ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៥ ក្រុងកឹងធើ បើកទូលាយភូមិសាស្ត្រជាផ្លូវការក្រោយពីរួមបញ្ចូលគ្នាជាមួយសុកត្រាំងនិងហូវយ៉ាង – ជារបត់ប្រវត្តិសាស្ត្រមួយ ផ្តើមបើកទំព័រសករាជអភិវឌ្ឍន៍ថ្មី។ ដោយមានផ្ទៃដីឡើងដល់ ៦.៤០០ គីឡូម៉ែត្រការ៉េ ចំនួនប្រជាជនឡើងជាង ៤ លាននាក់ ប្រាក់ចំណូលមធ្យមភាគតាមការគ្រោងទុកប្រមាណ ៧.២០០ - ៧.៥០០ USD/ម្នាក់/ឆ្នាំ កឹងធើបើកទូលាយត្រូវបានសង្ឃឹមថា អាចនឹងក្លាយជាទីក្រុងធំនៃតំបន់ព្រែកទន្លេដ៏ទំនើបបំផុតនៅវាលរាបទន្លេគឺវឡុង។

ជ្រុងមួយនៃក្រុងតំបន់ព្រែកទន្លេកឹងធើ។ រូបថត៖ យីខូយ
ភាពខ្លាំងមិនត្រឹមតែបានមកពីទ្រង់ទ្រាយប៉ុណ្ណោះទេ គឺស្ថិតលើកម្លាំងផ្ទៃក្នុងនៃអនុវរភាព។ កឹងធើ បន្តពង្រីកតួនាទីជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ប្រព័ន្ធ logistics របស់តំបន់; សុកត្រាំង រួមចំណែកជិត ៣០% បរិមាណផលបង្គានាំចេញក្នុងទូទាំងប្រទេស គឺជាច្រកចេញទៅទន្លេដោយមានកំពង់ផែត្រឹងដេ; ហូវយ៉ាង មានផ្ទៃដីកសិកម្មសម្បូរទៅដោយជីជាតិជាង ៨០.០០០ ហិកតា ផ្គត់ផ្គង់ស្រូវអង្ករ ផ្លែឈើ និងវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកែច្នៃ។
ផ្អែកលើមូលដ្ឋាននោះ ក្រុងកឹងធើថ្មី នឹងកកើតទៅជាសង្វាក់ តម្លៃកសិ-ជលផល អភិវឌ្ឍឧស្សាហកម្មកែច្នៃដ៏ទំនើប បង្កើនតម្លៃនីហរ័ណ ទន្ទឹមនឹងនោះ បើកទូលាយប្រព័ន្ធ logistics ឆ្លាតវៃ ការដឹកជញ្ជូនពហុមុខងារ តភ្ជាប់ទូទាំងតំបន់ភាគខាងលិចជាមួយទីផ្សារអន្តរជាតិ។ គោលដៅរក្សាល្បឿនកំណើន GRDP ជាង ១០% ក្នុងមួយឆ្នាំ ប្រមូលថវិការដ្ឋសម្រេច ៣៧.០០០ - ៤០.០០០ ពាន់លានដុងក្នុងមួយឆ្នាំ នៅឆ្នាំ ២០៣០ បញ្ជាក់ពីតួនាទីជា “មជ្ឈមណ្ឌលកម្លាំងចលករ” របស់វាលរាបទន្លេគឺវឡុង។
ចំណុចសំខាន់ជាងទៀត នោះគឺដិតដាមដោយអត្តសញ្ញាណវប្បធម៌។ សុកត្រាំង មានកេរដំណែលវប្បធម៌ខ្មែរប្រកបដោយលក្ខណៈពិសេស មានពិធីបុណ្យអកអំបុក សិល្បៈល្ខោន យូរកេ រាំវង់; កឹងធើនិងហូវយ៉ាង មានចម្រៀងចាប៉ីតៃតឺ ចម្រៀង-ហ តំបន់ព្រែកទន្លេ និងជីវភាពតំបន់ព្រែកទន្លេពោរពេញដោយអត្តសញ្ញាណ។ ខណៈពេលរួមបញ្ចូលគ្នា តំបន់ថ្មីមិនត្រឹមតែរីកចម្រើនខាងសេដ្ឋកិច្ចប៉ុណ្ណោះ ថែមទាំងជាមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ប្រកបដោយលក្ខណៈពិសេស អភិរក្សកេរដំណែល ជំរុញស្មារតីសហគមន៍សាមគ្គី សម្បូរបែបនិងប្រកបដោយនិរន្តរភាព។
សមាហរណកម្មដើម្បីរីកចម្រើន អភិវឌ្ឍន៍ដើម្បីនាំមុខ – នោះគឺជាគោលដៅដែលក្រុងកឹងធើរួមបញ្ចូលគ្នាដោយមិនងាករេ។ ជាក្រុងព្រែកទន្លេមួយដ៏ទំនើប បៃតង ស្អាត ប្រព័ន្ធ logistics ឆ្លាតវៃ កសិកម្មបច្ចេកវិទ្យាទំនើប ទេសចរណ៍សម្បូរបែប ដិតដាម ដោយវប្បធម៌ គឺជាគំរូនៃការអភិវឌ្ឍប្រកបដោយចីរភាព រួមចំណែកលើកកម្ពស់តីណាមបូលើផែនទីសេដ្ឋកិច្ចវៀតណាម។
អនាគតបានត្រៀមរួចជាស្រេច! សម្រេចចិត្តគ្រប់សមត្ថភាព សកម្មភាពលឿនទៅមុខ កឹងធើត្រូវបានរំពឹងថា នឹងឈានឆ្ពោះទៅមុខ បញ្ជាក់ពីជំហរថ្មី - ស័ក្តិសមជាក្តីមោទនៈរបស់តំបន់ភាគខាងលិចនិងជាចំណុចលេចធ្លោក្នុងទូទាំងប្រទេស៕
កាសែតកឹងធើភាសាខ្មែរ- ប្រែសម្រួល៖ លីសៀ