ចាប់ពីថ្ងៃទី ១ ខែកក្កដា រដ្ឋអំណាចមូលដ្ឋាន ២ថ្នាក់នឹងដំណើរការជាផ្លូវការ។ ក្រសួងកសិកម្ម និងបរិស្ថាន ក៏បានធ្វើវិមជ្ឈការបែបបទរដ្ឋបាលដីធ្លីចំនួន ១៤ ដល់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំ ដើម្បីបង្រួមពេលវេលាដោះស្រាយការងារជាប្រចាំ ហើយជិតដិតនឹងប្រជាជន។

រូបជាឧទាហរណ៍។
ក្នុងនោះ បែបបទចំនួន៥ជាប់ពាក់ព័ន្ធដល់ការចុះបញ្ជី ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់ទន់) រួមមាន៖ កំណត់ឡើងវិញនូវផ្ទៃដីសង់លំនៅឋាន ដែលបានផ្តល់ជូនប្លង់ទន់មុនថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០០៤; កែតម្រូវប្លង់ដីដែលខុសឆ្គង; ដកហូត និងផ្តល់ជូនប្លង់ទន់ដែលខុសឡើងវិញ; ចុះឈ្មោះនិងផ្តល់ជូនប្លង់ទន់លើកដំបូងដល់អង្គការដែលកំពុងប្រើប្រាស់ដី; ផ្តល់ជូនប្លង់ទន់ជូនគ្រួសារ បុគ្គល សហគមន៍ប្រជាជន ឬអ្នកមានដើមកំណើតវៀតណាមស្នាក់នៅបរទេស។
ពាក់ព័ន្ធដល់បែបបទប្រគល់ដី ឱ្យជួលដី ប្ដូរគោលបំណង់ប្រើប្រាស់ដី គណៈកម្មាធិការប្រជាជនថ្នាក់ឃុំអនុវត្តបែបបទចំនួន ៥ រួមមាន៖ ប្រគល់ដី ឱ្យជួលដីដោយគ្មានការដេញថ្លៃ; ប្ដូររូបភាពប្រគល់ឬជួលដី; កែតម្រូវសេចក្តីសម្រេចប្រគល់ដី ឱ្យជួលដីពេលមានការផ្លាស់ប្តូរអំពីមូលដ្ឋានគតិយុត្តិឬព្រំដែន ផ្ទៃដី; និងប្រគល់ដីលំនៅឋានដោយគ្មានការដេញថ្លៃដល់ក្រុមមុខសញ្ញាអាទិភាពមួយចំនួន ដូចជាកម្មាភិបាល អ្នករដ្ឋការ គ្រូបង្រៀន បុគ្គលិកពេទ្យនៅតំបន់លំបាកនិងអ្នកស្នាក់នៅជាអចិន្ត្រៃយ៍នៅឃុំដែលមិនទាន់មានដីលំនៅឋាន។
ក្រៅពីនោះ គណៈកម្មាធិការប្រជាជនថ្នាក់ឃុំ នៅទាំងអនុវត្តបែបបទចំនួន ៤ បង្ហាញច្បាស់ពីតួនាទីជិតដិតនឹងប្រជាជន ត្រូវបានកំណត់រួមមាន៖ ប្រគល់សិទ្ធិប្រើប្រាស់ដីធ្លីដល់រដ្ឋ ឬសហគមន៍; ប្រើប្រាស់ដីគួបផ្សំដោយពហុបំណង; ដោះស្រាយវិវាទដីធ្លីក្រោមសិទ្ធិសម្រេចរបស់ប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ និងរៀបចំសម្រុះសម្រួលវិវាទដីធ្លីនៅមូលដ្ឋាន។
លោកឌោឌឹកយី រដ្ឋមន្ត្រីក្រសួងកសិកម្មនិងបរិស្ថាន ក៏បានចង្អុលការដល់ស្ថាប័នសមត្ថកិច្ច មិនត្រូវសំណូមពរឱ្យប្រជាជនកែតម្រូវឯកសារដីធ្លីដោយសារតែការរួមបញ្ចូលរដ្ឋបាលនោះទេ។ ឯកសារដីធ្លីទាំងអស់នៅមានសុពលភាពនឹងបន្តប្រើប្រាស់។ ការកែតម្រូវនឹងអនុវត្តពេលប្រជាជនស្ម័គ្រចិត្តធ្វើនូវបែបបទរដ្ឋបាលណាដែលពាក់ព័ន្ធតែប៉ុណ្ណោះ។ អាស្រ័យហេតុនោះ ប្រជាជនស្ងប់អារម្មណ៍អំពីក្រដាសស្នាមដីធ្លីនិងផ្ទះសម្បែងតាំងពីមុនមកនៅតែមានសុពលភាព ហើយដំណើរការ នឹងមិនមានអ្វីផ្លាស់ប្តូរបើប្រៀបនឹងពីមុនឡើយ៕
ប្រភព៖ thanhnien.vn - វិមាន