណ​កម្ម អភិ​វឌ្ឍន៍​ចីរ​ភាព និង​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ដ៏​ពិ​សេស។

ការ​រចនា​ដាក់​តាំង “ភាព​រុង​រឿង​នៃ​កឹង​ធើ - ជំ​ហរ​ថ្មី - ចក្ខុ​វិស័យ​ថ្មី” ។

ការ​ដាក់​តាំង​បង្ហាញ​របស់​ទី​ក្រុង​ក្នុង​ការ​តាំង​ពិ​ព័រណ៍ ត្រូវ​បាន​រៀប​ចំ​យ៉ាង​ហ្មត់​ចត់ ខ្លឹម​សារ​មាន​លក្ខណៈ​ជា​ប្រ​ព័ន្ធ តាម​លំ​ដាប់​លំ​ដោយ​នៃ​ដំ​ណើរ​ការ​អភិវឌ្ឍន៍ សម​ស្រប​នឹង​ភូមិ​ភាគ​ទាំង​៣ (កឹង​ធើ - ហូវ​យ៉ាង - សុក​ត្រាំង) ហើយ​ក្រុង​កឹង​ធើ​ក៏​មាន​ការ​អភិវឌ្ឍ​ថ្មី។ រូប​ភាព​និង​ឯក​សារ​ផ្សេងៗ​ធានា​លក្ខណៈ​ច្បាស់​លាស់ ជា​គំរូ​និង​ជា​និមិត្ត​រូប​នៃ​ដំ​ណាក់​កាល​ប្រ​វត្តិ​សាស្ត្រ; អនុ​វត្ត​បច្ចេក​វិទ្យា​ទំនើប​ដើម្បី​ធ្វើ​ឱ្យ​រូប​ភាព​នៃ​ការ​ដាក់​តាំង​ឃើញ​ច្បាស់ រស់​រវើក និង​អាច​អន្តរ​កម្ម​សម្រាប់​អ្នក​ទស្សនា។

ការ​រចនា​ផ្នែក​ខាង​ក្នុង​នៃ​ការ​ដាក់​តាំង​របស់​ទី​ក្រុង​កឹង​ធើ ក្នុង​ការ​តាំង​ពិ​ព័រណ៍។

ការ​ដាក់​តាំង​ ត្រូវ​បាន​បែង​ចែក​ជា​៣​មណ្ឌល​ធំៗ​តាម​ដំ​ណាក់​កាល​នៃ​ប្រ​វត្តិ​សាស្ត្រ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ខ្លឹម​សារ ត្រូវ​បាន​រចនា​ឯក​ភាព រួម​មាន​៖ រូប​ភាព គំរូ ផែន​ទី វត្ថុ​តាំង ផែន​ទី​សំ​ណាក បង្អួច​អេ​ក្រង់​បញ្ចាំង​និង​ការ​ទទួល​បទ​ពិ​សោធន៍។

ដំ​បូង​គឺ​ជា “ក្រុង​កឹង​ធើ​ពី​អតីត​កាល” បង្ហាញ​អំ​ពី​លក្ខណៈ​ធម្ម​ជាតិ ដំ​ណើរ​ការ​គាស់​រាន​ដី​និង​បង្កើត​បាន​ជា​ទឹក​ដី​ដែល​បច្ចុប្បន្ន​ជា​ទី​ក្រុង​កឹង​ធើ ក្នុង​បរិ​បទ​នៃ​ប្រវត្តិ​សាស្ត្រ​ណាម​បូ; បង្ហាញ​ច្បាស់​ពី​ទី​តាំង​ភូមិ​សាស្ត្រ តួនាទី​វប្ប​ធម៌ រដ្ឋ​បាល​របស់​តំ​បន់​ក្នុង​ដំ​ណើរ​ការ​ពង្រីក​ដែន​ដី​ភាគ​ខាង​ត្បូង បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​ទៅ​អនា​គត។

