មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

07/07/2025 - 10:42

ភាព​លូត​លាស់​នៅ​តំ​បន់​ជន​បទ​ធ្វឹង​ហ្វា 

ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ឃុំ​ធ្វឹង​ហ្វា ក្រុង​កឹង​ធើ មាន​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម ពិ​សេស​គឺ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។

អ្នក​មីង ដោធី​ធូ​ហា(ខាង​ស្តាំ) បាន​រដ្ឋ​ឧបត្ថម្ភ​ផ្ទះ​ថ្មី​មួយ​ខ្នង។

ជា​ភូមិ​ភាគ​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ឃុំ​ធ្វឹង​ហ្វា ធ្លាប់​បាន​ប្រ​ឈម​នឹង​ការ​លំ​បាក​ជា​ច្រើន ពិ​សេស​គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្វះ​ខាត លក្ខណៈ​រស់​នៅ​របស់​ប្រ​ជា​ជន​មាន​កម្រិត។ ទោះ​យ៉ាង​ណា​ក៏​ដោយ ដោយ​មាន​ការ​ចូល​រួម​យ៉ាង​ប្តូរ​ផ្តាច់​ពី​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ និង​ការ​ស្រុះ​ស្រួល​ពី​ប្រ​ជា​ជន ចាប់​ពី​ឆ្នាំ ២០២១ ដល់​បច្ចុប្បន្ន ឃុំ​ធ្វឹង​ហ្វា មាន​ការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់​សម្គាល់។ ពិ​សេស ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ អំ​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ដំ​ណាក់​កាល ២០២១​-២០៣០ ដំ​ណាក់​កាល​ទី ១ (២០២១​-២០២៥) បាន​បង្កើត​ចំ​ណុច​របត់​ដ៏​សំ​ខាន់​សម្រាប់​ភូមិ​ភាគ។

  ជ្រុង​មួយ​នៃ​ផ្លូវ​ជន​បទ​ថ្មី​ឃុំ​ធឹ្វង​ហ្វា ក្រុង​កឹង​ធើ។

ផ្លូវ​ជន​បទ​ជា​ច្រើន​ត្រូវ​បាន​ចាក់​បេ​តុង ងាយ​ស្រួល​សម្រាប់​ការ​ធ្វើ​ដំ​ណើរ​និង​ជួញ​ដូរ។ ដំ​ណាក់​កាល ២០២៣ - ២០២៤ ឃុំ​នឹង​អនុ​វត្ត​គម្រោង​វិនិ​យោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់ៗ​ដើម្បី​បម្រើ​ដល់​ការ​ផលិត និង​ជីវ​ភាព​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ជា​មួយ​ទុន​ឧបត្ថម្ភ​សរុប​ជិត ១ ពាន់​លាន​ដុង។ ប្រ​ព័ន្ធ​ធា​រា​សាស្ត្រ អគ្គិ​សនី សា​លា​រៀន និង​ដំ​ណាក់​សុខា​ភិបាល​ក្នុង​ភូមិ​សាស្ត្រ​ឃុំ ក៏​ត្រូវ​បាន​កែ​លម្អ។ លោក​កឺ​ឌឹក​ថាញ អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​ភឿក​អាង ឱ្យ​ដឹង៖ “អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ផ្លូវ​បេ​តុង ជន​បទ​ត្រូវ​បាន​ជួស​ជុល ដូច្នេះ​ការ​ធ្វើ​ដំ​ណើរ​និង​ដឹក​ជញ្ជូន​ទំ​និញ​របស់​ប្រ​ជា​ជន​មាន​ភាព​ងាយ​ស្រួល។ យើង​ខ្ញុំ​តែង​តែ​សកម្ម​កាប់​ឆ្ការ បោស​សម្អាត​ផ្លូវ​ដើម្បី​រក្សា​ភូមិ​ស្រុក​បៃ​តង-ជ្រះ-ស្អាត”។

ក្រៅ​ពី​ការ​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ រដ្ឋ​អំ​ណាច​ឃុំ​ធ្វឹង​ហ្វា ក៏​ផ្តោត​សំ​ខាន់​លើ​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ ដូច​៖ ឧបត្ថម្ភ​លំ​នៅ​ឋាន ដី​សង់​លំ​នៅ​ឋាន ដី​ផលិត​កម្ម បុល​ទុន​អនុគ្រោះ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ។ នេះ​ជា​កត្តា​សំ​ខាន់​ដែល​ជួយ​គ្រួ​សារ​ជា​ច្រើន​លើក​កម្ពស់​ការ​រស់​នៅ​លំ​នឹង​ជីវ​ភាព និង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។ ដោយ​សារ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​នេះ គ្រួ​សារ​ក្រី​ក្រ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​របស់​ឃុំ បាន​ថយ​ចុះ​មក​ត្រឹម ១៩១ គ្រួ​សារ ស្រូប​អត្រា ៣,១% នៅ​ឆ្នាំ​២០២៤។

អ្នក​មីង ដោ​ធី​ធូ​ហា នៅ​ភូមិ​តា​កាន់ A១ រ៉ាយ​រ៉ាប់៖ “គ្រួ​សារ​ខ្ញុំ​ធ្លាប់​រស់​នៅ​ក្នុង​ផ្ទះ​ទ្រុឌ​ទ្រោម ឱ្យ​តែ​ដល់​រដូវ​វស្សា​គឺ​ខ្លាច​លេច​ស្រក់​និង​ទឹក​ជំ​នន់។ ដោយ​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ទើប​យើង​ខ្ញុំ​មាន​ផ្ទះ​ថ្មី​សម​រម្យ ជីវ​ភាព​មាន​ភាព​លំ​នឹង​ជាង”។

ធ្វឹង​ហ្វា ត្រូវ​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី​នៅ​ដើម​ឆ្នាំ ២០២៣។ បន្ត​ពង្រីក​សមិទ្ធ​ផល​នានា ដែល​សម្រេច​បាន​រដ្ឋ​អំ​ណាច​ឃុំ​បាន​កំ​ណត់​ទិស​ដៅ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ ២០៣០ សម្រេច​រួច​រាល់​និង​លើក​កម្ពស់​លក្ខ​ឋាន​ដើម្បី​សម្រេច​កិត្តិ​នាម​ជា​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់។ ផ្តើម​ពី​នោះ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន ជា​ពិ​សេស​គឺ​ជន​រួម​ជាតិ​ភាគ​តិច។

លោក ទ្រឿង​ហាង​ង៉ីប ប្រ​ធាន​ការិ​យា​ល័យ​ជន​ជាតិ​និង​សាសនា​ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង (ចាស់) វាយ​តម្លៃ៖ “ការ​អនុវត្ត​កម្ម​វិធី​គម្រោង និង​គោល​នយោ​បាយ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច នាពេល​ថ្មីៗ​នេះ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ដោយ​ព្រមៗ​គ្នា ទាន់​ពេល​និង​មាន​ប្រ​សិទ្ធ​ភាព។ អា​ស្រ័យ​ហេតុ​នោះ ល្បឿន​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ត្រូវ​បាន​ពន្លឿន បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព”៕

              អត្ថបទ រូបថត៖ ហុងតឺ - មេង​លី

ចែករំលែកអត្ថបទ