14/08/2025 - 08:35

អន្តេ​វា​សិក​ដ្ឋាន​សុវត្ថិ​ភាព​អំ​ពី​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ 

ក្រោយ​ពី​រយៈ​កាល​ ៥ ឆ្នាំ​សហ​ការ​អនុវត្ត​ទម្រង់​ "អន្តេ​វា​សិក​ដ្ឋាន​សុវត្ថិ​ភាព​អំ​ពី​សន្តិ​សុខ​ សណ្តាប់​ធ្នាប់" នៅ​សា​កល​វិទ្យា​ល័យ​កឹង​ធើ នគរ​បាល​ក្រុង​កឹង​ធើ វាយ​តម្លៃ​ថា​ ទម្រង់​នេះ​ទទួល​បាន​លទ្ធ​ផល​ជាក់​ស្តែង​ជា​ច្រើន។​

មហា​វិទ្យា​ល័យ​បម្រុង​ជន​ជាតិ​ភាគ​តិច​របស់​សា​កល​វិទ្យា​ល័យ​កឹង​ធើ។​

តាម​ការ​វាយ​តម្លៃ​របស់​វរសេនីយ៍​ឯក​ ង្វៀង​វុាំង​ថាំង នា​យក​រង​នគរ​បាល​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង​ ក្រោយ​រយៈ​កាល​ ៥ ឆ្នាំ​អនុវត្ត​ទម្រង់​នេះ​ សា​លា​រៀន​ត្រូវ​បាន​ធានា​សុវត្ថិ​ភាព​ ការ​បំ​ពាន​របស់​និស្សិត​បាន​ថយ​ចុះ​បន្តិច​ម្តងៗ​ ស្មារតី​របស់​និស្សិត​កាន់​តែ​ប្រ​សើរ​ឡើង។​ ពិ​សេស​ ក្នុង​អំ​ឡុង​ពេល​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ជំ​ងឺ​កូវីដ​-១៩ ទម្រង់​នេះ​ បាន​ពង្រីក​នូវ​តួនា​ទី​សកម្ម​ជួយ​ដល់​ការ​គ្រប់​គ្រង​ ថែ​ទាំ​និស្សិត​ស្នាក់​នៅ​អន្តេ​វា​សិក​ដ្ឋាន​ ធា​នា​សុវត្ថិ​ភាព​ដាច់​ខាត​នៅ​ក្នុង​អន្តេ​វា​សិក​ដ្ឋាន។​ អន្តេ​វា​សិក​ដ្ឋាន​សា​កល​វិទ្យា​ល័យ​កឹង​ធើ មាន​ទ្រង់​ទ្រាយ​ធំ​ ចំ​នួន​និស្សិត​ចេញ​ចូល​ច្រើន​ជា​រៀង​រាល់​ថ្ងៃ​ដែល​បង្កប់​នូវ​គ្រោះ​ថ្នាក់​ជា​ច្រើន​ ទម្រង់​នេះ​បាន​កសាង​ឡើង​សម​ស្រប​ជា​មួយ​នឹង​យន្ត​ការ​សម្រប​សម្រួល​ដ៏​សម​ហេតុ​ផល​ ដោយ​មាន​កម្លាំង​ស្នូល​ ដូច​ជា៖ ក្រុម​សន្តិ​សុខ​ស្ម័គ្រ​ចិត្ត​ និង​ក្រុម​ស្វ័យ​គ្រប់​គ្រង់​ ដំ​ណើរ​ការ​មាន​ប្រ​សិទ្ធ​ភាព​ ក្លាយ​ជា​កម្លាំង​ជំ​នួយ​មួយ​ផ្នែក​នៃ​ការ​រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់។​ នេះ​ក៏​ជា​អន្តេ​វា​សិក​ដ្ឋាន​ដែល​មាន​សិស្ស​ និស្សិត​ជន​ជាតិ​ភាគ​តិច​ស្នាក់​នៅ​ច្រើន​។​ ជា​មួយ​គ្នា​នេះ​ ក្រៅ​ពី​និស្សិត​ដែល​រៀន​មុខ​ជំ​នាញ​នី​មួយ​ៗ​ សា​កល​វិទ្យា​ល័យ​កឹង​ធើ ក៏​មាន​មហា​វិទ្យា​ល័យ​បម្រុង​ជន​ជាតិ​ភាគ​តិច​ផង​ដែរ​ ដោយ​ចំ​នួន​សិស្ស​ដែល​ចូល​រៀន​ក៏​ត្រូវ​បាន​រៀប​ចំ​បន្ទប់​ឱ្យ​ស្នាក់​នៅ​ក្នុង​អន្តេ​វា​សិក​ដ្ឋាន​រួម​របស់​សា​លា។​