ការ​ដាក់​តាំង “ក្រុង​កឹង​ធើ៖ ៨០ ឆ្នាំ​ឋិត​ថេរ​រឹង​មាំ - អភិវឌ្ឍន៍” បង្ហាញ​ពី​តួនាទី​នៃ​តំ​បន់​ទឹក​ដី​ដែល​បច្ចុប្បន្ន​ជា​ទី​ក្រុង​កឹង​ធើ ឆ្លង​កាត់​ពីរ​ភ្នក់​ភ្លើង​សង្គ្រាម​ប្រ​ឆាំង​អា​ណា​និគម​បា​រាំង និង​ចក្រ​ពត្តិ​អា​មេ​រិក ដោយ​មាន​ទី​តាំង​ជា​សមរ​ភូមិ​យុទ្ធ​សាស្ត្រ​នៃ​តំ​បន់​តី​ណាម​បូ ចាប់​ពី​ថ្ងៃ​ដំ​បូង​នៃ​បដិវត្តន៍​រហូត​ដល់​ថ្ងៃ​ដែល​តំ​បន់​ភាគ​ខាង​ត្បូង​ត្រូវ​បាន​រំ​ដោះ​ទាំង​ស្រុង និង​ឯក​ភាព​ទឹក​ដី។ ក្រៅ​ពី​នេះ គឺ​ជា​ខ្លឹម​សារ​អំ​ពី​កឹង​ធើ - ដំ​ណាក់​កាល​ស្តារ​ឡើង​វិញ ការ​ផ្លាស់​ថ្មី​និង​ការ​កំ​ណត់​អង្គ​ភាព​រដ្ឋ​បាល​ទៅ​តាម​ដំ​ណាក់​កាល​នីមួយៗ​ចាប់​ពី​ក្រោយ​ឆ្នាំ​១៩៧៥ និង​ដំ​ណាក់​កាល​ផ្លាស់​ថ្មី ចាប់​ពី​ឆ្នាំ​១៩៨៦​រហូត​មក​ដល់​សព្វ​ថ្ងៃ និង​កំ​ណត់​អង្គ​ភាព​រដ្ឋ​បាល​សំ​ខាន់ៗ​ដែល​បាន​គត់​សម្គាល់​ដំ​ណើរ​ការ​រៀប​ចំ​ឡើង​វិញ​ការ​​អភិ​វឌ្ឍ​តំ​បន់។ ពិ​សេស ចាប់​តាំង​ពី​ឆ្នាំ​២០០៤ ទី​ក្រុង​កឹង​ធើ បាន​ក្លាយ​ជា​ទី​ក្រុង​ចំ​ណុះ​មជ្ឈិម ហើយ​ជា​ជំ​ហាន​អភិ​វឌ្ឍន៍​គ្រប់​ជ្រុង​ជ្រោយ​លើ​គ្រប់​វិស័យ​និង​សមា​ហរណ​កម្ម​យ៉ាង​ទូ​លំ​ទូ​លាយ។ ព្រម​ជា​មួយ​នោះ ស្ថិត​ក្នុង​លើក​ដាក់​តាំង​នេះ ទី​ក្រុង​កឹង​ធើ ក៏​បាន​ឧទ្ទេស​នាម​នូវ​សំ​ណង់​និង​សមិទ្ធ​ផល​នានា​ដែល​លេច​ធ្លោ ដូច​ជា៖ ស្ពាន​កឹង​ធើ អា​កាស​យាន​ដ្ឋាន​អន្តរ​ជាតិ​កឹង​ធើ បូជ​នីយដ្ឋា​ន​តម្កល់​ក្សត្រ​ហ៊ុង តំ​បន់​ឧស្សា​ហកម្ម ផលិត​ផល OCOP បេ​តិក​ភ័ណ្ឌ​ប្រ​វត្តិ​សាស្ត្រ​និង​សំ​ណង់​វប្ប​ធម៌​ដែល​បង្ហាញ​ពី​អត្ត​សញ្ញាណ​នៃ​ជន​ជាតិ កិញ ខ្មែរ និង​ហ្វា។

