កំសាន្ត និពន្ធ

05/08/2025 - 09:28

គន្លឹះ​ល្អ​ៗ​មួយ​ចំ​នួន​ 

ផ្កា​ប់​ក្រឡ​ប៊ឺ​ដើម្បី​ងាយ​ស្រួល​យក​

នេះ​គឺតិច​និកដ៏​ល្អ​មួយ​ដើម្បី​ប្រិត​សំ​ចៃ​ពេល​វេលា​ក្នុង​ការ​ចម្អិន​អា​ហារ។​ ពេល​ផ្កាប់​ចុះ​ប៊ឺនឹង​ធ្លាក់​មក​មាត់​ក្រឡ លោក​អ្នក​នឹង​ងាយ​ស្រួល​ដួស​យក​ចេញ​ដោយ​មិន​ខាត​ពេល​វេលា​ច្រើន​។​

​ រូប​ជា​ឧទាហរណ៍។​

តិច​និកបើក​គម្រប​ដប​ក្រ​ឡជាប់​តឹង​ដោយ​ ប្រើ​ទឹក​ក្តៅ​

មាន​ប្រ​ភេទ​ដប​ក្រឡ​ជាច្រើន​ដែល​ដាក់​វត្ថុ​រាវ​មាន​គម្រប​ពិបាក​បើក ពេល​ទើប​ទិញ​មកឬ​ក៏​ពេល​បិទ​គម្រប​តឹង​ពេក​។​ ចាក់​ទឹក​ក្តៅ​ (ប្រ​មាណ​៥០អង្សា C ) ចូល​ក្នុង​ចាន​គោមឬ​ចាន​ដែក​។​ ផ្កាប់​ដប​ក្រឡចុះ​ទៅ​ក្នុង​ ចាន​គោម​ទឹក​ក្តៅ​រយៈ​ពេល​ពី​ ១-២ នា​ទី។​ បន្ទាប់​មក​យក​ចេញ​ រួច​ជូត​ឱ្យ​ស្អាត​ហើយ​បើក​គម្រប​បាន​ធម្ម​តា​។​

ធ្វើ​ឱ្យ​កាហ្វេ​ ឬ​ចាន​សម្ល​ឆាប់​ត្រជាក់​

ដើម្បី​កុះ​ឱ្យ​រលាក​ដោយ​គ្រឿង​អាហា​រក្តៅ​ គប្បី​យក​ស្លាប​ព្រា​លោហ​ធាតុ​មួយ​ដាក់​ចូល​ម្ហូប​អា​ហា​រដែល​ក្តៅ​។​ ពី​ព្រោះ​លោហ​ធាតុ​ សាយ​ភាយក​ម្តៅ​បាន​ល្អ​ ដើម្បី​កុំ​ឱ្យ​អណ្តាត​របស់​លោក​អ្នក​រលាកដោយ​វិធី​ដាក់​ស្លាបព្រាទៅ​ក្នុង​ចំ​ណី​ឬ​សម្ល​ក្តៅ​ដែល​លោក​អ្នក​បរិភោគ​។​ លោហ​ធាតុ​សាយ​ភាយកម្តៅ​ចេញ​មក​ខាង​ក្រៅ​បាន​ល្អ​ជាង​កែវ​ឬ​ចាន​ដែល​តម្កល់​វត្ថុ​រាវ​របស់​លោក​អ្នក​។​

តិច​និក​កម្ចាត់​ធុំក្លិន​ក្នុង​ថត​បង្កកទូ​ត្រជាក់​ មាន​ប្រ​សិទ្ធ​ភាព​

ថត​បង្កក​ទូត្រជាក់​បន្ទាប់​ពី​ប្រើ​ប្រាស់​មួយ​រយៈ​ អាច​នឹង​ឃើញ​មាន​ស្នាមប្រ​ឡាក់​ ពិសេស​គឺចំ​ហាយ​ធុំក្លិន​ឆ្អាបពី​ត្រី​សាច់។​ ធ្វើ​ឱ្យ​ចំ​ណី​អាហារផ្សេង​ទៀត​ក៏​ធុំក្លិន​ដែរ​ ដូច្នេះ​ ធ្វើ​យ៉ាង​ណា​ដើម្បី​កម្ចាត់​ធុំក្លិន​ទាំង​នេះ​? វិធីណា​ខ្លះ​ដើម្បី​អនា​ម័យទូ​ត្រជាក់​បាន​ឆាប់​រហ័ស​ និង​ខាត​បង់​តិច​បំ​ផុត​? ប្រើ​សំ​បកក្រូច​ថ្លុង​ ឬ​សំ​បកក្រូច​ឃ្វិច​មាន​ផ្ទុក​ប្រេង​ក្រអូប​ធម្ម​ជាតិ​ ដូច្នេះ​អ្នក​អា​ច​យក​សំ​បក​ក្រូច​ឃ្វិច​ ក្រូច​ថ្លុង​ទៅ​លាង​ឱ្យ​ស្អាត​ និង​ជូត​ឱ្យ​ស្ងួត​ រួច​ដាក់​នៅ​ជ្រុង​ៗ​ក្នុង​ទូទឹក​កក។​ បន្ទាប់​ពី​ ៣ ថ្ងៃ​ សំ​បកក្រូច​ទាំង​នោះ​នឹង​បឺតយក​ក្លិន​មិន​ល្អ​នៅ​ក្នុង​ទូទឹក​កកអស់​...៕​

យោ​ង៖ Internet - ប្រែ​សម្រួល​៖ លី​សៀ

ចែករំលែកអត្ថបទ