ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

14/07/2025 - 09:51

កង​ពល​តូច​លេខ ៦ បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ 

កង​ពល​តូច​លេខ ៦ (យោធ​ភូមិ​ភាគ​៩) ទើប​រៀប​ចំ​វគ្គ​បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ ជូន​នាយ​ទា​ហាន យោ​ធិន​ជំ​នាញ នាយ​ទា​ហាន​រង យុទ្ធ​ជន​ជាង​១០០​នាក់។

សិក្ខា​កាម​ចូល​រួម​វគ្គ​បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ។

វគ្គ​បំ​ប៉ន​មាន​រយៈ​ពេល​៥​ថ្ងៃ (ចាប់​ពី​ថ្ងៃ​ទី​៧​ដល់​ថ្ងៃ​១១ ខែ​កក្កដា) រួម​មាន​ខ្លឹម​សារ ដូច​ខាង​ក្រោម៖ បណ្ដា​ជន​ជាតិ​ភាគ​តិច​នៅ​វៀត​ណាម; អនុវត្ត​ទស្សនៈ​និង​គោល​ការណ៍ ​របស់​បក្ស ស្ដី​ពី​ការ​ងារ​ជន​ជាតិ; គោល​នយោ​បាយ​មួយ​ចំ​នួន​របស់​រដ្ឋ ស្ដី​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ; អភិ​រក្ស​និង​ពង្រីក​តម្លៃ​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ភាគ​តិច ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព; ពង្រីក​តួនា​ទី​ប្រ​ព័ន្ធ​នយោ​បាយ​មូល​ដ្ឋាន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ; ការ​ហាត់​ច្រៀង​រាំ​និង​សកម្ម​ភាព​សហ​គមន៍​របស់​ជន​រួម​ជាតិ​ខ្មែរ។

តាម​ប្រ​សាសន៍​វរសេនីយ៍​ឯក ហ្វាង​តៀង​ផុង លេខា​គណៈ​កម្មា​ធិការ​បក្ស ស្នង​ការ​នយោ​បាយ​កង​ពល​តូច​លេខ ៦ វគ្គ​បំ​ប៉ន ដើម្បី​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​វប្ប​ធម៌ ទំ​នៀម​ទម្លាប់​របស់​ជន​ជាតិ​ភាគ​តិច គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស រដ្ឋ; បំ​ណិន​វិធី​សាស្រ្ត បទ​ពិ​សោធន៍​ផ្សព្វ​ផ្សាយ ចលនា​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។ ឆ្លង​តាម​រយៈ​នោះ រួម​ចំ​ណែក​លើក​កម្ពស់​ចំ​ណេះ​ដឹង និង​អនុវត្ត​ដោយ​ភាព​រវៀស​រវៃ​ទៅ​នឹង​ការ​ងារ​ជាក់​ស្ដែង​នៅ​នឹង​ស្ថា​ប័ន អង្គ​ភាព៕

     យោង៖ កា​សែត​អាង​យ៉ាង-ថាច់​ធី

ចែករំលែកអត្ថបទ