ការ​រចនា​ឧទ្ទេស​នាម​បង្ហាញ​នូវ​សំ​ណង់​សំ​ខាន់ៗ​របស់​ទី​ក្រុង​កឹង​ធើ។

ការ​ដាក់​តាំង “កឹង​ធើ - ទី​ក្រុង​មជ្ឈ​មណ្ឌល​កំ​ពុង​អភិវឧ្ឍ​ក្នុង​យុគៈ​សម័យ​ថ្មី” បង្ហាញ​អំ​ពី​គោល​ការណ៍​ដ៏​ធំ​របស់​បក្ស និង​រដ្ឋ អំ​ពី​ការ​កែ​ប្រែ​ព្រំ​ប្រ​ទល់​រដ្ឋ​បាល ការ​រួម​បញ្ចូល​ភូមិ​ភាគ​ទាំង​៣​គឺ ក្រុង​កឹង​ធើ - ហូវ​យ៉ាង -សុក​ត្រាំង សំ​ដៅ​បង្កើត​អង្គ​ភាព​រដ្ឋ​បាល​មួយ - ខ្លាំង​ខាង​សេដ្ឋ​កិច្ច អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សង្គម វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ប្ដូរ​ឌី​ជី​ថល​មាន​ទ្រង់​ទ្រាយ​ធំ​ល្មម​ក្នុង​ការ​ដឹក​នាំ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ បើក​បង្ហាញ​អំ​ពី​ចក្ខុ​វិស័យ​នៃ​ការ​អភិវឌ្ឍ​តំ​បន់៖ ពហុ​មជ្ឈ​មណ្ឌល - គាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក – អភិ​វឌ្ឍន៍ប្រ​កបដោយ​ចីរ​ភាព។

ការ​រចនា​ពី​ទី​តាំង​ទទួល​បទ​ពិ​សោធន៍។

ទន្ទឹម​នឹង​នោះ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង ក៏​បាន​ចង្អុល​ការ​អនុវត្ត​ពី​វិធី​ដាក់​តាំង​បង្ហាញ​ដោយ​បើក​ចំ​ហ ផ្គួប​បញ្ចូល​គ្នា​រវាង​បុរាណ​និង​សម័យ រួម​មាន៖ រូប​ភាព ឯក​សារ​សម័យ​ដើម​និង​បច្ចុប្បន្ន ផែន​ទី​រដ្ឋ​បាល​ចាស់ ឧប​ករណ៍​កសិ​កម្ម គ្រឿង​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ រៀប​ចំ​តាំង​ពិ​ព័រណ៍​អំ​ពី​របរ​សិប្ប​កម្ម​ប្រ​ពៃ​ណី; ការ​បញ្ចាំង​ដោយ​ប្រើ​បច្ចេក​វិទ្យា​អេ​ក្រង់ LED ផ្ទាំង​រូប​ភាព គំរូ វត្ថុ​តាំង ភាព​យន្ត​ឯក​សារ ផែន​ទី​។ល។ ផ្គួប​បញ្ចូល​ជា​មួយ​នឹង​ការ​ទទួល​បទ​ពិ​សោធន៍ ដាក់​តាំង​ពី​គំរូ​លេច​ធ្លោ​នៃ​ផលិត​ផល OCOP ពិត​ប្រា​កដ; រៀប​ចំ​ដាក់​តាំង​គួប​ផ្សំ​ជា​មួយ​នឹង​ការ​ទទួល​បទ​ពិ​សោធន៍​ពី​តន្ត្រី​ប្រ​ពៃ​ណី សម្លៀក​បំ​ពាក់ និង​ការ​សម្ដែង​សិល្បៈ​ប្រ​ពៃ​ណី​ជា​ដើម៕

អត្ថ​បទ​និង​រូប​ថត៖ មិញ​ត្វឹង - ពេជ្រ​សឿន

ចែករំលែកអត្ថបទ