អា​ស្រ័យ​ការ​អនុវត្ត​ទម្រង់​ ទើប​អន្តេ​វា​សិក​ដ្ឋាន​សា​កល​វិទ្យា​ល័យ​កឹង​ធើ
តែងមានសន្តិសុខ សណ្ដាប់ធ្នាប់។

សាស្ត្រា​ចារ្យ​រង​ បណ្ឌិត​ ង្វៀង​ហ៊ីវ​ទ្រុង​ សា​កល​វិទ្យា​ធិការ​រង​នៃ​សា​កល​វិទ្យា​ល័យ​កឹង​ធើ បាន​កត់​សម្គាល់​និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​សហ​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ​និង​ទំ​នួល​ខុស​ត្រូវ​របស់​នគរ​បាល​ក្រុង​កឹង​ធើ ក្នុង​ដំ​ណើរ​ការ​អនុវត្ត​ទម្រង់​ “អន្តេ​វា​សិក​ដ្ឋាន​សុវត្ថិ​ភាព​អំ​ពី​សន្តិ​សុខ​ សណ្តាប់​ធ្នាប់”។​ តាម​ប្រ​សាសន៍​លោក​ទ្រុង​ ទម្រង់​នេះ​បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​កសាង​បរិ​ស្ថាន​សិក្សា​ប្រ​កប​ដោយ​សុវត្ថិ​ភាព​និង​ត្រឹម​ត្រូវ​ល្អ។​ ចំ​ពោះ​មុខ​ស្ថាន​ភាព​ចំ​នួន​និស្សិត​ច្រើន​ងាយ​រង​ការ​អូស​ទាញ​ពី​ជន​អា​ក្រក់​ ការ​កសាង​ទម្រង់​នេះ ​គឺ​ឆ្លើយ​តប​ទាន់​ពេល​ និង​ស្រប​ជា​មួយ​ស្ថាន​ភាព​ជាក់​ស្តែង​ ដែល​បង្ហាញ​ពី​សកម្ម​ភាព​ម្ចាស់​ការ​ក្នុង​ការ​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់។​ ទម្រង់​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​យ៉ាង​ច្បាស់​ក្រ​ឡែត​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ទូលំ​ទូ​លាយ​នៅ​តាម​គ្រឹះ​ស្ថាន​អប់រំ​ជា​ច្រើន​ផ្សេង​ទៀត​ ហើយ​មាន​សមូហ​ភាព​បុគ្គល​ជា​ច្រើន​បាន​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ដោយ​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ក្នុង​កិច្ច​សហ​ការ​អនុវត្ត។​ ទម្រង់​ទទួល​​បាន​ជោគ​ជ័យ​ បាន​អំ​ណះ​អំ​ណាង​អំ​ពី​សមត្ថ​ភាព​នៃ​ការ​សម្រប​សម្រួល​ដ៏​មាន​ប្រ​សិទ្ធ​ភាព​រវាង​សា​លា​រៀន​ និង​កង​កម្លាំង​ដែល​ពាក់​ព័ន្ធ​ក្នុង​ការ​កសាង​បរិស្ថាន​សា​លា​រៀន​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ រួម​ចំ​ណែក​បង្កើត​ប្រ​ព័ន្ធ​សន្តិ​សុខ​ប្រ​ជា​ជន​ដ៏​រឹង​មាំ​តាំង​ពី​ថ្នាក់​មូល​ដ្ឋាន៕​

                                  ហា​ថាញ - សុ​ផន

ចែករំលែកអត្ថបទ